Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តើ​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ GLSDB ដែល​អាម៉េរិក​ត្រៀម​បញ្ជូន​មក​អ៊ុ​យក្រែន ជា​អាវុធ​បែបណា​?

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ អ៊ុយ​ក្រែន​បានទ​ទួលសម្ភារៈ​យោធា​ទំនើបៗ​ជាច្រើន​ប្រភេទ​រួចមក​ហើយ​ពី​អាម៉េរិក​និង​សម្ពន្ធមិត្ត​រួម​ទាំង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​និង​រថពាសដែក​។ ឥឡូវនេះ ខណៈ​រដ្ឋាភិបាល​ក្រុង​គៀវ​ហៀបនឹង​ទទួល​រថក្រោះ M1 Abrams និង Leopard 2 ថ្នាក់ដឹកនាំ​អ៊ុយ​ក្រែនក៏​ព្យាយាម​ចង់បាន​រ៉ុក្កែ​តរយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មាន​សមត្ថភាព​វាយប្រហារ​យ៉ាងជ្រៅ​​នៅក្នុង​ប្រទេស​រុស្ស៊ី​ដែរ​។​

​សហរដ្ឋ​អាម៉េរិក​នៅតែ​បន្ត​ញុះញង់​ឱ្យ​មាន​ភ្លើង​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដោយ​ការបញ្ជូន​សព្វាវុ​ធកាន់តែ​ទំនើប​ទៅ​កាន់​របប​ក្រុង​គៀវ​។​

​ដំបូង​ឡើយ​ផ្គត់ផ្គង់​ដល់​កងកម្លាំង​អ៊ុយ​ក្រែន​ត្រឹម​អាវុធ​ធុន​តូច​និង​អាវុធ​ប្រឆាំង​យន្តហោះ​និង​រថក្រោះ​ប៉ុណ្ណោះ ឥឡូវ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​បន្តិច​​ដើម្បី​ជួយ​ដល់​ក្បាលម៉ាស៊ីន​សង្គ្រាម​របស់​អ៊ុ​យក្រែន​។ នា​ពេល​ថ្មីៗ​នេះ អាម៉េរិក​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​គៀវ​នូវឧបករណ៍​យោធា​កម្រិត​ខ្ពស់​ដូចជា ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ទំនើប HIMARS​ហើយ​ឥឡូវ​​នេះ​កំពុង​ងាក​មក​បញ្ជូន​រថក្រោះ​ប្រយុទ្ធ M1 Abrams និង​រថពាសដែក​ប្រយុទ្ធ M2 Bradley​ថែម​ទៀត ។​

​ទោះយ៉ាងណា របាយការណ៍​ថ្មីៗ​នេះ​បាន​បង្ហាញថា ថ្នាក់ដឹកនាំ​អាម៉េរិក​មានបំណង​ជំរុញ​បន្ថែមទៀត​នូវ​សមត្ថភាព​របស់​ទីក្រុង​គៀវ​ក្នុង​ការវាយលុក​ទៅកាន់​គោលដៅ​ឆ្ងាយៗ ដែល​អាច​អនុញ្ញាត​ឱ្យ​កង​​កម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែន​វាយប្រហារ​គោលដៅ​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ដោយ​ផ្តល់ឱ្យ​អ៊ុយ​ក្រែន​នូវ​គ្រាប់​រ៉ុក្កែ​តរយៈ​ចម្ងាយ​ឆ្ងាយ​ជា​លើកដំបូង ចាប់តាំងពី​ជម្លោះ​បាន​ផ្ទុះឡើង​។​

