Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup ៖ ទុយ​នី​ស៊ី​និង​អា​ហ្សង់​ទីន​មិនរំ​ពឹងចាញ់​, អា​រ៉ាប៊ីសាអូឌីត​ចង់​បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី ខណៈ​ដា​ណឺម៉ា​កមិន​ដែល​ចាញ់​បារាំង​នៅ​៣​ប្រកួត​ចុងក្រោយ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ សម្រាប់វើ​លខាប់​ថ្ងៃនេះ ក្រុម​ទុយ​នី​ស៊ី​មកពី​អាហ្វ្រិក​ខាងជើង​គឺ​មាន​ប្រៀប​ជា​ង​បន្តិច​លើ​អូស្ត្រាលី ហើយ​ពួកគេ​នឹង​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ ទន្ទឹមនេះ អា​រ៉ាប៊ីសាអូឌីត​រំពឹង​លេង​អស់​ពី​សមត្ថភាព​ដើម្បី​បំបាក់​ប៉ូឡូញ ឬ​អាច​បាន​ត្រឹម​ស្មើ​ក៏​ជា​សមិទ្ធិផល​ធំ​សម្រាប់​ក្រុម​អាស៊ី​មួយ​នេះ​ដែរ​។ ស្រប​ពេល​ដូចគ្នានេះដែរ ក្រុម​មាន់គក​បារាំង​នៅ​មិនទាន់​មាន​លទ្ធភាព​ឈ្នះ​ដា​ណឺ​ម៉ាក​នៅឡើយ​ទេ​នៅ​ជំនួប​៣​លើក​ចុងក្រោយ​នេះ ខណៈ​អា​ហ្សង់​ទីន​ដាច់ខាត​ត្រូវតែ​យក​ឈ្នះ​លើ​ម៉ិក​ស៊ិក​ឱ្យខាងតែបាន ពុំនោះ​ទេ​នឹង​វី​វរហើយ​។​

– ទុយ​នី​ស៊ី vs អូស្ត្រាលី (​ពូ​ល D)

* ទុយ​នី​ស៊ី​បាន​ទប់​ស្មើ​ដា​ណឺ​ម៉ាកក្នុង​លទ្ធផល ០-០ ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ ខណៈ​អូស្ត្រាលី​ចាញ់​បារាំង ៤-១​។​
* ទុយ​នី​ស៊ី​មាន Clean Sheet ៩ ដង​ក្នុង ១០ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* កីឡាករ Ellyes Skhiri ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុង​វគ្គ​ជម្រុះ​វើល​ខាប់​នៅ​អាហ្វ្រិក និង​ស៊ុត​ចំ​គោលដៅ​២​ជើង​លើ​ដា​ណឺ​ម៉ាក​។​

​ទុយ​នី​ស៊ី​និង​អូស្ត្រាលី​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​អ្វី​ដែល​មើលទៅ​ដូចជា​ការប្រកួត​ត្រូវតែ​ឈ្នះ​ដាច់​ខាត​សម្រាប់​ក្រុម​ទាំង​ពីរ​ក្នុង​ពូ​ល D​។​

​ក្រុម​កង់​ហ្គូ​រូ​បាន​ចាញ់​បារាំង​ក្នុង​លទ្ធផល ៤-១ ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ ហើយ​ត្រូវការ​លទ្ធផល​ដើម្បី​រស់រាន​នៅ​វើល​ខា​ប់ ខណៈ​ទុយ​នី​ស៊ី​រកបាន​១​ពិន្ទុ​ជាមួយនឹង​ក្រុម​ដា​ណឺ​ម៉ាក ប៉ុន្តែ​ដឹងថា​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​មាន់គក​បារាំង​ក្នុង​ការប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល​របស់​ពួកគេ​។​

​ក្រុម​អាហ្វ្រិក​ខាងជើង​មួយ​នេះ​និង​ក្រុម​នៅ​មជ្ឈិមបូព៌ា​ភាគច្រើន​ធ្វើ​បាន​ល្អ​ក្នុង​ការប្រកួត​វើល​ខាប់​លើកដំបូង​ក្នុង​ពិភព​អារ៉ាប់ ហើយ​ទុយ​នី​ស៊ី​បាន​បង្ក​ការចាប់អារម្មណ៍​ក្នុង​ការបើកឆាក​របស់​ពួកគេ​ទល់នឹង​ដា​ណឺ​ម៉ាក​។ ឥន្ទ្រី​ដែក​អាហ្វ្រិក​ប្រហែលជា​ពឹង​លើ​សំណាង​នៅពេល​ខ្លះ ប៉ុន្តែ​ពួកគេ​ពិតជា​មាន​ឱកាស​ឈ្នះ​ផងដែរ ហើយ​អាច​ឈ្នះ​ក្នុង​ការប្រកួត​នៅ​ថ្ងៃនេះ​ក៏​ថា​បាន​។​

