Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ជា​បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២២​របស់​ទស្សនា​វ​ដ្តី​Time

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖ ទស្សន​នាវ​ដ្តី​Time Magazine​របស់​អាម៉េរិក​បានចាត់ទុក​ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ជា​«​ព្រលឹង​របស់​អ៊ុ​យក្រែន​»​និង​តែងតាំង​លោក​ជា​«​បុគ្គ​​ល​ឆ្នើម​ប្រចាំឆ្នាំ​២០២២»​របស់ខ្លួន​។​

​សូមបញ្ជាក់​ថា គោរមងារ​នេះ​ត្រូវបាន​ផ្តល់​សំរាប់​ព្រឹត្តិការណ៍​ឬ​បុគ្គល​ណាមួយ​ដែល​ត្រូវបាន​គេ​គិត​ថា​មាន​ឥទ្ធិពល​បំផុត​នៅលើ​ព្រឹត្តិការណ៍​ពិភពលោក​នានា នៅ​រយៈពេល​១២​ខែ​មកនេះ​។​បេក្ខជន​ដទៃទៀត​​រួម​មាន​ក្រុមអ្នកតវ៉ា​ប្រឆាំង​នៅ​អ៊ីរ៉ង់ មេដឹកនាំ​ចិន​ស៊ី ជីន​ភីង​និង​តុលាការ​កំពូល​អាម៉េរិក​។​

​អ្នកនិពន្ធ​ទស្សនា​វ​ដ្តី​នេះ​បាន​និយាយថា ការសំរេចចិត្ត​នេះ​«​ច្បាស់លាស់​បំផុត​ក្នុង​ខួរក្បាល​»​។​

​លោក​អេ​ដ​វឺ​ដ ហ្វេ​ល​សេន​ថា​ល​(Edward Felsenthal)​បាន​សេរ​សេ​រថា​«​នៅក្នុង​ពិភពលោក​មួយ​កំណត់ដោយ​ការបែកបាក់​របស់​វា មាន​ការ​មក​រួបរួម​គ្នា​ជុំវិញ​បុព្វហេតុ​នេះ ជុំវិញ​ប្រទេស​នេះ​»​។​

​លោក​បាន​បន្ថែមថា «​ព្រលឹង​អ៊ុ​យក្រែន​»​ចង់​និយាយ​ដល់​ប្រជាជន​អ៊ុយ​ក្រែន​នៅ​ទូទាំង​ពិភពលោក រួមមាន​បុគ្គលជា​ច្រើន​នាក់​ដែល​កំពុង​«​ប្រយុទ្ធ​នៅ​ពីក្រោ​ឆាក​»​។​វា​រួម​មាន​ប្រជាជន​ដូច​លោក អ៊ីវ​ហ្គេន​ ​ក្លូ​ប៉ូ​តេន​កូ​(Ievgen Klopotenko) ជា​ចុងភៅ​ដែល​បាន​ផ្តល់​ម្ហូប​ឥតគិតថ្លៃ​រាប់ពាន់​កញ្ចប់​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​និង​គ្រូពេទ្យ យូ​លី​យ៉ា ប៉េយេ​វស្កា​(Yuliia Payevska )​ដែល​ត្រូវបាន​​ចាប់ខ្លួន​និង​បន្ទាប់មក​ត្រូវបាន​ដោះលែង​បន្ទាប់ពី​នៅក្រោម​ការឃុំខ្លួន​របស់​រុស្ស៊ី​អស់​បី​ខែ​។​

​ទស្សនា​វ​ដ្តី​បាន​និយាយថា លោក​ហ្សេ​ឡេ​ស្គី បាន​ញ៉ាំង​ទឹកចិត្ត​ប្រជាជន​អ៊ុយ​ក្រែ​ន​និង​ត្រូវបានទទួលស្គាល់ជា​អន្តរជាតិ​ចំពោះ​សេចក្តីក្លាហាន​រប​ស់​លោក​ក្នុងការ​តតាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​«​ជោគ​​ជ័យ​របស់​ហ្សេ​ឡេន​ស្គី ជា​មេដឹកនាំ​សម័យ​សង្គ្រាម​ម្នាក់​អាស្រ័យ​លើ​ការពិត​ដែលថា សេចក្តីក្លាហាន​របស់​លោក​ប្រៀប​បាន​នឹង​ជំងឺឆ្លង​»​។​

​គ្រូពេទ្យ​សញ្ជាតិ​អង់គ្លេស​លោក​ដា​វីដ ណុ​ត​(David Nott)​ដែល​បាន​ទៅ​ជួយ​ព្យាបាល​អ្នក​រងរបួស​នៅ​អ៊ុយ​ក្រែនក៏​មាន​មុខ​លើ​ក្រម​ទស្សនា​វ​ដ្តី​ជាមួយ​បុគ្គល​មួយចំនួនទៀតផងដែរ​។​

​ស្ត្រី​នៅ​អ៊ីរ៉ង់​ត្រូវបានតែងតាំង​ជា​ជា​វីរនារី​ប្រចាំឆ្នាំ​២០២២​របស់​ទស្សនា​វ​ដ្តី​Time​និង​ក្រុម​តន្ត្រី​ខេ​ផ​ប់ Blackpink​ជាប់​ជា​ក្រុម​សម្តែង​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី​នេះ​ផង​ដែរ​។​កីឡាករ​បាល់​ឳ​ប​អា​ម៉េ​​រិក​លោក អា​រ៉ុន ចាត់ជ៍​(Aaron Judge)​ជា​អត្ត​ពលិក​ប្រចាំឆ្នាំ​និង​សិល្បការិនី​ម៉ាឡេស៊ី​លោក​ស្រី មី​សែ​ល យែវ​(Michelle Yeoh)​ជា​អ្នកសិល្បៈ​និមិត្តរូប​ប្រចាំឆ្នាំ​។​

​រំលឹកថា លោក​អ៊ី​ឡុន ម៉ាស​(Elon Musk)​ដែល​បាន​ទទួល​ងារ​ជា​បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ​មុន ក៏​ជាប់​ក្នុង​បញ្ជី​បេក្ខជន​ចុងក្រោយ​សំរាប់​ឆ្នាំនេះ​ផងដែរ​។​អ្នកឈ្នះ​តំណែង​នេះ​មុនៗ​រួមមាន អា​ដុល​ហ្វ៍ អ៊ី​ត្លែរ​( Adolf Hitler)​នៅ​ឆ្នាំ​១៩៣៨ ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀ ពូ​ទីន ឆ្នាំ​២០០៧ ចូ ​បៃ​ដិន​និង​កា​ម៉ា​ឡា ហារី​ស​(២០២០) សកម្មជន​បរិស្ថាន​វ័យក្មេង​ហ្គ្រេ​តា ថា​ន់​ប៊ឺក​(Greta Thunberg)​ឆ្នាំ​២០១៩​សារព័ត៌មាន​The Guardians(២០១៨) ក្រុម​ចលនា​ស្ត្រី​#MeToo(២០១៧) ដូ​ណា​ល់ ត្រាំ​(២០១៦) មេដឹកនាំអាល្លឺម៉ង់លោកស្រី អង់​ហ្គេ​ឡា មឺ​គែល​(Angela Merkel)​ឆ្នាំ​២០១៥…៕

Post navigation