Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការកំពូលស្រីលង្កាអនុញ្ញាអោយបន្តដំណើរការក្តីប្រឆាំងអតីតប្រធានាធិបតីនិងមនុស្សដទៃទៀត

Views: 9

ប្រែសម្រួលៈបំណង(ស្តេ្រតថែមស៍)៖ តុលាការកំពូលស្រីលង្កាបានអនុញ្ញាតអោយបន្តដំណើរការក្តីប្រឆាំងអតីតប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា នេះបើតាមក្រុមសិទ្ធិមនុស្សដែលដាក់ពាក្យបណ្តឹងប្រឆាំងលោកបានបញ្ជាក់កាលពីថ្ងៃសុក្រ។

តុលាការក៏យល់ព្រមអនុញ្ញាតអោយបន្តនីតិវិធីផ្លូវច្បាប់ប្រឆាំងអតីតនាយករដ្ឋមន្រ្តី ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់លោកនិងអតីតអភិបាលធនាគារកណ្តាលពីររូបទៀត។

បណ្តឹងនេះប្តឹងដោយក្រុមសិទ្ធិមនុស្សTransparency Internationalដែលអំពាវនាវអោយក្រុមមេដឹកនាំរបស់ប្រទេសដែនកោះនេះមានគណនេយ្យភាពចំពោះវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់វានៅរយៈពេលជាងប្រចាំពីរទសវត្សរ៍មកនេះ។

អតីតប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ក្នុងកិច្ចប្រជុំមួយកាលពីលោកនៅកាន់តំណែង

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ២២លាននាក់របស់ប្រទេសនេះជួបការខ្វះខាតស្បៀង ប្រេងឥន្ធនៈនិងថ្នាំពេទ្យយ៉ាងអត្តខាត់បំផុតជាមួយនឹងអតិផរណាឡើងកំពូលកាលពីលោក ហ្គោតាបាយ៉ា នៅកាន់តំណែងជាហេតុនាំអោយផ្ទុះបាតុកម្មបណ្តេញលោកនិងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា ចេញពីអំណាច។បាតុករចោទប្រកាន់លោកហ្គោតាបាយ៉ានិងបងប្អូនប្រុសរបស់លោកថាដឹកនាំសេដ្ឋកិច្ចខុសនិងប្រព្រឹត្តអំពើពុករលួយ។

ក្រោមសម្ពាធរបស់បាតុករយ៉ាងខ្លាំង លោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានភៀសខ្លួនទៅកាន់កោះម៉ាល់ឌីវកាលពីពាក់កណ្តាលខែកក្កដានិងបន្ទាប់មកទៅសិង្ហបុរីហើយដាក់ពាក្យសុំលាឈប់ពីតំណែងប្រធានាធិបតី មុនបន្តទៅកាន់ប្រទេសថៃហើយវិលទៅកាន់ទីក្រុងកូឡុំបូវិញកាលពីដើមខែកញ្ញា៕

Post navigation