Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពជើងគោក នូវែលសេឡង់ ជួបពិភាក្សាការងារ កិច្ចសហប្រតិបត្តិការទ្វេភាគី

Views: 6

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោក ឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ពជើងគោក នូវែលសេឡង់ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមការតាំងពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក និងបានឯកភាពគ្នា អំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ក្នុងការបង្កើនទំនាក់ទំនង រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ សម្រាប់ពេលអនាគត៕ V / N

រូបថត ( លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក )

ប្រភពរូបហ្វេសបុក (  Hun Manet )

Post navigation