Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការ ចោទប្រកាន់​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ចំនួន ៣ បទល្មើស រឿង​ប៉ុនប៉ង​មនុស្សឃាត លើ​ស្ត្រី​ម្នាក់​

Views: 3

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅ​ទីបំផុត តំណាង​អយ្យការ អម​សាលាដំបូង ខេត្តសៀមរាប បានសម្រេច​ចោទប្រកាន់ លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ចំនួន ៣ បទល្មើស ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត លើ​ស្ត្រី​ម្នាក់ និង​បាន​បញ្ជូន​សំណុំរឿង ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។ ការសម្រេច​ចោទប្រកាន់​នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក សោម សមស័ក្តិ មិនបាន​ចូលខ្លួន ឆ្លើយបំភ្លឺ​ចំនួន​ពីរដង ដោយបាន​ពន្យារពេល​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ តុលាការ នៅតែ​បន្ត​នីតិវិធី​របស់ខ្លួន​។​

​លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង ខេត្តសៀមរាប បាន​ប្រាប់​នៅ​ថ្ងៃទី​៦ ខែសីហា នេះ​ថាៈ ឈ្មោះ សោម សមស័ក្តិ ត្រូវបាន​តំណាង​អយ្យការ សម្រេច​ចោទប្រកាន់​ពីបទ “ ជេរប្រមាថ ហិង្សា​ដោយ​ចេតនា និង​ប៉ុនប៉ង​មនុស្សឃាត ”​។ បច្ចុប្បន្ន សំណុំរឿង​លោក សោម សមស័ក្តិ កំពុង​ស្ថិ​ង​ក្នុងការ​អនុវត្ត​នីតិវិធី​របស់ ចៅក្រម​ស៊ើបសួរ ។​

​លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន រដ្ឋបាល​សាលាដំបូង​ខេត្តសៀមរាប មិនអាច​សុំ ការអត្ថាធិប្បាយ បញ្ជាក់បន្ថែម​លើ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង មិនមាន​អ្នកទទួល​។​

​ចំណែក​លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​សៀមរាប ក៍​មិនអាច​សុំ​ការបកស្រាយ​បានដែរ ព្រោះ​ទូរស័ព្ទ​ចូល មិនមាន​អ្នកទទួល​។​

ស្ត្រីរងគ្រោះឈ្មោះ ផាត់ សុជឿន

​ទាក់ទង​ករណីនេះ ស្ត្រី​រងគ្រោះ ឈ្មោះ ផាត់ សុ​ជឿន បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក សោម សមសក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ទៅ​សាលាដំបូង​ខេត្តសៀមរាប ពីបទ​ជេរប្រមាថ​ជា​សាធារណ​: បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត តាមរយៈ​បើករថយន្ត ម៉ាក range rover discovery ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ង​បំ​បុក នៅ​ចំណុច​ផ្សារ​អាស៊ី កាលពី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​កោះហៅ​លោក សោម សមសក្តិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​តុលាការ​ចំនួន ២ ដង រួចមកហើយ តែ​លោក សោម សមសក្តិ មិនបាន​ចូលទៅ​តាម​ដីកា​ទេ ដោយ​ដាក់​ពាក្យសុំ​ពន្យារ ។​

​ស្ត្រី​រងគ្រោះ បាន​អះអាងថា នៅ​មុនពេល​កើតហេតុ ពួកគាត់​មាន​គ្នា ៨ ទៅ ៩ នាក់ ញាំ​អាហារ នៅ​ផ្សារ​ទំនើប​អាស៊ី ត្រង់ចំណុច​ក្រោយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប​។ លុះ​ពេល​ចេញមក ដល់​ខាងមុខ វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ឈ្មោះ ស័​ក្ត ដែលជា​ជនដៃដល់ បាន​វាយ​សង្កត់​ក្បាល​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ដែល​រួម​ដំណើរ​ជាមួយ​គាត់ (​ស្ត្រី​រងគ្រោះ​) ជាច្រើន​ដង​។ ខណៈនោះ រូបគាត់ (​ជនរងគ្រោះ​) បាន​និយាយថា មេច​ក៏​វាយ​ក្បាល​គាត់​ចឹ​ង គាត់​ចាស់​ជាង វាយ​របៀប​ហ្នឹង មិន​សម​ទេ​។ ភ្លាមនោះ ជនដៃដល់ បាន​ជេរប្រមាថ​ទៅលើ​រូបគាត់ ហើយ​វាយ​មកលើ​ផ្ទៃមុខ ផ្នែក​ក្បាល​របស់គាត់​១​ដៃ និង​បន្ត​ជេរប្រមាថ រហូត​ផ្អើល​ដល់​សមត្ថកិច្ច មកជួយ​អន្តរាគមន៍​។​

ទីតាំងកើតហេតុ មើលតាមកាមេរ៉ាសុវត្ថិភាព

​ស្ត្រី​រងគ្រោះ បាន​បន្តថាៈ ពេល​ក្រុម​សមត្ថកិច្ច មកដល់​កន្លែងកើតហេតុ ជនដៃដល់ បាន​បើករថយន្ត ម៉ាក range rover discovery ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-០០០៩ ចេញ មួយសន្ទុះ ហើយ​បើក​ត្រឡប់មក​បំ​បុក​រូបគាត់ បំណង​សម្លាប់​។ ប៉ុន្តែ​សំណាង ដោយសារ​ម៉ូតូ​របស់​ប៉ូលិស នៅ​បាំង​ពីមុខ ទើប​បុក​ត្រូវ​ម៉ូតូ​របស់​ប៉ូលិស បណ្តាលឱ្យ​ដួល​ខ្ទេច ហើយ​ដួល​សង្កត់​ជើង​របស់គាត់ បណ្តាលឱ្យ​រងរបួស​ស្រាល ទើប​ជនបង្ក​បើករថយន្ត គេចខ្លួន​តែម្តង​។​

​ស្ត្រី​រងគ្រោះ បានបញ្ជាក់​ថាៈ រវាង​រូបគាត់ និង​ជនបង្ក​ពុំដែល​ស្គាល់គ្នា​សោះឡើយ ប៉ុន្តែ​ជន​រូបនេះ បែរជា​មក​ប៉ុនប៉ង​ធ្វើឃាត លើ​រូបគាត់​ទៅវិញ អីចឹង​ហើយ ទើប​គាត់​សម្រេច ដាក់ពាក្យ​បណ្តឹង ដើម្បី​ស្វែងរក​យុ​ត្តិ​ធ​ម៍​។ ចំណែក​ពាក្យបណ្តឹង ដែល​ប្តឹង​នៅ​ដំណាក់កាល ប៉ូលិស រូបគាត់​មិនទាន់​ទាមទារ​សំណង​ទេ គឺ​សុំ​ឱ្យតែ​អនុវត្ត ទៅតាម​ច្បាប់​៕/V​

ទីតាំងកើតហេតុ មើលតាមកាមេរ៉ាសុវត្ថិភាព

លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប

Post navigation