Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចហូកានិងជ្រើសរើសសិក្ខាកាមចូលរៀនជំនាញ លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

Views: 2

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: នៅខេត្តបន្ទាយមានជ័យនាថ្ងៃទី០៧ ខែកុម្ភ:ឆ្នាំ ២០២៣ មានបើកកិច្ចប្រជុំ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកានិងជ្រើសរើសសិក្ខាកាមចូលរៀនជំនាញ លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

លោកសរ ពុទ្ធិឬទ្ធិ មន្ត្រីត្រួតពិនិត្យនិងវាយតំលៃលទ្ធផលគម្រោង បានអោយដឹងថា : វគ្គបណ្តុះបណ្តាលនេះ ពាក់ព័ន្ធនឹងចំណុចគន្លឹះ ជំនាញសេវាម្ហូបអាហារ និងភេជ្ជៈដោយផ្តោតទៅលើចំណុចគោលចំនួន១២ :ការងាររបស់ខ្ញុំជាអ្នកផ្តល់សេវាកម្មការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច សេវាកម្មប្រណីតឧបករណ៍និងសម្ភារៈនៅក្នុងភោជនីយដ្ឋាន ចំណេះដឹងផ្នែកបញ្ជីមុខម្ហូបចំណេះដឹងផ្នែកភេសជ្ជៈ ជំនាញលក់ ជំនាញរបស់ផ្នែកសេវាកម្មសេវាកម្មភេសជ្ជៈលំដាប់លំដោយ សេវាកម្មនៅក្នុងភោជនីយដ្ឋាននីតិវិធីនៅក្នុងហាង អនាម័យ សុវត្ថិភាព និងសន្តិសុខក្នុងហាង ជាដើម ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ មេត្តាយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចក្លាយជាគ្រូបង្គោលផ្នែកគេហកិច្ចនេះ ដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៀត។

លោកក៏បានថ្លែងអំណរគុណដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) អង្គការស្វីសខន់ថាក់ និងក្រសួងទេសចរណ៍ ដែលបាននាំយកកម្មវិធីបណ្តុះបណ្តាលនាពេលនេះ មកកាន់ខេត្តបន្ទាយមានជ័យផងដែរ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្នុងវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា ជំនាញសេវាកម្ម ម្ហូបអាហារ និង ភេសជ្ជៈ តាមរយៈការ គាំទ្ររបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងអង្គការ SwissContact មន្ទីរទេសចរណ៍បន្ទាយមានជ័យ លោកបានចុះមក បើកវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្ម ម្ហូបអាហារ និង ភេសជ្ជៈ នៅតាមសណ្ឋាគារដោយបានលើកយកជំនាញរួមមាន សេវាកម្មភោជនីយដ្ឋាន សេវាកម្មស្រាទំពាំងបាយជូរ សេវាកម្មភេជ្ជៈមានជាតិស្រវឹង សេវាកម្មស្រាក្រឡុក រៀបចំបន្ទប់ និងជំនាញបត់កន្សែង
ដែលបង្ហាញដោយអ្នកជំនាញដែលឆ្លងកាត់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ក្រោមកិច្ចសហការជាមួយអង្គការ SwissContactផងដែរ ៕/PC

Post navigation