Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វើល​ខា​ប់​២០២២ ៖ ម៉េស​ស៊ី​, រ៉ូ​ណាល់​ដូ​, អឹម​បា​ហ្វេ​, នី​ម៉ា និង​តារា​ផ្សេង​ទៀត​ត្រៀម​ជួប​គ្នា​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ចំនួន​ប្រាំបី​បាន​បន្ត​ស្ថិត​ក្នុងវើ​លខាប់​២០២២ ដែល​ក្រុម​ទាំងអស់​សុទ្ធតែ​មានក្តី​សុបិន​ដូចគ្នា​ក្នុង​ការលើកពា​ន​នេះ​នៅ​ថ្ងៃទី ១៨ ខែ​ធ្នូ​។​

​បន្ទាប់​ពី​ការប្រកួត​ដ៏​ផើត​ពោះ​ក្នុង​វគ្គ​ចែក​ពូ​ល ឥឡូវ​នេះ​យើង​កំពុង​ឈាន​ដល់​វគ្គ​ប្រយុទ្ធ​គ្នា​មែនទែន ហើយ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​គឺ​ប្រមូលផ្តុំ​ដោយ​តារាបាល់ទាត់​មាន​ទេពកោសល្យ​។​

​ក្រុម​ចំនួន ៦ ក្នុងចំណោម​នោះ​គឺ​ជា​អតីត​ជើងឯក​ឬ​ក្រុម​លេង​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ពួកគេ​បានឈ្នះ​ការប្រកួត​ចំនួន ១០ ដង​រវាង​ពួកគេ​។​

​ក៏​មាន​កញ្ចប់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ផងដែរ គឺ​ម៉ារ៉ុក​ដែល​ឥឡូវនេះ​មានបំណ​ង​ក្លាយជា​សមាជិក​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដំបូង​គេ​មក​ពី​ទ្វីប​អាហ្វ្រិក ក្រោយ​បាន​ឡើង​ដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​។​

​លី​អូ​នែ​ល ម៉េស​ស៊ី និង គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ គឺ​ជា​តារា​ល្បីឈ្មោះ​ជាង​គេ​នៅវើ​លខាប់​នេះ ប៉ុន្តែ​តារា​ល្បីៗ​ដូចជា នី​ម៉ា​, ហា​រី ខេន​, ខាយ​លៀន អឹម​បា​ហ្វេ និង លូ​កា ម៉ូ​ឌ្រិ​ក ក៏​ឈាន​ជើង​មក​ប្រកួត​វគ្គ​នេះដែរ​។​

​ប្រាំបី​ក្រុម​ចុងក្រោយ​ដែល​ត្រូវ​ប៉ះ​គ្នា​គឺ​មាន​ដូចខាងក្រោម ៖

​ថ្ងៃ​សៅរ៍​ទី​៩ ធ្នូ
– ក្រូ​អាស៊ី vs ប្រេ​ស៊ីល​
– ហូ​ឡង់ vs អា​ហ្សង់​ទីន​

​ថ្ងៃអាទិត្យ​ទី​១០​ធ្នូ​
– ម៉ារ៉ុក vs ព័រ​ទុយ​ហ្គាល់​
– អង់គ្លេស vs បារាំង​

​តារាង​គូប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​

Post navigation