​យ៉ាងហោច​ណាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​អះអាង​ថា សហរដ្ឋ​អាម៉េរិក​ហៀបនឹង​ប្រកាស​កញ្ចប់​ថវិកា​រាប់​លាន​ដុល្លារ​ថ្មី​សម្រាប់​ទីក្រុង​គៀវ ដោយ​មូលនិធិ​ប្រហែល ១,៧២៥​ពាន់​លាន​ដុល្លារ​គឺ​បានមក​ពី​​គំរោង​មួយ​ដែល​គេ​ហៅ​ថា​គំនិត​ផ្តួចផ្តើម​ជំនួយ​សន្តិសុខ​អ៊ុ​យក្រែន (USAI)​។ លុយ​នេះ​រួម​ទាំង​ជំនួយ​ផ្សេង​ទៀត​ត្រូវបាន​សន្មត់​ថា​នឹង​ប្រើ​ដើម្បី​ទិញ​រ៉ុក្កែត GLSDB សម្រាប់​កងកម្លាំង​អ៊ុ​យក្រែន​។​

​តើ​រ៉ុក្កែត GLSDB ជា​អ្វី​?

​ផលិត​ដោយ​ក្រុមហ៊ុន Saab Group និង Boeing រ៉ុក្កែត GLSDB គឺជា​កំណែ​ដែល​បាន​កែប្រែ​ពី​គ្រាប់​រ៉ុក្កែត​នាំ​ផ្លូវ GBU-39/B របស់ Boeing​ដែល​កែសម្រួល​សម្រាប់​ប្រើ​ក្នុង​ប្រព័ន្ធ​រ៉ុក្កែត​​បាញ់​ចម្រុះ (MLRS)​។​

​ត្រូវ​បាន​សរសើរ​ដោយ​ក្រុមហ៊ុន Saab ថា​ជា​អាវុធ​ដែល​មាន​សមត្ថភាព “​យកឈ្នះ​លើ​ការគំរាមកំហែង​ជាច្រើន​រាប់​ចាប់ពី​គ្រឿង​សព្វាវុធ​រឹង​រហូត​ដល់​គ្រឿង​សព្វាវុធ​ទន់​” រ៉ុក្កែត GLSDB​អាច​ត្រូវបាន​បាញ់​​ចេញ​ពី​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ ដូចជា HIMARS ដែល​អ៊ុយ​ក្រែន​មាន​រួច​ហើយ​។​

​តើ​ពួកវា​បាញ់​បាន​ចម្ងាយ​ប៉ុន្មាន​?

GLSDB មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​បាន​ចម្ងាយ​រហូតដល់ ១៥០ គីឡូម៉ែត្រ ដោយ​រយៈ​ចម្ងាយ​របស់​វា​គឺ​លើស​ពី​គ្រាប់​ផ្សេង​ទៀត​ដែល​អាម៉េរិក​បាន​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​ពីមុន​។​

​សមត្ថភាព​ចម្ងាយ​របស់​សព្វាវុធ​នេះ​គឺ​នៅ​ទាប​ជាង​រ៉ុក្កែត ATACMS ដែល​មាន​រយៈ​ចម្ងាយ ២៩៧ គីឡូម៉ែត្រ​ហើយ​ដែល​រហូតមកទល់​ពេលនេះ​អាម៉េរិក​នៅ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​បញ្ជូន​ឱ្យ​រដ្ឋាភិបាល​​ក្រុង​គៀវ​ទេ​។​

​រ៉ុក្កែត GLSDB អាច​បាញ់​ចេញពី​រយៈកម្ពស់​កំណត់​ទុកជា​មុន​មួយ ហើយ​បន្ទាប់​មក​វា​នឹង​ហោះ​សំដៅ​ទៅ​គោលដៅ​កំណត់​របស់​វា​។

​គ្រាប់​នេះ​អាច​បញ្ចៀស​សណ្ឋាន​ដី​ជាច្រើន ដូចជា​ភ្នំ​ជាដើម ហើយ​អាច​ប្រើ​ប្រឆាំង​ទាំង​គោលដៅ​នៅ​ទ្រឹង​និង​គោលដៅ​មាន​ចលនា​។​

​រ៉ុក្កែត​នេះ​មានតម្លៃ ៤០.០០០ ដុល្លារ​ក្នុង​មួយ​គ្រាប់​៕

​រ៉ុក្កែត GLSDB អាច​បាញ់​បាន​ចម្ងាយ ១៥០ គីឡូម៉ែត្រ​

Post navigation