Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

WHO​ទទូច​សុំ​អោយ​ប្រទេស​នានា​ស្តុក​ទុក​ថ្នាំ​ការពារ​វិទ្យុសកម្ម​ក្នុងករណី​មាន​គ្រាអាសន្ន​នុយក្លេអ៊ែរ​

Views: 2

ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច,ដេល្លីម៉េល​)៖ សព្វថ្ងៃ​នេះ​មនុស្ស​កាន់តែ​បារម្ភ​ថា ភាព​តានតឹង​សកល​នឹង​កាន់តែ​វិវត្ត​អាក្រក់​ទៅ​និង​អាច​ឈាន​ដល់​ការផ្ទុះ​សង្គ្រាម​នុយកលេអ៊ែរ​មួយ​។​នៅពេល​ស្ថានការណ៍​កាន់តែ​អាក្រក់​​ទៅ មនុស្សម្នា​ងាក​ទៅ​ពិនិត្យ​មើល​វិបត្តិ​នៅ​ជុំវិញ​ពួកគេ​និង​សញ្ជឹង​សួរថា​តើ​នឹង​មាន​អ្វី​ការពារ​ខ្លួន​ក្នុងករណី​ផ្ទុះ​សង្គ្រាម​ប្រល័យ​លោក​ដូច្នេះ​មែន​។​

​កាលពី​ថ្ងៃ​២៧​មករា ឆ្នាំ​២០២៣​ដែល​ជា​ពេល​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧ អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ថ្នាំ​របស់ខ្លួន​ដែល​អាច​យកមក​ប្រើ​ព្យាបាល​ការ​ត្រូវ​សារធាតុ​វិទ្យុ​​សកម្ម​និង​ក្នុងពេល​ជួប​ស្ថានភាព​គ្រាអាសន្ន​នុយក្លេអ៊ែ​រ​។​

​យោង​តាម​បណ្ឌិត ម៉ា​រៀ នៀ​រ៉ា​(Maria Neira)​អគ្គនាយករង​របស់​អង្គការ​WHO វា​សំខាន់​ដែល​ប្រទេស​នានា​ត្រៀម​ចែកចាយ​ថ្នាំ​ជួយសង្គ្រោះ​អាយុជីវិត ដែល​អាច​កាត់បន្ថយ​ហានិភ័យ​និង​ព្យាបាល​ការ​​ត្រូវ​ជាតិ​វិទ្យុសកម្ម​។​

​នៀ​រ៉ា​បាន​និយាយថា​« ក្នុង​គ្រាអាសន្ន​វិទ្យុ​សកម្ម ប្រជាជន​អាច​រង​ជាតិ​វិទ្យុសកម្ម​ពី​កំរិត​ស្រាល​ដល់​គំរាម​ជីវិត​។​រដ្ឋាភិបាល​នានា​ចាំបាច់​ត្រូវ​ត្រៀម​ថ្នាំ​ព្យាបាល​ដោយ​ខ្លួនឯង​…​។​ការព្យាបាល​ទាំងនេះ​បង្ការ​​ឬ​កាត់​បន្ថយ​ការ​ត្រូវ​វិទ្យុ​សកម្ម »​។​

​យោងតាម​WHO ប្រទេស​ជាច្រើន​ខ្វះ​ការត្រៀមខ្លួន​សំរាប់​គ្រាអាសន្ន​នុយក្លេអ៊ែ​រ ។​ក្នុងចំណោម​សេណា​រី​យ៉ូ​ដែល​អាច​កើតមាន​សំរាប់​គ្រាអាសន្ន​ដូច្នេះ ក្រៅពី​គ្រាប់បែកនុយក្លេអ៊ែរ វា​ក៏​អាច​មាន​ឧបទ្ទវហេតុ​​នៅ​តាម​រោងចក្រ​នុយក្លេអ៊ែ​រ រោងចក្រ​ឳ​សថ​ឬ​សិក្សា​ស្រាវជ្រាវ ការ​កំពប់​ខ្ចាយ​សារធាតុ​វិទ្យុសកម្ម​ក្នុងពេល​ដឹកជញ្ជូន និង​ការប្រើ​សារធាតុ​ដូច្នេះ​ក្នុង​គោលបំណង​ព្យាបាទ​។​

​ការ​ក្រើនរំលឹក​របស់រ​WHO​កើតឡើង​ចំ​ពេល​មន្ត្រី​អឺរ៉ុប​ម្នាក់​បាន​និយាយថា «​រុស្ស៊ី​ឥឡូវ​ចូល​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​មួយ​ប្រឆាំង​អង្គការ​ណា​តូ​និង​លោកខាងលិច​»​នៅពេល​កាណាដា​បាន​ក្លាយជា​ប្រទេស​ទី​១២​ដែល​សន្យា​ជួយ​រថក្រោះ​ដល់​អ៊ុ​យក្រែន​។​

​លោក​ស្ទេ​ហ្វា​ណូ សាន់​នី​ណូ (Stefano Sannino)​អគ្គលេខា​ខាង​សេវា​ក្រៅប្រទេស​របស់​សហភាព​អឺរ៉ុប បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​ឈាន​ទៅ​ហួស​«​ប្រតិបត្តិការ​យោធា​ពិ​​សេស​»​កាលពី​ដំបូង​របស់​លោក​និង​កំពុង​«​រុញ​សង្គ្រាម​នេះ​ចូល​ទៅ​ដំណាក់កាល​ផ្សេង​»​មួយ​។​

​លោក​ថា សម្ពន្ធមិត្ត​អ៊ុយ​ក្រែន​ត្រូវ​បង្ខំ​អោយ​បង្កើន​ការគាំទ្រ​យោធា​ដល់​អ៊ុយ​ក្រែនជា​ការឆ្លើយតប​នឹង​ការ​ដែល​រុស្ស៊ី​ដូរ​ចំណុច​ផ្តោត​នៃ​សង្គ្រាម​នេះ​ទៅ​កាន់​លោកខាងលិច​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា​ការប្រគល់​រថក្រោះ​លោកខាងលិច​ដល់​អ៊ុយ​ក្រែនជា​ភស្តុតាង​អំពី​«​ការ​ចូល​ពាក់ព័ន្ធ​ផ្ទាល់​»​កាន់តែខ្លាំង​ឡើង​របស់​អាម៉េរិក​និង​អឺរ៉ុប​នៅក្នុង​​សង្គ្រាម​នេះ​៕

​លទ្ធភាព​ផ្ទុះ​សង្គ្រាម​នុយគ្លេអ៊ែរ​មួយ​កំពុង​លេចឡើង​ស្ទុងៗ​ក្រោយ​លោក​ខាងលិច​ចូល​ពាក់ព័ន្ធ​កាន់តែខ្លាំង​ក្នុង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ដែល​កាន់តែ​ធ្វើអោយ​លោក​ពូ​ទីន ខឹងក្រេវក្រោធ​ឡើង​

​លោក​ស្ទេ​ហ្វា​ណូ សាន់​នី​ណូ ថា​ពូ​ទីន​កំពុង​រុញ​សង្គ្រាម​នេះ​ចូល​ទៅ​កាន់​ដំណាក់កាល​ផ្សេង​មួយ​

Post navigation