Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃនេៈនៅសល់៩៦ថ្ងៃទៀតស៊ីហ្គេមមកដល់

Views: 6

ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញ:ពេលវេលានៅសល់ត្រឹមតែ៩៦ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនឹងឈានមកដល់។


ព្រឹត្តិការណ៍ស៊ីហ្គេមបង្កើតឡើងនៅឆ្នាំ១៩៥៩ដោយមានកម្ពុជាក៏ជាស្ថាបនិកចូលរួមបង្កើតឲ្យមានព្រឹត្តិការណ៍នេះដែរ។ដោយសារសង្គ្រាម និង វិបត្តិផ្ទៃក្នុងដែលធ្វើឲ្យកម្ពុជាបាត់បង់ឱកាសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។

៦៤ឆ្នាំហើយដែលកម្ពុជារង់ចាំឱកាសនេះ។ពេលនេៈក្ដីស្រមៃនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេមបានសម្រេចហើយ។
ដោយធ្លាប់រងគ្រោះ និងឆ្លងកាត់សង្គ្រាមរួមជាមួយរបបប្រល័យពូជសាសន៍ផងនោះកម្ពុជាស្អប់ខ្ពើមសង្គ្រាមព្រមទាំងខិតខំការពារសន្ដិភាពមិនឱ្យបាត់បង់។
បាវចនាស៊ីហ្គេមលើកទី៣២គឺ”កីឡារស់ក្នុងសន្ដិភាព”(Sports Live in Peace)នេះបញ្ជាក់ថាបើគ្មានសន្ដិភាពទេនោះនឹងគ្មានអ្វីៗទាំងអស់រួមទាំងកីឡាទៀតផង៕សរន

Post navigation