​អូស្ត្រាលី​បាន​នាំមុខ​បារាំង​យ៉ាង​ភ្ញាក់ផ្អើល ប៉ុន្តែ​ចាប់ពី​ចំណុច​នោះ​តទៅ បារាំង​លេង​តែឯង​លើ​ទីលាន​។ វា​ពិបាក​ក្នុងការ​វិនិច្ឆ័យ​ពី​របៀប​ដែល​ក្រុម​កង់​ហ្គូ​រូលេង​ទល់នឹង​គូប្រជែង​ប្រហាក់ប្រហែលគ្នា ដោយ​ផ្អែក​លើ​បរាជ័យ​ក្រោម​ស្នាដៃ​បារាំង ប៉ុន្តែ​ការលេង​របស់​ទុយ​នី​ស៊ី​ទល់នឹង​ដា​ណឺ​ម៉ាក​បាន​បង្ហាញថា ពួកគេ​ពិតជា​អាច​បង្ក​ការភ្ញាក់ផ្អើល​នៅ​កាតា ហើយ​មើល​តាម​ហាងឆេង ពួកគេ​ពិតជា​ក្រុម​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការដណ្តើម​ជ័យជម្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ទុយ​នេ​ស៊ី​អាច​ទប់ Clean Sheet ជាមួយ​ដា​ណឺ​ម៉ាក ហើយ​ដូច្នេះ​ពួកគេ​ក៏​អាច​ទប់​មិន​ឱ្យ​អូស្ត្រាលី​ស៊ុត​ចូល​ផងដែរ​។ គ្រូបង្វឹក​លោក Jalel Kadri បានធ្វើឱ្យ​ទុយ​នី​ស៊ី​ក្លាយ​ជា​ក្រុម​មាន​របៀប​ល្អ​ណាស់ ហើយ​ពួកគេ​អាច​រកបាន Clean Sheet ប្រាំបួន​លើក​ក្នុង ១០ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ដោយ​មាន​តែប្រេ​ស៊ីល​មួយ​គត់​អាច​ស៊ុត​ចូល​ពួកគេ​។​

​ទោះយ៉ាងណា ក្រុម​អាហ្វ្រិក​ខាងជើង​មួយ​នេះ​មិន​មាន​ប្រយុទ្ធ​មុត​ស្រួច​ពេក​នោះទេ ហើយ​ជ័យជម្នះ ២-០ លើ​អូស្ត្រាលី​ពិតជា​លទ្ធភាព​ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃនេះ​។ កីឡាករ Ellyes Skhiri ត្រូវ​គេ​រំពឹងថា​ជា​អ្នក​រក​គ្រាប់​បាល់​ដំបូង​ឱ្យ​ទុយ​នី​ស៊ី​ពេល​ប៉ះ​អូស្ត្រាលី​។​

– ប៉ូឡូញ vs អា​រ៉ាប៊ីសាអូឌីត (​ពូ​ល C)

* ប៉ូឡូញ​របូត​គ្រាប់​បាល់​នៅ​៥​ប្រកួត​នៃ​ការប្រកួត Nations League ចំនួន​៦​លើ​ក​របស់​ពួកគេ​កាលពីដើមឆ្នាំ​នេះ​។​
* អា​រ៉ាប៊ីសាអូឌីត​ត្រូវគេ​ស៊ុ​តចូល ៣ គ្រាប់​តែ Offside ហើយ​ពួកគេ​បាន​បង្កើត​ឱកាស​ស៊ុត​ជាច្រើនលើក​ផងដែរ​។​
* ប៉ូឡូញ​អនុញ្ញាត​ឱ្យ​ម៉ិក​ស៊ិ​ក​ស៊ុត​លើ​ទី​ខ្លួន​១៣​ជើង​ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​។​

