Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើ ជំងឺ គ្រុនពោះវៀន មាន ផលវិបាក អ្វីខ្លះ ?

Views: 1

ដោយៈ health.com.kh
​ជំងឺ គ្រុនពោះវៀន បង្កឡើង ដោយ បាក់តេរី ម្យ៉ាង មាន ឈ្មោះ ថា Salmonella Typhi ហើយ វា កម្រ នឹង កើតមាន ក្នុង ប្រទេស អភិ វ​ឌ្ឈ​ន៍ ណាស់ ។ ទោះបីជា យ៉ាងណា ក៏ដោយ វា នៅតែ បន្សល់ទុក នូវ ជំងឺ ដ៏ មាន ការ គំរាម គំហែង និង ធ្ងន់ធ្ងរ ក្នុង ប្រទេស កំពុង អភិ វឌ្ឍន៍​។ ជំងឺ គ្រុនពោះវៀន ឆ្លង តាមរយៈ ការ ទទួលទាន ទឹក និង អាហារ ដែល មាន មេរោគ ឬ មាន ការស្និទ្ធស្នាល ជាមួយ អ្នក ដែល ជំងឺ ស្រាប់ ។ ខាងក្រោម នេះ ជា ផលវិបាក មួយចំនួន ដែល អ្នក អាច នឹង កើត មាន ក្រោយ ពី មាន ជំងឺ គ្រុន ពោះវៀន និង មិន បាន ព្យាបាល ។

ហូរឈាម ឬ ធ្លាយ ពោះវៀន
ផលវិបាក ដ៏ ធ្ងន់ធ្ងរ បំផុត របស់ ជំងឺ គ្រុនពោះវៀន គឺ ការ ហូរឈាម ឬ ធ្លាយ ពោះវៀន ដែល វា ច្រើន កើត ក្នុង អំឡុងពេល សប្តាហ៍ ទី បី ។ អាកា​រៈ បែប នេះ ប្រហែលជា ៥ ភាគរយ នៃ អ្នកជំងឺ គ្រុនពោះវៀន មាន ផលវិបាក ដូច្នេះ ។
ការ ហូរ ឈាម ក្នុង ពោះវៀន ច្រើន សម្គាល់ ឃើញ តាមរយៈ សម្ពាធ ឈាម ចុះខ្សោយ និង ស្យុ​ក ក្រោយពី មាន វត្តមាន ឈាម ក្នុង លាមក រួច ។
ការ ធ្លាយ ពោះវៀន កើតឡើង នៅពេល ដែល ពោះវៀនតូច ឬ ធំ ទៅ ជា មាន ប្រហោង ហើយ ធ្វើអោយ អាហារ នៅក្នុង ពោះវៀន នោះ លេច ចូលទៅក្នុង ស្រោម ពោះ និង បង្ក ជា រោគសញ្ញា ឈឺ ពោះ ក្អួតចង្អោ ធ្ងន់ធ្ងរ និង មេរោគ នៅក្នុង ចរន្តឈាម (Sepsis) ។ ភាព គ្រោះថ្នាក់ ដល់ ជីវិត ដូច្នេះ ត្រូវការ ការព្យាបាល អោយ បាន លឿន បំផុត ។

ផលវិបាក ដែល មិនសូវ មាន ផ្សេងៗ ទៀត
– រលាក សាច់ដុំ បេះដូង (Myocarditis)
– រលាក សួត
– រលាក លំពែង (Pancreatitis)
– មាន ជំងឺ លើ តម្រងនោម ឬ ផ្លោក នោម
– រលាក សាច់ដុំ និង ឆ្អឹង (Osteomyelitis)
– រលាក ភ្នាស់ និង ទឹក នៅ ជុំវិញ ខួរក្បាល និង ខួរ ឆ្អឹ​ក​ខ្នង (Meningitis)
– មាន បញ្ហា ផ្លូវចិត្ត ដូចជារ រើរ វាយ មើលឃើញ អ្វី ដែល គេ មើល មិនឃើញ និង ឆ្គួ​ត

ការព្យាបាល បាន លឿន ធ្វើអោយ ប្រជាជន ដែល រស់នៅ ក្នុង ប្រទេស អភិ វ​ឌ្ឈ​ន៍ មាន ការ​ធូ ស្បើយ ច្រើន ពី ជំងឺ គ្រុនពោះវៀន នេះ ។ បើ គ្មាន ការព្យាបាល ទេ មនុស្ស មួយចំនួន ប្រហែលជា មិន អាច រស់ បាន តទៅទៀត ទេ ដោយសារតែ ផលវិបាក របស់ ជំងឺ ៕/PC​

Post navigation