Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វេស​ឡាញ​គ្រោង​បង្កើត​សាលារៀន​សហគមន៍​២១​ចំនួន​២០០​កន្លែង​នៅ​ទូទាំងប្រទេស​ដើម្បី​ជួយ​បណ្តុះបណ្តាល​យុវជន​ឱ្យ​ចេះ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ខ្ពស់

Views: 6

ដោយៈ​សុផល​/​ភ្នំពេញ​៖​សហគ្រិន​វ័យក្មេង​ផ្នែក​អប់រំ​គ្រោង​នឹង​បង្កើត​សាលារៀន​សហគមន៍​២១​ចំនួន​២០០​កន្លែង​នៅតាម​បណ្តា​ស្រុក​ទូទាំងប្រទេស​ដើម្បី​ជួយ​បណ្តុះ បណ្តាល​ដល់​យុវជន​នៅ​តំបន់​ជនបទ​ឱ្យ​ចេះ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​សំដៅ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។​

​ថ្លែង​ក្នុង​ពិធី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស​A​និង​វិធី​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​បញ្ចប់​ការសិក្សា​សិស្ស​ថ្នាក់​ទី​១២​ឆ្នាំ​សិក្សា​២០២១-២០២២​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមករា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក បណ្តាញ​គ្រឹះ​អប់រំ វេស​ឡាញអេ​ឌ្យូ​ខេ​សិន គ្រុប​(Education Group)​បាន​មានប្រសាសន៍ ថា​បច្ចុប្បន្ន​យើង​បាន​បើក សាលារៀន​សហគមន៍​២១​បាន​ចំនួន​៣​ទីតាំង​រួចមកហើយៗ​គ្រោង​នឹង​ព​ង្រឹ​ក​ឱ្យបាន​២០០​កន្លែង​នៅតាម​បណ្តា​ស្រុក​ទូទាំងប្រទេសដើម្បី​ចូល រួម​លើកកម្ពស់​សេដ្ឋកិច្ច​នៅក្នុង​សហគមន៍​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោក​បាន​បន្តថា​សាលា​នេះ​សិស្ស​អាច​រៀន​ទូទៅ​ចាប់ពី​ថ្នាក់​មតេយ្យ​រហូតដល់​ថ្នាក់​ទី​៩​។​ប៉ុន្តែ​ចាប់ពី​ថ្នាក់​ទី​១០​ទៅ​បង្រៀន​នូវ​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ទៅតាម​សក្តានុពល​ស​ដ្ឋ​កិច្ច​របស់​ស្រុក​នីមួយៗ​ដើម្បី​ធ្វើយ៉ាងណា​ពេល​សិស្ស​រៀន​ចប់​ថ្នាក់​ទី​១២​អាចមាន​សមត្ថភាពរ​ក​ការងារ​ធ្វើ​និង​ប្រកប​អាជីវកម្ម​បានទទួល​ប្រាក់ខែ​សមរម្យ​សម្រាប់​ចិញ្ចឹម ជីវិត​ខ្លួនឯង​និង​ផ្គត់ផ្គង់​គ្រួសារ​និង​អាច​រៀន​បន្តទៅ​មហាវិទ្យាល័យ​បាន​ផងដែរ​។​

​លោក​បន្តទៀតថា​ការរៀន​ជំនាញ​វិជ្ជាជីវៈ​មិនមែនជា​ជម្រើស​ចុងក្រោយ​ឬ​សម្រាប់តែ​សិស្ស​រៀន​ខ្សោយ​នោះទេ​វា​ជា​ជំនាញ​មួយ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែមាន​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ពិសេស​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​ឱ្យ​រីកចំរើន​។​

​លោក​បាន​បញ្ជាក់ថា​ប្រទេសជាតិ​អាច​រីកចំរើន​ទៅបាន​អាស្រ័យ​មានការ​ចូលរួម​ពី​យើងទាំងអស់គ្នា​មិនមែន​រាជរដ្ឋាភិបាល​ម្នាក់ឯង​ធ្វើទៅបាន​នោះទេ​ពោលគឺ​ធ្វើយ៉ាងណា​យើង​ម្នាក់ៗ​ក្លាយជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទាំង​សាលារៀន​លោកគ្រូ​អ្នកគ្រូ​និង​មាតាបិតា​សិស្ស​មាន​តួនាទី​សំខាន់​ក្នុងការ​បណ្តុះ​ធនធាន មនុស្ស​ឱ្យមាន​សក្តានុពល​ទៅ​ថ្ងៃ​អនាគត​។​

​សូមជម្រាបថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ផ្តល់​សេវាកម្ម​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ​និង​ភាសា​អង់គ្លេស​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ រហូតដល់​វិទ្យាល័យ​តាម​ស្តង់​ជាតិ និង​អន្តរជាតិ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញអេ​ឌ្យូ​ខេ​សិនគ្រុបមាន​សាលា រៀន​វ៉េ​ស្ទ​ឡា​ញន៍ ១១​សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍ ១​សាខា សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ១​សាខា សាលា​ភាសា​អង់គ្លេស​លី​ឌឺ​លែ​ន ១​សាខា សាលារៀន​សហគមន៍ ៣​សាខា និង​វិទ្យាស្ថាន​អ​ភ​វិ​ឌ្ឍ​វិស័យ​អប់រំ ១​សាខា​៕Ph

Post navigation