Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តួ​ក​គី​លើកឡើងថា ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​អាច​ចូលរួម​ជា​មួយ​ណា​តូ​នៅ​ពេលវេលា​ដាច់ដោយឡែក​ពីគ្នា​

Views: 6

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan)​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា​ថា​មាន​ភាព​ខុសប្លែកគ្នា​​នៅក្នុង​វិធីសាស្ត្រ​របស់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់ ដើម្បី​បំពេញ​តាម​ការទាមទារ​សន្តិសុខ​របស់​តួ​ក​គី​សម្រាប់​ពួកគេ​ឱ្យ​ចូលរួម​ជាមួយ​អង្គកា​រណា​តូ ដោយ​លើកឡើង​ថា​ពួកគេ​អាច​ចូលរួម​នៅ​ពេលវេលា​​ដាច់ដោយឡែក​ពីគ្នា​។​

​តួ​ក​គី​បាន​គំរាម​រារាំង​សមាជិកភាព​របស់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​នៅក្នុង​សម្ពន្ធភាព​ការពារជាតិ​ដែល​មាន​សមាជិក​ចំនួន​៣០ នេះ ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ស្តុក​ខុល និង​រដ្ឋាភិបាល​ក្រុង​​ហែល​ស៊ីន​គី​ថា​បាន​គាំទ្រ​ក្រុម ដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ចាត់ទុក​ជា​ភេរ​វករ​។​

​អង្គការ​ណា​តូ​ដំណើរការ​ដោយ​ការឯកភាព​គ្នា ហើយ​ប្រទេស​តំបន់ន័​រ​ឌី​ក (Nordic)​ទាំងពីរ​ត្រូវការ​ការយល់ព្រម​ពី​តួ​ក​គី​ដើម្បី​ចូលរួម​។​សភា​របស់​តួ​ក​គី​និង​ហុងគ្រី​នៅ​មិនទាន់​បាន​ផ្តល់​សច្ចា​ប័ន​​លើ​ការ​ចូល​ជា​សមាជិក​របស់​ពួកគេ​នៅឡើយ​ទេ​។​

​លោក​អឺ​ដូ​ហ្គាន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​បើកឆាក​នៃ​សហគមន៍​នយោបាយ​អឺរ៉ុប​ថា “​ដរាបណា​អង្គការ​ភេរ​វករ​កំពុង​បង្ហាញ​ខ្លួន​ពេញ​ផ្លូវ​នៃ​ប្រទេស​ស៊ុយអែត ហើយ​ដរាបណា​ពួក​ភេរ​វករ​កំពុងស្ថិត​នៅ​ក្នុង​សភា​ស៊ុយអែត នោះ​នឹង​មិន​មាន​វិធីសាស្ត្រ​វិជ្ជមាន​ពី​តួ​ក​គី​ឆ្ពោះ​ស៊ុយអែត​នោះទេ​”​។​

​ទោះយ៉ាងណា លោក​អឺ​ដូ​ហ្គាន​បាន​និយាយថា ជំហរ​របស់​តួ​ក​គី​ចំពោះ​ហ្វាំង​ឡ​ង់​គឺ​មាន​ភាព​វិជ្ជមាន​ជាង​។​

​លោក​អឺ​ដូ​ហ្គាន​បាន​និយាយថា “​ទំនាក់ទំនង​ជាមួយ​ហ្វាំង​ឡ​ង់​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ជាង​ទំនាក់ទំនង​រវាង​ស៊ុយអែត​និង​តួ​ក​គី​។ ហ្វាំង​ឡ​ង់​មិនមែន​ជា​ប្រទេស​ដែល​ភេរ​វករ​ដើរហើរ​ដោយ​សេរី​នោះទេ​”​។​

​មេដឹកនាំ​តួ​ក​គី​បាន​បន្ថែមថា “​អង្គការ​ណា​តូ​នឹង​ត្រូវ​ធ្វើ​ការសម្រេចចិត្ត ហើយ​ប្រសិនបើ​ពួកគេ​ធ្វើ​ការសម្រេចចិត្ត​ដែល​គាំទ្រ​ហ្វាំង​ឡ​ង់​ពិតណាស់​យើង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​តម្រូវឱ្យធ្វើ​”​។​

​នាយករដ្ឋមន្ត្រីហ្វាំង​ឡង់​លោកស្រី សាន​ណា ម៉ា​រី​ន (Sanna Marin) បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ហែល​ស៊ីន​គី​គាំទ្រ​ការចូលរួម​សម្ពន្ធភាព​យោធា​នេះ​ក្នុងពេល​តែមួយ​ជាមួយ​ស៊ុយអែត​។​

​លោកស្រី​បាន​និយាយថា “​តាម​ទស្សនៈ​របស់​យើង វា​នឹង​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ចូលរួម​អង្គការ​ណា​តូ​ជាមួយគ្នា ពីព្រោះ​យើង​ទាំង​ពីរ​នៅ​ភាគ​ខាងជើង​នៃ​ទ្វីបអឺរ៉ុប ប្រទេស​ទាំង​ពីរ​គឺ​ស្ថិតនៅក្នុង​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​សន្តិសុខ​ដូចគ្នា​”​។​

​លោកស្រី​ម៉ា​រី​ន​បាន​បន្ថែមថា “​ប៉ុន្តែ​ជា​ការពិត​ណាស់ យើង​នឹង​បន្ត​ការពិភាក្សា ហើយ​ឥឡូវនេះ​វា​អាស្រ័យ​លើ​តួ​ក​គី​និង​ហុងគ្រី​ក្នុង​ការសម្រេចចិត្ត​សម្រាប់​ការ​ផ្តល់​សច្ចាប័ន​”៕

​ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន

Post navigation