Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Toyota ចាប់ផ្តើម​ផលិត​រថយន្ត EV​ដំបូង​ឡើងវិញ បន្ទាប់​ពី​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Toyota Motor Corp បាន​និយាយថា ខ្លួន​នឹង​ចាប់ផ្តើម​ការផលិត​ឡើង​វិញ​នូវ​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​គឺ រថយន្ត bZ4X​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​៦​តុលា​នេះ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ដែល​អាច​កើតមាន ដែល​បាន​បញ្ឈប់​ការលក់​រថយន្ត​ម៉ូ​ដែល​ថ្មី​ប្រើ​ថាមពល​អាគុយ​អស់​រយៈពេល​ជាង ៣ ខែ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​របស់​ជប៉ុន ដែលជា​ក្រុមហ៊ុន​យឺតយ៉ាវ​ក្នុង​ទីផ្សារ EV បាន​ប្រមូល​មក​វិញ​នូវ​រថយន្ត bZ4X ចំនួន ២.៧០០ គ្រឿង​នៅ​ទូទាំង​ពិភពលោក​ក្នុង​ខែមិថុនា​បន្ទាប់ពី​បាន​​រកឃើញថា​មាន​ហានិភ័យ​ដែល​កង់​រថយន្ត​អាច​រលុង​។​

​ក្រុមហ៊ុន Subaru Corp ដែលជា​ក្រុមហ៊ុន​ទី ៥ កាន់កាប់​ដោយ Toyota ក៏​ប្រមូល​មក​វិញ​នូវ​រថយន្ត​ម៉ូ​ដែល​ពាក់ព័ន្ធ Solterra ដែល​ខ្លួន​បាន​អភិវឌ្ឍ​រួមគ្នា​ជាមួយ Toyota ផងដែរ​។​

​សេចក្តីជូនដំណឹង​អំពី​ការប្រមូល​រថយន្ត​មក​វិញ ដែល​បាន​ដាក់ជូន​ក្រសួង​ដឹកជញ្ជូន​របស់​ជប៉ុន​ដោយ​ក្រុមហ៊ុន Toyota កាលពី​ខែ​មិថុនា បាន​និយាយថា​ការ​បត់​លឿនៗ​និង​ការចាប់​ហ្វ្រាំង​ភ្លាម​​ៗ​អាច​បណ្តាល​ឱ្យ​រលុង​ប៊ូឡុង ដែល​បង្កើន​ហានិភ័យ​នៃ​ការ​របូត​កង់​ចេញពី​រថយន្ត​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​នៅក្នុង​ឯកសារ​មួយ​ទៅ​កាន់​ក្រសួង​ថា ខ្លួន​នឹង​ធ្វើ​ឱ្យ​ប្រាកដថា ប៊ូឡុង​ត្រូវបាន​ជំនួស និង​រឹត​តឹង​បាន​យ៉ាង​ត្រឹមត្រូវ​នៅក្នុង​កំណែ​ថ្មី​នៃ​រថយន្ត bZ4X ។​

​លើសពីនេះ Toyota ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​កំណត់​និង​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​មាន​ជាមួយនឹង​ពោង​សុវត្ថិភាព​នៅក្នុង​រថយន្ត​។ ពោង​សុវត្ថិភាព​មួយចំនួន​ត្រូវបាន​ដំឡើង​មិន​ត្រឹមត្រូវ​នៅក្នុង​រោងចក្រ ហើយ​មាន​ហានិភ័យ​ក្នុង​ការ​មិន​បញ្ចេញ​ពោង​ឬ​បណ្តាល​ឱ្យ​មាន​របួស​ដោយ​សារ​តែ​ការដាក់​ខ្សែ​មួយ​នៅក្នុង​ផ្នែក​ដំឡើង​ពោង​សុវត្ថិភាព​៕

Toyota បាន​ប្រមូល​មក​វិញ​នូវ​រថយន្ត bZ4X ចំនួន ២.៧០០ គ្រឿង​នៅ​ទូទាំង​ពិភពលោក​ក្នុង​ខែមិថុនា

Post navigation