Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម​កម្រិត​អន្តរជាតិ​នឹង​បញ្ចប់​នា​ល្ងាច​នេះ​

Views: 9

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​កម្រិត​អន្តរជាតិ​នឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​នេះ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រៀម​ដឹកនាំ​ការប្រកួត និង​​កាត់សេចក្តី ក្នុង​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​អាស៊ាន ពីថ្ងៃ​ទី​៩ ដល់​១១ ខែធ្នូ ឆ្នាំ​២០២២ ក្នុងឱកាស​បុណ្យ​សមុទ្រ លើក​ទី​៩ នៅ​ខេត្ត​ព្រះសីហនុ​។​


​លោក មៀម ស៊ី​សា​រ៉ា​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​ជា​អ្នកចាត់ការ​ទូទៅ ព្រឹត្តិការណ៍​ជើងឯក​គុន​ខ្មែរ​អាស៊ាន បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម កម្រិត​អន្តរជាតិ​នេះ​រៀបចំ​ធ្វើឡើង​ក្រោម​ការចែករំលែក​បទពិសោធ​ពី​គ្រូឧទ្ទេស​មកពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អាស៊ី ពីថ្ងៃ​ទី​៤​ដល់​៧ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។

​សិក្ខាកាម ជា​អាជ្ញាកណ្តាល​-​ចៅក្រម​ខ្មែរ មាន​ចំនួន ៣០​នាក់ និង​មន្ត្រី​អន្តរជាតិ​២៥​នាក់ ដោយ​វគ្គ​នេះ​នឹង​បញ្ចប់​នា​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​នេះ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ (CAMSOC)​។​

​លោក សា​រ៉ា ចាត់ទុកថា នេះ​ជាវ​គ្គ​ដ៏​សំខាន់ ដើម្បី​ត្រៀម​ដឹកនាំ​ការប្រកួត​ការ​កាត់សេចក្តី នៅក្នុង​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​អាស៊ាន ពីថ្ងៃ​ទី​៩​សល់​១១ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធីបុណ្យ​សមុទ្រ​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ត្រៀម​រៀបចំ​កីឡាករ​កីឡាការិនី​សរុប​១៧​នាក់​ដោយ​មាន​វិញ្ញាសា​ប្រកួត ផ្នែក​បុរស​៧ នារី​៤ និង​វិញ្ញាសា​គុនគ្រូ​២​វិញ្ញាសា​។ ចំពោះ​កីឡាករ កីឡាការិនី មកពី​ក្រៅប្រទេស រួមមាន​៖ កីឡាករ​មី​យ៉ាន់​ម៉ា ៤​នាក់ វៀតណាម ៧​នាក់ ម៉ាឡេស៊ី ៣​នាក់ ហ្វីលីពីន ២​នាក់ និង​ឥណ្ឌូណេស៊ី ៧​នាក់​។ ផ្នែក​កីឡាការិនី មកពី​មី​យ៉ាន់​ម៉ា ២​នាក់ វៀតណាម ៤​នាក់ ម៉ាឡេស៊ី ម្នាក់​។​

​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​ឲ្យ​ដឹងថា​ការរៀប​​ចំ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើង​អាស៊ាន​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​មួយ ក្នុង​ការត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។ ការចូលរួម​របស់​ប​ណ្តា​ប្រទេស​ទាំងអស់នេះ គឺជា​ជោគជ័យ​ក្នុង​ការរៀបចំ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​មួយ​នេះ​ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ការរៀបចំ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​អាស៊ីអាគ្នេយ៍ នៅក្នុង​បុណ្យ​សមុទ្រ​នេះ គឺជា​បុ​រេ​ព្រឹត្តិការណ៍ (Pre-Sea Games) សម្រាប់​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣​ហើយ​យើង​ក៏​ទទួលបាន​ការបណ្តុះបណ្តាល​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​មុនពេល​ការប្រកួត​ផ្លូវការ ក្នុងការ​សម្រួច​គោលដៅ ទាំង​កីឡាករ កីឡាការិនី និង​អាជ្ញាកណ្តាល​-​ចៅក្រម ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣ ដូចគ្នា​ផងដែរ​៕​/R

Post navigation