Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វៀតណាម​បន្ត​ជើងហោះហើរ​ទៅ​ចិន​វិញ ក្រោយ​ផ្អាក​​អស់​ជិត៣​ឆ្នាំ​ ដោយសារ​កូ​វី​ដ-១៩

វៀតណាម ៖ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម (Vietnam Airlines) បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី ៩ ធ្នូ​នេះ​ថា ខ្លួន​បាន​ចាប់ផ្តើម​ការ​ហោះហើរ​វិញ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​ជិត ៣​ឆ្នាំ​ដោយសារ​ការ​រាតត្បាត​កូ​វី​ដ ១៩​។

Picture

ក្រុមហ៊ុន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​នៅ​ពេល​ដែល​ចិន​បន្ធូរ​ប​ន្ធ​យ​វិធានការ​រឹត​បន្តឹង​កូ​វី​ដ ១៩ ក្រុមហ៊ុន Vietnam Airlines បាន​បើក​ដំណើរការ​វិញ​នូវ​ជើងហោះហើរ​មួយ​ចំនួន​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​បំពេញតម្រូវការ​ធ្វើ​ដំណើរ​»​។

Picture

ការ​ហោះហើរ​ដំបូង​នឹង​ធ្វើ​ឡើង​រវាង​ទីក្រុង Ho Chi Minh និង Guangzhou ចំណែក​ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​ទៅ នឹង​មានការ​ហោះហើរ​វាង​ទីក្រុង Shanghai និង Ho Chi Minh និង​ទីក្រុង Hanoi៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

PicturePicturePicturePicture