Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តោះ ! មកដឹងពីតម្លៃខ្លួន អ្នកប្រដាល់គុនខ្មែរ ដែលល្បីៗ

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងខណៈដែលប្រដាល់គុនខ្មែរ មានទីផ្សារខ្ពស់ នៅក្នុងស្រុកនោះ តម្លៃខ្លួនរបស់ពួកគេ ក៏ហក់ឡើងស្រឺតៗដែរ ហើយអ្នកប្រដាល់ខ្លះ ក៏ចាប់ផ្ដើលើកតម្កើងខ្លួនទៀតផង។

អ្នកប្រដាល់ ធឿន ធារ៉ា ដែលជាសិស្សរបស់លោក អេ ភូថង តម្លៃខ្លួនរបស់គេ បានហក់ឡើងដល់ ចំនួន ៧០០ ដុល្លារ ក្នុងមួយប្រកួត ។ តម្លៃខ្លួននេះ ក៏អាចប្រែប្រួល តិចតួច ទៅតាមស្ថានីយទូរស្សន៍ សុំការយោគយល់ បញ្ចុះតម្លៃខ្លះ ព្រោះអាចមកពីកង្វះ ថវិកា ឬកង្វះអ្នកចូលរួម ជួយឧបត្ថម្ភជាដើម។

រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ជំនាញ ឆ្វេងរូបនេះ ត្រូវបានគេទម្លាយមកថា ក្នុងមួយប្រកួត រឿង សោភ័ណ្ឌ ទទួលបានពី ៥០០ ទៅ ៦០០ ដុល្លារ ។ ប៉ុន្តែមួយរយៈ ចុងក្រោយនេះ តម្លៃខ្លួន បានហក់ឡើងដល់ ៧០០ ដុល្លារ ក្នុងមួយប្រកួត ហើយពេលខ្លះ ក៏អាចឈានដល់ ១ ពាន់ដុល្លារទៀតផង។

ផល សោភ័ណ្ឌ កីឡាកររបស់ក្លិបតាឡីដំរីមានរិទ្ធរូបនេះ ក៏មានតម្លៃខ្លួន មិនអន់នោះដែរ នាពេលបច្ចុប្បន្ន ពោលគឺ ស្ថិតនៅចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារផងដែរ ក្នុងមួយប្រកួត។

ឡៅ ចន្ទ្រា តម្លៃខ្លួន នាពេលបច្ចុប្បន្ន បានហក់ឡើងខ្លាំង ដោយរូបគេ បានទាមទារ តម្លៃខ្លួន ចំនួន ១ ពាន់ដុល្លារ ពីអ្នករៀបចំកម្មវិធីប្រដាល់ ។ ខណៈកាលពី ២ ឬ ៣ ឆ្នាំ មុនកីឡាកររូបនេះ ទទួលបានត្រឹម ៤០០ ទៅ ៥០០ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែតម្លៃ ១ ពាន់ដុល្លារនេះ កម្រមានអ្នករៀបចំកម្មវិធីប្រដាល់ ហ៊ានចាយលុយ យករូបគេ មកវាយណាស់ បើហ៊ានត្រឹមតែ ៧០០ ដុល្លារប៉ុណ្ណោះ។

ឡៅ ចិត្រា អ្នកប្រដាល់ជើងខ្លាំង ប្រចាំក្លិបឆ័ត្រយោង ៩១១ រូបនេះ ក៏មិនខុសពីបងប្រុស ឡៅ ចន្ទ្រា ប៉ុន្មានដែរ ពោលគឺ តម្លៃខ្លួនពី ៥០០ ទៅ ៦០០ ដុល្លារ នាពេលបច្ចុប្បន្ន។

ឃីម បូរ៉ា ម្ចាស់មេដាយមាសថ្នាក់ជាតិ ប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ ឃីម បូរ៉ា ត្រូវបានគេដឹងថា តម្លៃខ្លួនរបស់គេ ក្នុងមួយប្រកួតលើសង្វៀនក្នុងស្រុក គឺទទួលបាន ចាប់ពី ៥០០ ទៅ ៥៥០ ដុល្លារ ក្នុងមួយប្រកួត។

ឈុត សេរីវណ្ណថង ដែលមានរហស្សនាមថា រាហ៊ូមាស និងជាម្ចាស់ខ្សែក្រវាត់មាស របស់ស្ថានីយទូរទស្សន៍ PNN បានទទួលប្រាក់តម្លៃខ្លួន ចាប់ពី ៤០០ ទៅ ៤៥០ ដុល្លារ ។

ម៉ឺន មេឃា កូនប្រុសច្បងលោកគ្រូ អេ ភូផង រូបនេះ ទទួលបានតម្លៃខ្លួន ចាប់ ៤០០ ទៅ ៤៥០ ដុល្លារ ក្នុងមួយប្រកួត។

អេលីត សាន់ អ្នកប្រដាល់ជើងខ្លាំង ប្រចាំក្លិបនាយកដ្ឋានអង្គរក្ស រូបនេះ បានទទួល តម្លៃខ្លួន ពី ៣៥០ ទៅ ៤០០ ដុល្លារ ។

សព្វថ្ងៃនេះ ដោយសារជំងឺតួឯក កំពុងតែលុកលុយ ក្នុងអារម្មណ៍របស់អ្នកប្រដាល់ មួយចំនួននោះ សហព័ន្ធ បានកំណត់ថា សម្រាប់អ្នកប្រដាល់ ដែលជាកីឡាករ ជម្រើសជាតិ នឹងទទួលបាន ៧០០ ដុល្លារតែម្ដង ពីស្ថានីយទូរទស្សន៍។ ប៉ុន្តែប្រសិនបើ ស្ថានីយទូរទស្សន៍ ទាក់ទងដោយខ្លួនឯង មិនឆ្លងកាត់សហព័ន្ធទេនោះ ត្រូវចរចា ដោយខ្លួនឯង ៕ V / N

Post navigation