Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តួ​ក​គី​ប្រាប់​អាម៉េរិក​ថា​ខ្លួន​ចង់បាន “​ចំណាត់ការ​រឹងមាំ​” ពី​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​សម្រាប់​ការសុំ​ចូល​អង្គការ​ណា​តូ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធាន​ទីប្រឹក្សា​របស់​ប្រធានាធិបតី​តួ​ក​គី​បាន​ប្រាប់​សម​ភាគី​អាម៉េរិក​ថា តួ​ក​គី​ចង់បាន “​ជំហាន​រឹងមាំ​” លើ​អត្ថិភាព​នៃ​អ្វី​ដែល​ខ្លួន​ហៅថា “​អង្គការ​ភេរ​វករ​” នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត មុនពេល​ដែល​ខ្លួន​នឹង​ពិចារណា​ការសុំ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​របស់​ពួកគេ​។​

​ប្រធានាធិបតី​តួ​ក​គី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ជែក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan) និង​លោក អ៊ីប្រាហ៊ីម កា​លីន (Ibrahim Kalin) ជា​ប្រធាន​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី ថា​យ​យី​ប អឺ​ដូ​ហ្គាន កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ឧសភា បាន​ពិភាក្សា​អំពី​ការសុំ​ចូល​ជា​សមាជិក​ណា​តូ​និង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​តួ​ក​គី​បាន​ជំទាស់​នឹង​ប្រទេស​ទាំង​ពីរ​មិន​ឱ្យ​ចូលរួម​ក្នុង​សម្ពន្ធភាព​ការពារជាតិ​របស់​លោក​ខាងលិច​ក្រោម​ហេតុផល​ថា​ពួកគេ​បាន​រក្សាទុក​មនុស្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​នៃ​គណបក្ស​ពលករ​ឃឺ​ដ (PKK)​និង​អ្នក​ផ្សេង​ទៀត​ដែល​ខ្លួន​ចាត់ទុកថា​ជា​ភេរ​វករ ហើយ​ដោយសារ​តែ​ហ្វាំង​ឡ​ង់ និង​ស៊ុយអែត​បាន​បញ្ឈប់​ការនាំ​ចេញ​អាវុធ​ទៅកាន់​ប្រទេស​តួ​ក​គី​ក្នុង​ឆ្នាំ ២០១៩​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ប្រធានាធិបតី​តួ​ក​គី​បាន​និយាយថា លោក​កា​លីន​បាន​ប្រាប់​លោក​ស៊ូ​ល​លី​វ៉ាន់​នៅក្នុង​ការហៅ​ទូរស័ព្ទ​ថា ប្រទេស​ដែល​ចង់​ចូលរួម​ជា​មួយណា​តូ​ត្រូវតែ​”​ផ្តល់​តម្លៃ​និង​គោល​​ការណ៍​ផ្ទៃក្នុង​របស់​សម្ពន្ធភាព​នេះ​លើ​ផ្នែក​សន្តិសុខ​និង​ការប្រឆាំង​អំពើ​ភេរវកម្ម​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា “​វា​ត្រូវ​បាន​សង្កត់ធ្ងន់ថា​វា​ជា​ការ​ចាំបាច់​សម្រាប់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​ចាត់វិធានការ​រឹងមាំ​ទាក់ទង​នឹង​អង្គការ​ភេរ​វករ​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​​តួ​ក​គី​”​។​

​សេត​វិមាន​បាន​និយាយថា លោក​ស៊ូ​ល​លី​វ៉ាន់​នៅក្នុង​ការហៅ​ទូរស័ព្ទ​នេះ​”​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការ​បន្ត​កិច្ចពិភាក្សា​ផ្ទាល់​របស់​តួ​ក​គី​ជាមួយ​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​ដើម្បី​ដោះស្រាយ​កង្វល់​ជុំវិញ​​ការ​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ ដែល​សហរដ្ឋ​អាម៉េរិក​គាំទ្រ​យ៉ាង​ខ្លាំង​”៕

​លោក អ៊ីប្រាហ៊ីម កា​លីន ប្រធាន​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី ថា​យ​យី​ប អឺ​ដូ​ហ្គាន​

Post navigation