Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

West Ham ទិញ​ខ្សែការពារ​អាល្លឺម៉ង់​ពី PSG

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ញញួរ​ធំ West Ham បាន​ចុះហត្ថលេខា​ទិញ​ខ្សែការពារ​សញ្ជាតិ​អាល្លឺម៉ង់ ធី​ឡូ កេ​រ៉ឺ (Thilo Kehrer) ពី​ក្លិប Paris St-Germain​ក្នុង​កិច្ចសន្យា​​រយៈពេល​បួន​ឆ្នាំ​។​

​កេ​រ៉ឺ វ័យ ២៥ ឆ្នាំ​បាន​បង្ហាញខ្លួន ១២៨ ដង​ក្នុង​រយៈពេល​បួន​ឆ្នាំ​នៅ PSG ចាប់តាំងពី​ចូលរួម​ពី Schalke ក្នុងតម្លៃ ៣៣ លាន​ផោន​។​

​រូបគេ​ជាប់​ជម្រើសជាតិ​ចំនួន​២២​លើក ហើយ​បាន​ចាប់ផ្តើម​លេង​ជម្រើស​ដំបូង​ជា​ប្រចាំ​សម្រាប់​អាល្លឺម៉ង់​ក្នុង​អំឡុង​ឆ្នាំ​កន្លងទៅ​។​

​កេ​រ៉ឺ ដែល​បាន​ចូលរួម​ក្នុង​តម្លៃ ១០,១ លាន​ផោន បាន​និយាយថា “​នេះ​គឺ​ជាលី​ក​ដ៏​ល្អ​បំផុត​នៅក្នុង​ពិភពលោក ហើយ​ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការ​មក​លេង​នៅ Premier League”​។​

“​ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នក​ចាត់ការ​ទូទៅ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ពី​របៀប​ដែល​គាត់​មើលឃើញថា​ខ្ញុំ​អាច​ចូល​លេង​ត្រូវ​ទម្រង់​របស់​ក្លិប​។ គោលដៅ​ធំ​បំផុត​របស់​ខ្ញុំ​ឥឡូវនេះ​គឺ​ការ​ចូល​ទៅក្នុង​ក្រុម រួមបញ្ចូល​ខ្លួន​ខ្ញុំ​នៅ​ក្នុង​ក្រុម និង រីករាយ​លេង​ឱ្យ West Ham”៕

​ធី​ឡូ កេ​រ៉ឺ ចួលរួម​ជាមួយ West Ham ក្នុង​តម្លៃ​ខ្លួន ១០,១ លាន​ផោន

Post navigation