Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

WHO​ព្រមាន​ពិភពលោក​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ផ្ទុះ​ជំងឺ​រាតត្បាត​ដ៏​ប្រល័យ​មួយទៀត ខណៈ​ជំងឺផ្តាសាយបក្សី H5N1 លោត​មក​ថនិកសត្វ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​ព្រមាន​ពិភពលោក​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ផ្ទុះ​ជំងឺផ្តាសាយបក្សី​ក្នុងចំណោម​មនុស្ស​បន្ទាប់ពី​មេរោគ​នេះ​បាន​​លោត​ពី​បក្សី​ទៅ​ថនិកសត្វ​។​

​ករណី​មេរោគ H5N1 ត្រូវបាន​រាយការណ៍​រួចហើយ​នៅក្នុង​ពពួកសត្វ​ក​កេរ សត្វ​សំពោច និង​កញ្ជ្រោង ជា​ហេតុ​បង្ក​ការបារម្ភ​ថា មេរោគ​នេះ​គឺ​កាន់តែ​ជិត​ឆ្លង​មក​មនុស្ស​ហើយ​។​

​ក្នុងអំឡុង​ការ​សង្ខេប​ខ្លី​តាម​អន​ឡាញ​កាលពី​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ អគ្គនាយក WHO លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​តាមដាន​ការឆ្លង​នៅក្នុង​ថនិកសត្វ​ឱ្យ​ជិត​ដល់​។​

​លោក​បាន​និយាយថា “​ហានិភ័យ​នៃ​មេរោគ​លោត​មក​មនុស្ស​នៅតែ​មាន​កម្រិត​ទាប​នៅឡើយ ប៉ុន្តែ​យើង​មិន​អាច​សន្មត់​ថា​នឹង​នៅតែ​ជា​ករណី​ដដែល​នោះ​ទេ​ហើយ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​ការផ្លាស់​​ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​”​។​

​រឿង​នេះ​កើតឡើង​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ខ្លួន​បាន​រីក​រាលដាល​ដល់​ថនិកសត្វ​។​វា​ក៏​មាន​ការផ្ទុះ​ផ្តាសាយ​បក្សី​​ក្នុងចំណោម​សំពោច​នៅ​តំបន់​ភាគ​ពាយក្យ​អេ​ស្ប៉ា​ញ ដែល​បាន​រាយការណ៍​កាលពី​ខែ​មុន​ផងដែរ​។​

​មេរោគ H5N1 ត្រូវបាន​រក​ឃើញ​ពី​មុន​លើ​មនុស្ស ប៉ុន្តែ​ករណី​ឆ្លង​គឺ​កើត​មាន​ម្តងម្កាល និង​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាង​ជិតដិត​ទៅ​នឹង​ការប៉ះពាល់​ជាមួយ​សត្វ​ស្លាប​ដែល​ងាប់​ឬ​រស់​។​

​មេរោគ​នេះ​មិន​ងាយ​ឆ្លងទៅ​មនុស្ស​ឬ​ថនិកសត្វ​ដទៃ​នោះ​ទេ​។​

​ប៉ុន្តែ​របាយការណ៍​នៃ​ការឆ្លង​នៅក្នុង​ចំណោម​ថនិកសត្វ​បាន​បង្កើន​ការព្រួយបារម្ភ​ថា​ភ្នាក់ងារ​បង្ក​ជំងឺ​នេះ​អាច​បំប្លែង​គ្រប់គ្រាន់​ដើម្បី​ងាយស្រួល​លោត​មក​មនុស្ស​ដោយ​ជួយ​ឱ្យ​វា​ជម្នះ​ឧបសគ្គ​ដ៏​ធំ​បំផុត​​ដែល​បាន​បញ្ឈប់​វាពី​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​៕

​អគ្គនាយក WHO លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស

Post navigation