Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

WHO និយាយថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ផ្ទុះ​ជំងឺអេបូ​ឡា​នៅ​អ៊ូ​ហ្គង់​ដា​កើនឡើង​ដល់​២៩​នាក់​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៥​តុលា​ថា ករណី​ឆ្លង​អេ​បូឡា​ដែល​បាន​បញ្ជាក់ចំ​នួន​៦៣​ត្រូវបាន​រាយការណ៍​នៅក្នុង​​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​អេ​បូឡា​ក្នុង​ប្រទេ​សអ៊ូ​ហ្គង់​ដា រួម​ទាំង​អ្នកស្លាប់​ចំនួន ២៩ នាក់​។​

​ប្រធាន WHO​លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស សម្តែង​ការសោកស្ដាយ​ថា ការផ្ទុះ​មេរោគ​អេ​បូឡា ដែល​បាន​ប្រកាស​កាលពី​ពីរ​សប្តាហ៍​មុន​កំពុង​ដាក់បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ដល់​បុគ្គលិក​សុខាភិបាល​​ក៏ដូចជា​អ្នកជំងឺ​។​

​មេរោគ​អេ​បូឡា​មានពូជ​ចំនួន​ប្រាំ​មួយ​ប្រភេទ ហើយ​ប្រភេទ​ដែល​កំពុង​ចរាចរ​ក្នុងប្រទេស​អ៊ូ​ហ្គង់​ដា គឺ​មេរោគ​អេ​បូឡា​ស៊ូដង់ (Sudan ebolavirus) ដែល​បច្ចុប្បន្ន​មិន​មាន​វ៉ាក់សាំង​ទេ​។​

​លោកតេ​ត្រូសបាន​ប្រាប់​សន្និសីទសារព័ត៌​មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា “​រហូតមកទល់​ពេលនេះ ករណី​ដែល​បាន​បញ្ជាក់​និង​ប្រហែល​ចំនួន ៦៣ ត្រូវបាន​រាយការណ៍ រួម​ទាំង​អ្នកស្លាប់​ចំនួន ២៩ នាក់​”​។​

“​បុគ្គលិក​សុខាភិបាល ១០ នាក់​បាន​ឆ្លង​មេរោគ និង​៤ នាក់​បាន​ស្លាប់​។ មនុស្ស ៤ នាក់​បាន​ជា​សះស្បើយ​ហើយ​កំពុង​ទទួលបាន​ការថែទាំ​ជា​បន្ត​”​។​

​រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស​អាហ្វ្រិក​ខាងកើត​នេះ គឺ​លោកស្រី ជេ​ន រូ​ត អា​សេង អូ​សេរ៉ូ (Jane Ruth Aceng Ocero) បាន​និយាយថា អ្នកជំនាញ​ខាង​ថ្នាំស្ពឹក​អាយុ ៥៨​ឆ្នាំ​បាន​ស្លាប់​ដោយ​​សារ​ជំងឺអេបូ​ឡា​កាលពី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់​ពី​ការស្លាប់​របស់​វេជ្ជបណ្ឌិត​ជនជាតិ​តង់​ហ្សា​នី ជំនួយការ​ផ្នែក​សុខភាព និង​ពេទ្យឆ្មប​៕

​បុគ្គលិក​សុខាភិបាល ១០ នាក់​បាន​ឆ្លង​មេរោគ និង ៤ នាក់​បាន​ស្លាប់

Post navigation