​បន្ទាប់ពី​ទទួល​ជ័យជម្នះ ២-១ លើ​ក្រុម​អា​ហ្សង់​ទីន​ក្នុង​ការប្រ​កួតបើកឆាក​របស់​ពួកគេ ក្រសែភ្នែក​ទាំងអស់​កំពុង​ផ្តោត​លើ​អា​រ៉ាប៊ីសាអូឌីត​។ ពួកគេ​ឈរ​លេខ​១​ក្នុង​ពូ​ល C បន្ទាប់​ពី​ការប្រកួត​ជុំទីមួយ ដោយ​ប៉ូឡូញ​បាន​ត្រឹម​ស្មើ​ពេល​បើកឆាក​ទល់​នឹង​ម៉ិក​ស៊ិ​ក​។ Robert Lewandowski និង​មិត្ត​រួម​ក្រុម​ជួប​ការចាប់ផ្តើម​ដ៏​លំបាក ដោយ​ស៊ុត​ប៉េណាល់​ទី​មិន​ចូល​និង​មិន​អាច​គ្រប់គ្រង​ការប្រកួត​លើ​ទីលាន​បាន​។​

​សម្រាប់​ការប្រកួត​ថ្ងៃនេះ ប៉ូឡូញ​គឺ​ត្រូវ​ឈ្នះ​ជាដាច់ខាត ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​សុទ្ធតែ​អាច​ប្រែប្រួល បន្ទាប់​ពី​ជ័យជម្នះ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​របស់​អា​រ៉ាប៊ីសាអូឌីត​។ អា​រ៉ាប៊ីសាអូឌីត​មានឱកា​សឡើង​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដោយ​សារ​ក្រុម​ទាំង​បួន​ក្នុង​ពូ​ល​មាន​ពិន្ទុ​ក្រោម​ពួកគេ​។ តើ​អា​រ៉ាប៊ីសាអូឌីត​អាចរក​ជ័យជម្នះ​មួយទៀត​ដើម្បី​កក់កៅ​អី​ទៅ​វគ្គ​បន្តបាន​ដែរឬទេ​?

Lewandowski នៅតែ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​ក្នុងការ​បង្ហាញ​ខ្លួន​ក្នុ​ងវើល​ខា​ប់​៤​ដង​មក​នេះ ដោយ​មិន​អាច​រក​គ្រាប់​បាល់​បាន​ពី​ការ​ស៊ុត​ចំ​គោលដៅ ១១ ជើង​របស់​គេ រួម​ទាំង​ការខកខាន​ស៊ុត​បាល់​ប៉េណាល់​ទី​មិន​ចូល​ផងដែរ​។ វា​ពិតជា​ពិបាក​ក្នុង​ការគាំទ្រ​រូបគេ​ស៊ុត​ចូល​ក្នុង​ប្រកួត​នេះ បើទោះបីជា​ខ្សែការពា​រអា​រ៉ាប៊ីសាអូឌីត​មើលទៅ​ផុយស្រួយ​ក៏ដោយ​។​

​អា​ហ្សង់​ទី​ន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ​នៅ​ដើម​ការប្រកួត​ដំបូង​របស់​ពួកគេ ហើយ​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​ទៀត​តែ​ជា​បា​ល់អក​ហ្សឺ (Offside)​។ អា​រ៉ាប៊ីសាអូឌីត​លេង​រប៉ា​ត់​រប៉ាយ​នៅដើ​មទីដំបូង ដែល​គួរតែ​បើក​ឱកាស​សម្រាប់​ប៉ូឡូញ​ក្នុង​ការប្រកួត​នេះ​។ ខ្សែ​បម្រើ Piotr Zielinski របស់ Napoli រំពឹងរ​ក​បាន​គ្រាប់​បាល់​បាន​នៅ​ចុង​សប្តាហ៍​នេះ ដោយសារតែ​រូបគេរ​ក​បាន​ពីរ​គ្រាប់​ចុង​ក្រោយ​សម្រាប់​ក្លិប​។ រូបគេ​ស៊ុត​បញ្ចូល​ទី​ក្នុង​វគ្គ​ជម្រុះ​វើល​ខាប់ និង​ក្នុង Nations League សម្រាប់​ប្រទេស​របស់​ខ្លួន ដូច្នេះ​រូបគេ​ពិតជា​មាន​ភាគរយ​ខ្ពស់​ក្នុង​ការរកបាន​គ្រាប់​បាល់​។​

​ខណៈ​អា​រ៉ាប៊ីសាអូឌីត​ងាយ​រង​គ្រោះ​ក្នុង​តំបន់​ការពារ ពួក​គេ​គួរតែ​អាច​រកឃើញ​ចន្លោះប្រហោង​របស់​ប៉ូឡូញ​។ ខណៈ​ពួកគេ​ទប់​ស្មើ​ម៉ិក​ស៊ិក ប៉ូឡូញ​បាន​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​ចំនួន​៥​លើក​នៃ​ការប្រកួត Nations League ចំនួន​៦​លើ​ក​របស់​ពួកគេ​នៅ​ដើមរដូវ​កាល​នេះ​។ ក្នុង​ការប្រកួត​ជម្រុះ​វើល​ខា​ប់ បញ្ហា​ការពារ​របស់​ពួកគេ​ក៏​ត្រូវ​បាន​លាតត្រដាង​នៅពេល​ពួកគេ​របូត​គ្រាប់​បាល់​ទល់​នឹង​ក្រុម​អន់​អង់​ដូ​រ៉ានិ​ងសាន់​ម៉ា​រីណូ​។​

