Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ដើ​ម​ឆ្នាំ​ថ្មី​ភ្លាម ២០២៣ តារា​ប្រុស ចា​ដេ​ត ឡើង​យីអ៊ុន​ភ្លែត

Views: 2

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​៖តារា​សម្ដែង ចម្រៀង និង​ជា Vlogger ល្បីឈ្មោះ មួយរូប​លោក ចា​ដេ​ត នៅ​ដើមឆ្នាំ​២០២៣ នេះ ចាប់ផ្ដើម​មាន​ទីផ្សារ​ល្អ ក្នុងនោះ​ល្បី​ថា លោក​ទើបនឹង​ទទួលបាន​ការងារ​ថ្មី​ដ៏​ធំ​មួយ ជាមួយ​តម្រុយ​ថា មាន​ថ្លៃ​ហត់នឿយ​ខ្ពស់កប់ពពក​ក្នុង​ប្រវត្តិ​ការងារ​របស់លោក​ថែមទៀត​។​

​តម្រុយ​នេះ បន្ទាប់ពី ចា​ដេ​ត បាន​លេចមុខ​ក្នុង​កម្មវិធី​ធំ​មួយ​របស់ Miss ដែល​បាន​ប្រារព្ធ​ពិធីជប់លៀង និង​ប្រកាស BA របស់ខ្លួន​។ ចា​ដេ​ត បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​ពិធីករ បានប្រកាសថា លោក​នេះហើយ គឺជា BA របស់​ផលិតផល​ខាងលើ ក្រោម​សំឡេង​ទះដៃ​យ៉ាង​កងរំពង​ពី​ភ្ញៀវកិត្តិយស​ភាគច្រើន​ជា​តំណាង​ចែកចាយ រាប់រយ​នាក់ ។ តាម​កិច្ចព្រមព្រៀង ចា​ដេ​ត នឹងធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់ Miss ១​ឆ្នាំ ក្នុងតម្លៃ​ពលកម្ម​មួយ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ជា​ចំហរ ។


​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ចា​ដេ​ត បានបញ្ជាក់​ថាៈ លោក​រីករាយ​មែនទែន ព្រោះនេះ​ជាការ​ងារ​ធំ​ទី​១ របស់លោក​ដែល​សម្រេចបាន​នៅ​ឆ្នាំ​ដើម​ថ្មី ២០២៣ ប៉ុន្តែ​លោក​បាន​បដិសេធ និយាយ​ពី​តម្លៃពិត​ប្រាកដ​កុងត្រា​ការងារ​រវាង​លោក និង​ក្រុមហ៊ុន ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា ជា​តម្លៃ​មួយ​ដ៏​ខ្ពស់ ។ លោក​បាន​ថ្លែងថាៈ “​រឿង​តម្លៃ​ខ្លួន ខ្ញុំ​សុំ​អត់​និយាយ​… តែ​អាច​និយាយបានថា ជា​តម្លៃ​មួយ​ដ៏​ខ្ពស់ គឺ​ខ្ពស់​មែនទែន​…”​។​

​យ៉ាងណាក៏ដោយ​ប្រភព​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុមការងារ​ភាគី​ទាំងពីរ បាន​លួច​បង្ហើប​ឲ្យ​ដឹងថាៈ តម្លៃ​កុងត្រា រវាង​ចា​ដេ​ត ជាមួយ Miss មានតម្លៃ​ដល់​ទៅ​ជាង ១០ ម៉ឺន (100k) ដុល្លារ​ឯណោះ ។ នៅមុន​ទទួលបាន​កុងត្រា​ការងារ​ធំ​មួយ​នេះ តាម​សាមីខ្លួន​ថា ដើមឡើយ លោក​ក៏​ជា​អ្នកប្រើប្រាស់​ផលិតផល​របស់ Miss ម្នាក់​ដែរ ។​

​ចំណុច​នេះ តារា​ប្រុស បាន​គូសបញ្ជាក់ថាៈ តាម​បទពិសោធន៍​ផ្ទាល់ខ្លួន​នេះ លោក​អាច​ចែករំលែក​ថា យីហោ ផលិតផល​មួយ​នេះ មានគុណ​សម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​បំពេញបន្ថែម សុខភាព​សម្រស់​របស់​លោកអ្នក តាំងពី​ចុង​សក់ ដល់​ចុងជើង​។

​ក្នុង​កិច្ចការ​នេះ ចា​ដេ​ត ត្រូវបាន​ជ្រើសរើស​ងាក​មក លោក​ឧកញ៉ា​វ័យក្មេង ឡាយ លី​ហួរ និង​លោកស្រី ឡៃ ស៊ូ​យៀ​ក ដែលជា​ម្ចាស់​ប្រេន Miss បានលើកឡើង​ថាៈ ចា​ដេ​ត មាន​ល្អ​ទាំង​ព្រម ទាំង​ទេពកោសល្យ រូបរាង ពិសេស​បំផុត​គឺ​ស​ម្ភ​ស្ស​ស្បែក​របស់លោក សម៉​ដ​ល្អ សម​បំផុត​ក្នុង​ការងារ​ជា​ទូត​សុច្ឆន្ទៈ​របស់ Miss ។​

​ក្នុង​ភាពជា​ទូត​សុច្ឆន្ទៈ​របស់ Miss ចា​ដេ​ត ត្រូវបាន​គេ​ធ្វើ​ពិធី​ទទួល​យ៉ាង​ឧឡា​រិ​ក ជាមួយ​វត្តមាន​ភ្ញៀវកិត្តិយស​ភាគច្រើន​ជា​អ្នក​ចែកចាយ​បន្ត ប្រមាណ​ជិត ១​ពាន់​នាក់ ក្នុងនោះ​ក៏មាន​ពិធី​ចែក​រង្វាន់​តំណាង​ចែកចាយ​ឆ្នើម ដែលមាន​ទឹកប្រាក់​សរុប​រាប់ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀតផង​៕/V​.mara

Post navigation