Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ត្រីរាជធំចំនួន ២ ក្បាល ត្រីគល់រាំង ត្រីប្រាធំ សរុបចំនួន ៥០០២ ក្បាល ត្រូវបានលែង នៅដងទន្លេមេគង្គ និងទន្លេសាប

Views: 9

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្រភេទសត្វត្រីកម្រ ក្នុងនេះ មានត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ ចំនួន ៥០០២ ក្បាល ត្រូវបានមន្រ្តីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន និងកសិកម្ម ចូលរួមលែង នៅតាមដងទន្លេមេគង្គ និងទន្លេសាប នៅចំណុចទន្លេចតុម្មុខ ។

គួរបញ្ជាក់ថា ពិធីនេះ បានរៀបចំឡើង នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយក្នុងនេះ គេឃើញមានការចូលរួម ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន រួមជាមួយលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

បើតាមរយៈទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ត្រីប្រភេទកម្រ ជាច្រើនប្រភេទ រួមមាន ត្រីរាជធំ ចំនួន ២ ក្បាល ត្រីគល់រាំង ត្រីប្រាធំ សរុបចំនួន ៥០០២ ក្បាល ត្រូវបានលែង ក្រោមកិច្ចសហការ រវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។

ក្នុងពិធីនេះ លោក នេត្រ ភក្ត្រា និង លោក ហាស់ សារ៉េត បានអំពាវនាវដល់ ប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងនោះ ត្រីប្រភេទកម្រៗ ដែលបានលែង នៅថ្ងៃនេះ ដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រ ក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងថាៈ ប្រសិនបើបងប្អូនប្រជានេសាទ បានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូល ក្នុងទឹកវិញ ដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅ បន្តទៀត៕​ V / N

Post navigation