​អា​រ៉ាប៊ីសាអូឌីតដំ​បូងមិ​ន​សូវ​មាន​ឱកាស​ច្រើន​ទេ​ពេល​ជួប​អា​ហ្សង់​ទីន ប៉ុន្តែ​ក្រោយ​រកបាន​២​គ្រាប់​នៅ​ដើមតង់​ទី​ពីរ ពួកគេ​ចាប់ផ្តើម​បង្កើត​ឱកាស​ច្រើនឡើង​។ ពួកគេ​ថ្ងៃនេះ​ពិតជា​អាច​បង្ក​បញ្ហា​ដល់​ក្រុម​ប៉ូឡូញ ដែល​បាន​អនុញ្ញាត​ឱ្យ​គេ​ស៊ុត​ចំ​គោលដៅ​ដល់ ១៣ ជើង​នៅ​ថ្ងៃ​ប្រកួត​បើកឆាក​។ ទោះយ៉ាងណា ដោយហេតុ​ថា​អា​រ៉ាប៊ីសាអូឌីត​ក៏មានប​ញ្ហា​ខ្សែការពារ ដូច្នេះ​លទ្ធផល ១-១ ពិតជា​អាច​ទៅ​រួច​សម្រាប់​គូ​មួយ​នេះ​។​

– បារាំង vs ដា​ណឺ​ម៉ាក (​ពូ​ល D)

* ដា​ណឺ​ម៉ាកស៊ុត​បញ្ចូល​ទីក្នុង ១៨ ប្រកួត​នៃ ២១ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* បារាំង​របូត​គ្រាប់​បាល់​ក្នុង ៦ ប្រកួត​នៃ​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ដា​ណឺ​ម៉ាក​មិនដែល​ចាញ់​ក្នុង​ជំនួប​៣​លើក​ជាមួយ​បារាំង ហើយ​បាន​ផ្តួល​ពួកគេ​២​ដង​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ចុងក្រោយ​នេះ​។​

​បារាំង​បាន​តាម​ពីក្រោយ​ជាមួយនឹង​ការ​វាយ​សម្រុក​ដ៏​រំភើប​ទល់នឹង​អូស្ត្រាលី ប៉ុន្តែ​ពួកគេ​ជួប​គូប្រជែង​ស្វិត​ជាង​មុន​គឺ​ដា​ណឺម៉ា​កនៅ​ថ្ងៃសៅរ៍​នេះ​។​

​មាន់គក​បារាំង​ស្រឡាំងកាំង​ដោយ​គ្រាប់​បាល់​ដំបូង​របស់​អូស្ត្រាលី​ត្រឹមតែ ៩ នាទី ប៉ុន្តែ​បាន​វាយបក​ឈ្នះ​វិញ ៤-១ តែ​ទោះ​យ៉ាងណា​នោះ​គឺ​ដោយសារ​ខ្សែការពារ​អូស្ត្រាលី​គ្មាន​គុណភាព ហើយ​ការបាត់បង់​កីឡាករ​ជម្រើស​ដំបូង Lucas Hernandez ពិតជា​ក្តីកង្វល់​ដ៏​ធំ​សម្រាប់​គ្រូបង្វឹក​បារាំង Didier Deschamps ។​

​ដា​ណឺ​ម៉ាក​បាន​ជួប​ការលំបា​ក​ក្នុង​ការ​បំបែក​រនាំង​ការពារ​របស់​ទុយ​នី​ស៊ី ប៉ុន្តែ​ពួកគេ​គួរតែ​អាច​ទម្លុះ​សំណាញ់​របស់​បារាំង ដែល​លេង​តែ​ប្រយុទ្ធ​មិន​ព្រម​បិទ​។​

​ក្រុម​របស់​លោក Kasper Hjulmand បាន​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​៨​លើក​ចុងក្រោយ​របស់​ពួកគេ ពោលគឺ​ចាញ់ក្រូ​អាស៊ី​ទាំង​ពីរ​ប្រកួត និង​បាន​ផ្តួល​ម្ចាស់​ជើងឯក​វើល​ខាប់​បារាំង​ពី​រដង​ក្នុងរយៈពេល​ប្រាំ​មួយខែ​ចុងក្រោយ​នេះ​។​

