Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧត្ដមសេនីយ៍ឯក ស ថេត ត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជេីញត្រួតពិនិត្យកម្លាំងប្រជុំជួរ ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ ដែលមានកម្លាំងសរុប ចំនួន ៦០០ នាក់ ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរង ការិយាល័យ លោកអធិការ នគរបាលខណ្ឌ និងមន្ត្រីតាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាល ខណ្ឌ។

ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ឯក ស ថេត បានធ្វើការណែនាំដល់ កងកម្លាំងទាំងអស់ ត្រូវកាត់សក់ឲ្យខ្លី ស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំង នគរបាលជាតិ ជាពិសេសត្រូវចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំង ឲ្យបានខ្ជាប់ខ្ជួន ដើម្បីមុខម៉ាត់ កិត្តិយសរបស់នគរបាលជាតិ ៕ V / N

Post navigation