Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹងលោក ចាក់ឌីប ថាំងកា(Jagdeep Dhankha) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច នៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ដោយនេះគឺជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងបង្អស់របស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់ ប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ ចាប់តាំងពីឆ្នាំ១៩៥២ មក

ក្នុងជំនួបនេះ លោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្ត ចំពោះចំណងមិត្តភាព ជាប្រពៃណីដែលត្រូវបានថែរក្សារឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខ
នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

លោក អនុប្រធានាធិបតី ក៏បានរំឭកផងដែរ អំពីការធ្វើដំណើររបស់លោក មកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១
រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនប្រធានាធិបតីអំពីការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវមោទកភាព ព្រមជាមួយការអរគុណ ចំពោះការផ្តល់កិត្តិយស និងបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទពីសំណាក់រដ្ឋាភិបាល និងកងទ័ព នៃសាធារណរដ្ឋឥណ្ឌា ដោយនេះពិតជាបានបង្ហាញ
អំពីការយកចិត្តទុកដាក់ និងការគោរពឱ្យតម្លៃ ចំពោះទំនាក់ទំនង​កម្ពុជា-ឥណ្ឌាដែលជាទំនាក់ទំនងស្អិតរមួត ដិតដាមដោយដានប្រវត្តិសាស្ត្រដ៏យូរលង់ រាប់ពាន់ឆ្នាំក្នុងអតីតកាល។

លោកឧត្តមសេនីយ៍ ក៏បានបន្តថាៈ នៅក្រោយការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥២ ជាពិសេសក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែនរួមនឹងប្រមុខថ្នាក់ដឹកនាំឥណ្ឌា ជាច្រើនរូប ចាប់តាំងពីការរំដោះប្រទេស​ចេញពីរបប ប៉ុល
ពត ក្នុងឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏បាននិងកំពុងតែមានការរីកចម្រើនជឿនលឿនទៅមុខ យ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងកម្រិតទ្វេភាគី និងទំនាក់ទំនងក្នុងក្របខ័ណ្ឌពហុភាគី នៃវេទិកាតំបន់ និងសាកល។ សម្រាប់អនាគតទំនាក់ទំនងដ៏ល្អនេះ
ក៏នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរ ទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។

លោកឧត្តមសេនីយ៍ ក៏បានយកឱកាសនោះ ថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋឥណ្ឌាក្នុងនាមជាមិត្តល្អ ដែលតែងមានសមានចិត្ត ជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាប់រហូតមកជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជា បានជួបប្រទះការលំបាក ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ដោយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា នៅក្រោយការដួលរលំ នៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការជាច្រើន ដូចជា៖
ការជួយបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស ចាប់តាំងពីឆ្នាំ១៩៨១, ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព មួកខៀវមកកម្ពុជានិងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម៕ V / N

Post navigation