Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វាល​ខ្សាច់​របស់​ឈី​លី​គឺជា​ផ្នូរខ្មោច​សម្រាប់​សំរាម​របស់​ពិភពលោក​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វាល​ខ្សាច់​អា​តា​កា​ម៉ា (Atacama)​របស់​ប្រទេសឈី​លី គឺជា​ទេសភាព​ដ៏​ព្រៃផ្សៃ ដែល​បាន​ក្លាយជា​ទី​បញ្ចុះសព​សម្រាប់​សំរាម​របស់​ពិភពលោក ហើយ​ភ្នំ​សម្លៀក​បំពាក់ រថយន្ត និង​ស្បែកជើង​អាច​រារាំង​ដល់​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​នៅក្នុង​លំហ​។​

​នេះ​គឺជា​តំបន់​ស្ងួត​បំផុត​មួយ​របស់​ផែនដី ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​អតិសុខុមប្រាណ​ដែល​សម្រប​ខ្លួន​ទៅ​នឹង​ពិភព​គ្មាន​ទឹក ដែល​អាច​ផ្តល់​តម្រុយ​អំពី​របៀប​ស្វែងរក​ជីវិត​នៅលើ​ភព​ស្រដៀង​គ្នា ជាពិសេស​ភព​ព្រះ​អង្គារ​។​

​ការស្រាវជ្រាវ​នេះ​កំពុង​ជួប​គ្រោះថ្នាក់ ដោយសារ​តែ​វាល​ខ្សាច់​អា​តា​កា​ម៉ា​គឺ​ជា​មជ្ឈមណ្ឌល​សម្រាប់​សម្លៀក​បំពាក់​ជជុះ​និង​លក់​មិន​ចេញ​ពី​សហរដ្ឋ​អាម៉េរិក អឺរ៉ុប និង​អាស៊ី ដោយ​សម្លៀកបំពាក់​ជា​ង ៤៦.០០០ តោន​ត្រូវបាន​បោះចោល​នៅ​វាល​ខ្សាច់​នេះ​កាលពី​ឆ្នាំមុន​។​

​ឡាន​ជជុះ​ក៏​ជន់​លិច​ប្រទេស​នេះ​ពី​តំបន់​ពាណិជ្ជកម្ម​សេរី​ផងដែរ​ដោយ​ឥឡូវ​គរ​ដូច​ភ្នំ​នៅ​វាល​ខ្សាច់​នេះ ខណៈ​គំនរ​សំបក​កង់​ដែល​គេ​បោះចោល​បាន​រាយប៉ាយ​ពាសពេញ​វាល​ខ្សាច់​អា​តា​កា​ម៉ា​។​

​លោក ផា​ទ្រី​ស៊ី​អូ ហ្វើ​រេរ៉ា (Patricio Ferreira) អភិបាល​ទីប្រជុំជន​វាល​ខ្សាច់ អាល់​តូ ហូ​ស្ពី​ស៊ី​អូ (Alto Hospicio) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​យើង​មិនមែន​គ្រាន់តែ​ជា​ទីធ្លា​ចាក់សំរាម​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ទី​ធ្លាក់​ចាក់សំរាម​របស់​ពិភពលោក ដែល​កាន់តែ​អាក្រក់​ទៅៗ​”​។​

​វាល​ខ្សាច់​អា​តា​កា​ម៉ា​គឺ​ស្ថិតនៅ​ចន្លោះ​ជួរ​ភ្នំ​អាន​ដេស (Andes) និង​ជួរ​ភ្នំ​ប៉​ប្រប​ឆ្នេរ​ឈី​លី ដែល​បាំង​សំណើម​មិនឱ្យ​ធ្វើ​ដំណើរ​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្លង់​ទិក​ចូល​មក​ដីគោក​។​

​ហើយ​ទោះបីជា​វា​ជា​កន្លែង​ស្ងួត​បំផុត​មួយ​នៅ​លើ​ផែនដី​ក៏ដោយ ក៏​មនុស្ស​មួយ​លាន​នាក់​បាន​ហៅ​វា​ជា​ផ្ទះ​របស់​ពួកគេ​។​

​ប៉ុន្តែ​វាល​ខ្សាច់​អា​តា​កា​ម៉ា​ដ៏​ធំ​របស់​ឈី​លី​គឺជា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ពិសេស​និង​ផុយស្រួយ ដែល​អ្នកជំនាញ​និយាយ​ថា​កំពុង​ត្រូវបាន​គំរាមកំហែង​ដោយ​គំនរ​សំរាម​ដែល​បាន​បោះចោល​នៅ​ទី​នោះ​ពី​ជុំវិញ​ពិភពលោក​។​

​ឧស្សាហកម្ម​ម៉ូដ​សម្លៀកបំពាក់​គឺជា​ពិរុទ្ធជន​ចម្បង​ចំពោះ​ភ្នំ​សម្លៀក​បំពាក់​បោះចោល ដែល​លាតសន្ធឹង​ពាសពេញ​តំបន់​វាល​ខ្សាច់​ហួតហែង​នេះ​។​

​សកម្មជន​និយាយថា សារធាតុ​គីមី​ត្រូវ​ចំណាយ​ពេល​រហូតដល់ ២០០ ឆ្នាំ​ដើម្បី​បំបែក​ជីវសាស្ត្រ ខណៈ​សម្លៀក​បំពាក់​គឺ​បំពុល​ដី ខ្យល់ និង​ទឹក​ក្រោម​ដី​៕

​វាល​ខ្សាច់​អា​តា​កា​ម៉ា គឺជា​កន្លែង​បោះ​សំរាម​របស់​ពិភពលោក​

Post navigation