Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វីរបុរស​កីឡា​ចំបាប់​ប្រេ​ស៊ីល លោក លីន​ដ្រូ ឡូ ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​នៅ​កន្លែង​ប្រគុំ​តន្ត្រី​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក លីន​ដ្រូ ឡូ (Leandro Lo) ជា​អ្នក​ប្រយុទ្ធ​ជឺជីត​ស៊ូ (Jiu-jitsu) ដ៏​ឆ្នើម​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​កីឡា​នេះ​ត្រូវបាន​សម្លាប់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​​ទី​៧​សីហា បន្ទាប់​ពី​មន្ត្រីប៉ូលិស​ម្នាក់​បាន​ចោទប្រកាន់ថា​បាន​បាញ់​គាត់​ចំក្បាល​។ គាត់​មាន​អាយុ ៣៣ ឆ្នាំ​។ មន្ត្រីប៉ូលិស​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន​នេះ​បើ​យោងតាម​របាយការណ៍​ក្នុងស្រុក​។​

​លោក​ឡូ​កំពុង​ចូលរួម​ការប្រគុំ​តន្ត្រី​ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ (Sao Paulo) ប្រទេសប្រេ​ស៊ីល ពេល​សាក្សី​និយាយថា មន្ត្រីប៉ូលិស​ឈ្មោះ ហិន​រីក អូ​តា​វី​យ៉ូ អូ​លី​វី​រ៉ា វេឡូ​ហ្សូ (Henrique Otávio Oliveira Velozo) បាន​ចាប់​យក​ដប​ទឹក​ពី​តុ​របស់​ឡូ​។ ឡូ​បាន​បោក​ប៉ូលិស​ឈ្មោះ​វេឡូ​ហ្សូ​ទៅ​ដី ហើយ​ចាប់​ក្លេ​ប៉ូលិស​នោះ​ជាប់​នៅ​នឹង​ដី​។ ក្រោយ​ពី​បំបែកចេញ​ពីគ្នា លោក​វេឡូ​ហ្សូ​បាន​ដក​កាំភ្លើង​បាញ់​លោក​ឡូ​ចំ​ថ្ងាស​។ លោក​ឡូ​ត្រូវបាន​ប្រកាស​ថា​ស្លាប់​ខួរក្បាល​នៅ​មន្ទីរពេទ្យ Dr. Arthur Ribeiro de Saboya នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក នេះ​បើ​យោងតាម​មេធាវី​របស់​គាត់​។​

​លោក​ឡូ​គឺជា​អ្នក​ប្រយុទ្ធ​ឆ្នើម​បំផុត​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ចំបាប់​ជឺជីត​ស៊ូ ហើយ​កំពុង​ឈាន​ដល់​ដំណាក់កាល​ខ្លាំងក្លា​នៅក្នុង​អាជីព​របស់​គាត់​។ គាត់​បានឈ្នះ​ជើងឯក​ពិភពលោក IBJJF ចំនួន​ប្រាំបី​ចាប់តាំងពី​ឆ្នាំ ២០១២ រួម​ទាំង​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ស្រាល​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​កាលពីដើម​ឆ្នាំនេះ​។ គាត់​ក៏​បាន​ឈ្នះ​ពានរង្វាន់​ចំនួន ២១ ផ្សេងៗ​គ្នា​ក្នុង​ការសម្តែង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​​ផងដែរ​។​

​គួរបញ្ជាក់​ថា គិត​ក្នុង​ឆ្នាំ​២០១៨ តែឯង មនុស្ស ៦.២២០ នាក់​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​ក្នុង​ប្រទេសប្រេ​ស៊ីល នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​៕

​វីរបុរស​កីឡា​ចំបាប់​ជឺជីត​ស៊ូ​របស់​ប្រេ​ស៊ី​ល លោក លីន​ដ្រូ ឡូ​

Post navigation