Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វើល​ខាប់​កាតា ៖ រ៉ូ​ណាល់ដូ​ត្រូវបាន​បន្ទា​បឋានៈ​មក​នៅត្រឹម​តួនាទី​ជា​កំពូល​តារាបាល់ទាត់ ដែល​គ្មាន​នរណា​ចង់បាន​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់ដូ​ត្រូវបាន​បន្ទា​បឋានៈ​មក​នៅត្រឹម​តួនាទី​ជា​កំពូល​តារាបាល់ទាត់ ដែល​គ្មាន​នរណា​ចង់បាន​បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​ធ្វើតាម​​លំនាំ​របស់​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ការសម្រេចចិត្ត​ថា ពួកគេ​ប្រហែលជា​ល្អប្រសើរ​ជាង​បើ​គ្មាន​គាត់​។​

​មែន​ហើយ ពួកគេ​ពិតជា​លេង​ល្អប្រសើរ​ជាង​មុន​ពេល​គ្មាន​គាត់ ខណៈ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​បាន​ផ្តល់​រង្វាន់​ដល់​ភាពក្លាហាន​របស់​គ្រូបង្វឹក​លោក ហ្វើ​ណង់​ដូ សាន់​តូ​ស (Fernando Santos) ក្នុង​ការទម្លាក់​និមិត្តរូប​កីឡា​របស់​ប្រទេស​គាត់​ទៅ​អង្គុយ​កៅអី​បម្រុង ជាមួយនឹង​ទម្រង់​លេង​បែប​វាយលុក​ពេញទំហឹង និង​ចុងបញ្ចប់​ទទួល​ជ័យជម្នះ ៦-១ លើ​ស្វីស ដើម្បី​ឡើង​ទៅ​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ​វើល​​ខាប់​ជួប​ជាមួយ​ម៉ារ៉ុក​។​

​លោក​សាន់​តូ​ស​មិន​គ្រាន់តែ​ជម្រះ​អស់​មន្ទិល​សម្រាប់​ការសម្រេចចិត្ត​របស់​គាត់​ក្នុង​ការទម្លាក់​រ៉ូ​ណាល់​ដូចេញ​ពី​ជម្រើស​ដំបូង​បន្ទាប់ពី​បាន​រិះគន់​ជា​សាធារណៈ​នូវ​កាយវិការ​របស់​គាត់​នៅពេល​ដែល​គាត់​​ត្រូវបាន​ប្តូរ​ចេញ​នៅ​ក្នុង​ការប្រកួត​ក្នុង​ពូ​ល​ចុងក្រោយ​ជាមួយ​កូរ៉េ​ខាងត្បូង​ប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​ត្រូវ​រង្វាន់​ធំ​ផង​ដែរ​ខណៈ​អ្នក​ជំនួស​វ័យក្មេង​របស់គាត់ គឺ​កីឡាករ ហ្គ​ន​កា​ឡូ រ៉ា​ម៉ូ​ស (Goncalo Ramos) លេង​ល្អ​ដូច​ផ្កា​និង​ស៊ុត​ចូល​៣​គ្រាប់​តែ​ឯង​។​

​វា​ជា​ពេលវេលា​ដ៏​ជូរចត់​មួយ​សម្រាប់​មោទនភាព​និង​អត្ដទន្ថភាព​របស់​រ៉ូ​ណាល់ដូ​វ័យ ៣៧ ឆ្នាំ ខណៈ​អាជីព​របស់​គាត់​នៅ Manchester United បាន​បញ្ចប់​ដោយ​ភាពជូរចត់​បន្ទាប់ពី​ការរិះគន់​ជា​​សាធារណៈ​លើ​ក្លិប ហើយ​ឥឡូវនេះ​ព័រ​ទុយ​ហ្គាល់​បាន​ធ្វើ​រឿង​មិន​នឹកស្មាន​ដល់​នៅ​៣១​ប្រកួត​កន្លងមក​នេះ​និង​នៅមុន Euro 2008​ដោយ​បាន​ដក​គាត់​ចេញពី​ជម្រើស​ដំបូង​នៅក្នុង​ការប្រកួត​ដ៏​សំ​​ខាន់​បែបនេះ​។​

​នេះ​ពិត​ជា​ការសម្រេចចិត្ត​ដ៏​ក្លាហាន​បំផុត​និង​ធំ​បំផុត​នៃ​ការប្រកួត​វើល​ខាប់​នេះ​និង​ក្នុងអំឡុង​ការ​កាន់តំណែង​ដឹកនាំ​រយៈពេល​ប្រាំបី​ឆ្នាំ​របស់​លោក​សាន់​តូ​ស​លើ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​៕

​រ៉ូ​ណាល់​ដូ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ខណៈ​ព័រ​ទុយ​ហ្គាល់​លេងល្អ​ដោយ​គ្មាន​គាត់

Post navigation