Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ កម្ពុជាដណ្ដើបានមេដាយ ៩គ្រឿងជាបណ្ដោះអាសន្ន

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ ដែលកំពុងតែធ្វើនៅកម្ពុជានោះ ពេលនេះ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ៩ គ្រឿង ជាបណ្ដោះអាសន្នហើយ។

ការប្រកួតនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានកំណត់វិញ្ញាសាប្រកួត ដូចវិញ្ញាសា ស៊ីហ្គេមលើកទី៣២ នៅកម្ពុជាដែរ ដើម្បីជាការវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស អត្តពលិករបស់ខ្លួនផង ក៏ដូចជា ផ្ដល់ឱកាសឲ្យមន្ដ្រីបច្ចេកទេស បានរៀនសូត្រ ពីការរៀបចំ ត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា នាខែឧសភា ខាងមុខផង។

ព្រឹត្តការណ៍នេះ ធ្វើឡើងពីថ្ងៃទី២៥ ដល់ ៣០ ខែមីនា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តពលិក ប្រមាណ ២០០នាក់ មកពី ៧ ប្រទេស ចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ និង ហ្វីលីពីន ។

ជាបណ្ដោះអាសន្ន ក្រុមអត្តពលិកម្ចាស់ផ្ទះកម្ពុជា កំពុងឈរកំពូលតារាង ក្រោយដណ្ដើមបានមេដាយមាស ៥ ប្រាក់ ២ និងសំរឹទ្ធ ២ សរុប ៩ គ្រឿង ខណៈវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ៦គ្រឿង (មាស ២ និងប្រាក់ ៤) , ថៃ ឈរលេខ៣ ឈ្នះមេដាយ ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងមីយ៉ាន់ម៉ា ឈ្នះមេដាយ ៨គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦)៕ V / N

Post navigation