Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដើម្បីក្លាយខ្លួនជាអ្នកស្ម័គ្រចិត្ត សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

Views: 4

ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ក្នុងឱកាសដែលកម្ពុជា ត្រូវផ្ដើមមុនព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មកដល់នោះ លើកីឡាចំនួន ៣៦ រួមជាមួយកីឡាសម្ដែងមួយ ប្រភេទ ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦.៩៦៣ នាក់។

-អំពីអ្នកស្ម័គ្រចិត្ត: អ្នកស្ម័គ្រចិត្ត ត្រូវបានបែងចែកជា ៣ កម្រិត រួមមាន ថ្នាក់ដឹកនាំ ជនបង្គោល និងអ្នកស្ម័គ្រទូទៅ។ ក្នុងតម្រូវការអ្នកស្ម័គ្រចិត្តប៉ុណ្ណេះ គណៈកម្មការ បានបើកទូលាយជូនដល់សាធារណជន ចូលរួមជាមួយនឹងការផ្ដល់ជូន ៥០ កន្លែង ដល់អ្នកស្ម័គ្រចិត្ត ជាជនបរទេស។ ជាមួយនេះ ក៏ត្រូវការអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០ នាក់ ខេត្តព្រះសីហនុ ១០០ នាក់ ខេត្តកែប ៥០ នាក់ និងកំពត ៥០ នាក់ ។

-ការចូលរួមស្ម័គ្រចិត្ត: អ្នកស្ម័គ្រចិត្ត ត្រូវមានលក្ខណ:សម្បត្តិមួយចំនួន ដូចជា: អាយុចាប់ពី ១៨ឆ្នាំឡើងទៅ (គិតត្រឹមថ្ងៃទី១ មករា ២០២៣) ត្រូវមានពេលវេលាគ្រប់ គ្រាន់ មានសុខភាពល្អ ដើម្បីបំពេញការងារ មានឆន្ទ: និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ មានអកប្បកិរិយាស្លូតបូត និងសុភាពរាបសារ លើកទឹកចិត្តចំពោះជនមានពិការភាព គ្រូបង្វឹកកីឡា អតីតកីឡាករ កីឡាការិនី ចេះភាសាអង់គ្លេស​សម្រាប់ជាអ្នកសម្រប សម្រួល (LO)។

-អ្នកស្ម័គ្រចិត្តត្រូវមានឯកសារត្រឹមត្រូវ: ដំបូងត្រូវមានរូបថត (ទំហំ៤×៦) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងជីវប្រវត្តិសង្ខេប ឆ្លងកាត់ការចុះឈ្មោះ តាមអនឡាញ (Online Registration) និងឆ្លងកាត់កិច្ចសម្ភាសន៍ ព្រមទាំង ចូលរួម វគ្គបណ្ដុះបណ្ដាល ភារកិច្ចអ្នកដែលស្ម័គ្រចិត្ត​ដែលត្រូវធ្វើពេលព្រឹត្តិការណ៍ ស៊ីហ្គេម។

-ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត: ការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត បែងចែកជា ២ កម្រិត​ទី១ ឝឺកម្រិតថ្នាក់ដឹកនាំ និងជនបង្គោល ទី២ អ្នកស្ម័គ្រចិត្តទូទៅ។ កម្រិតថ្នាក់ដឹកនាំ និងជនបង្គោល មានរយ:ពេល ៣ថ្ងៃ ស្មើនឹង ១៨ ម៉ោង។ កម្រិតអ្នកស្ម័គ្រចិត្តទូទៅ រយ:ពេល ២ ថ្ងៃ ស្មើនឹង ១៣ ម៉ោងកន្លះ។

-អត្ថប្រយោជន៍ ដែលអ្នកស្ម័គ្រចិត្តទទួលបានៈ អាវយឺតចំនួន២ ខោចំនួន២ មួកចំនួន១ កាតាបចំនួន១ លិខិតថ្លែងអណរគុណ ផ្គត់ផ្គង់អាហារ ដោយបានការគិតគូរ ដល់បងប្អូនខ្មែរអ៊ីស្លាម និងអ្នកមានប្រតិកម្មអាហារផ្សេងៗ ៕/V-PC

Post navigation