​រំពឹង​ថា​ពួកគេ​នឹង​ធ្វើ​បាន​ល្អ​ម្តងទៀត ហើយ​អាច​ឈ្នះ​បារាំង​ក្នុង​លទ្ធផល​ទស្សនទាយ ២-១​។​

– អា​ហ្សង់​ទីន vs ម៉ិក​ស៊ិក (​ពូ​ល C)

* អា​ហ្សង់​ទីន​បានឈ្នះ ១៣ ប្រកួត​ក្នុងចំណោម ១៧ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ម៉ិក​ស៊ិក​បានចាញ់ ៦ លើក​ក្នុងចំណោម ៧ លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយ​អា​ហ្សង់​ទីន ដោយ​របូត ២០ គ្រាប់ និង​ស៊ុត​ចូល​តែ ៤ គ្រាប់​ប៉ុណ្ណោះ​។​
* Lionel Messi បាន​ស៊ុត​បញ្ចូល​ទី ១១ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥ លើកចុងក្រោយ​សម្រាប់​អា​ហ្សង់​ទីន​។​

​អា​ហ្សង់​ទី​ន​បាន​រង​បរាជ័យ​ដ៏​ខកចិត្ត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ ខណៈ​ពួកគេ​បាន​រង​ព្រនុង​របស់​អា​រ៉ាប៊ីសាអូឌីត ២-១ នៅ​តង់​ទី​ពីរ បន្ទាប់​ពី​ស៊ុត​ចូល​៣​គ្រាប់​មិន​យកជាការ (Offside) ក្នុង​តង់​ទីមួយ​។​

​ត្បិត​ដូច្នេះ​ក្តី ពួកគេ​មាន​កីឡាករ​គុណភាព​ដើម្បី​យកឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​អា​ហ្សង់​ទីន​ពិតជា​អាច​ធ្វើ​បាន​ល្អ​ទល់នឹង​ក្រុម​វ័យចាស់ ម៉ិក​ស៊ិក​។​

​មុន​ពេល​ចាញ់​ដ៏​គួរឱ្យភ្ញាក់ផ្អើល អា​ហ្សង់​ទីន​មិនស្គាល់​ចាញ់សោះ​ក្នុង ៣៦ ប្រកួត ហើយ​ឈ្នះ ១៣ ប្រកួត​ក្នុងចំណោម ១៦ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ចាប់តាំងពី​ការ​ឈ្នះ​ពានរង្វាន់ Copa America កាលពី​ឆ្នាំមុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៣៧ គ្រាប់ និង​របូត​តែ ៣ គ្រាប់​ប៉ុណ្ណោះ​។​

​ការប្រកួត​បើកឆាក​របស់​ម៉ិក​ស៊ិ​កគឺពិតជា​គួរ​ឱ្យ​ធុញ ដោយ​ពួកគេ​លេង​ត្រឹម​សូន្យ​ស្មើ​ជាមួយ​ប៉ូឡូញ ហើយ​រួច​ផុត​ការ​ភ័យ​ផើត​ពោះ នៅពេល Robert Lewandowski ស៊ុត​ប៉េណាល់​ទី​ចុងម៉ោង​មិន​ចូល​។​

​ម៉ិក​ស៊ិក​ឈ្នះ​ត្រឹមតែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​៧​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​បាន​ចាញ់​៦​លើក​ក្នុងចំណោម​ការជួបគ្នា​៧​លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​អា​ហ្សង់​ទីន ដោយ​មាន​គ្រាប់​បាល់​សរុប ២០-៤​។​

Messi ដែល​ស៊ុត​១១​គ្រាប់​ឱ្យ​ជម្រើសជាតិ​នៅ​៥​ប្រកួត​ចុងក្រោយ នឹង​ព្យាយាម​រក​គ្រាប់​បាល់​ឱ្យ​អា​ហ្សង់​ទីន ហើយ​រំពឹង​ថា​ប្រវត្តិសាស្ត្រ​នឹង​ច្រំ​ដែល​រវាង​ក្រុម​ទាំង​ពីរ​។

​លទ្ធផល​ទស្សនទាយ អា​ហ្សង់​ទីន​ឈ្នះ ៣-០៕

អា​ហ្សង់​ទីន​ត្រូវការ​ឈ្នះ​ដាច់​ខាតលើ​ម៉ិក​ស៊ិក

Post navigation