Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup ៖ កូរ៉េខាងត្បូង​សុំ​ឈ្នះ​ម្តង​, ព័រទុហ្គាល់​អន់​ជាមួយ​ក្រុម​មក​ពី​អាម៉េរិ​ក​ឡាទីន ខណៈ​សែ​ប៊ី​និង​ប្រេ​ស៊ី​ល​រំពឹង​ទទួលបាន​៣​ពិន្ទុ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ល្ងាច​នេះ​កា​មេ​រូ​ន​ត្រូវ​លេង​ប្រកួត​ទី​ពីរ​ប៉ះ​ជាមួយ​សែ​ប៊ី​ក្នុង​ពូ​ល G ដោយ​មិន​សូវ​រំពឹង​ទទួលបាន​លទ្ធផល​ទេ ខណៈ​កូរ៉េខាងត្បូង​ត្រូវ​ប៉ះ​ជាមួយហ្គា​ណា​ដែល​លើក​​នេះ​ក្រុម​អាស៊ី​របស់​យើង​សុំ​ឈ្នះ​ម្តង​ហើយ ក្រោយ​ក្រុម​អាស៊ី​ដទៃ​ទៀត​សុទ្ធតែ​ធ្លាប់​ភ្លក្ស​រសជាតិ​ឈ្នះ​។ ទន្ទឹមនេះ ប្រេ​ស៊ីល ត្បិត​មិនសូវមាន​យីអ៊ុន​ជាមួយ​ក្រុម​អឺរ៉ុប តែ​នៅ​តែ​រំពឹង​ឈ្នះ​ស្វីស​ចំណែក​ព័រទុយ​​ហ្គាល់​សឹងតែ​មិន​ដែល​ឈ្នះ​សោះ​លើ​ក្រុម​មក​ពី​អាម៉េរិក​ឡាទីន ដូច្នេះ​ថ្ងៃនេះ​អាច​នឹង​យ៉ាប់​របស់​អ៊ុយ​រូ​ហ្គាយ​។

– កា​មេ​រូ​ន vs សែ​ប៊ី (​ពូ​ល G)

* កា​មេ​រូ​ន​ចាញ់​ការប្រកួត​វគ្គ​ចែក​ពូ​លវើ​លខាប់​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ការប្រកួត​អន្តរជាតិ​ចំនួន ១០ លើក​ចុងក្រោយ​របស់​កា​មេ​រូ​ន​មាន​គ្រាប់​បាល់​តិចជាង ២,៥ គ្រាប់​។​
* សែ​ប៊ី​ចាញ់​២​លើក​នៃ​ការប្រកួត​អន្តរជាតិ​ចំនួន ១៩ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Aleksandar Mitrovic ស៊ុត ៦ គ្រាប់​ក្នុង​ការប្រកួត ៦ លើក​ចុងក្រោយ​របស់​សែ​ប៊ី​។​

​កា​មេ​រូ​ន​និង​សែ​ប៊ី​ចាញ់​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល​ដូចគ្នា ដូច្នេះ​ការប្រកួត​ថ្ងៃនេះ​ពិត​ជា​សំខាន់​សម្រាប់​ក្រុម​ទាំង​ពីរ​។ ប្រេ​ស៊ីល​មាន​ហាងឆេង​ខ្ពស់​ក្នុងការ​ឈរ​លេខ​១​ក្នុង​ពូ​ល ខណៈ​ស្វីស កា​មេ​រូ​ន និង​សែ​ប៊ី ប្រជែង​យក​លេខ​២​។​

​សែ​ប៊ី​បាន​ទទួល​ជោគជ័យ​ជា​ច្រើន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ចាប់តាំងពី​ការខកខាន Euro 2020​។ សែ​ប៊ី​បានចាញ់​២​លើក​នៃ​ការប្រកួត​អន្តរជាតិ​ចំនួន ១៩ លើក​ចុងក្រោយ​របស់​ពួកគេ ពួកគេ​ឈរ​លេខ​១​ក្នុង​ពូ​ល​នៃ​វគ្គ​ជម្រុះ​វើល​ខាប់ និង​ឈរ​លេខ​១​ក្នុង​ពូ​ល​នៃ Nations League របស់​ពួកគេ​នៅ​រដូវក្តៅ​។ សែ​ប៊ីមាន​កីឡាករ​លេង​ក្នុង​លី​ក​កំពូល​មួយចំនួន​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ហើយ​ក្រុម​របស់​លោក Dragan Stojkovic គួរតែ​អាច​ស្តារ​បរាជ័យ​របស់​ពួកគេ​ក្នុង​ការប្រកួត​ថ្ងៃ​ទីមួយ នៅ​ពេល​ពួកគេ​លេង​ជាមួយ​កា​មេ​រូ​ន ដែល​បន្ទាប់ពី​បរាជ័យ​របស់​ពួកគេ​ក្រោម​ស្នាដៃ​ស្វីស ឥឡូវ​នេះ​បាន​ចាញ់​ការប្រកួត​វគ្គ​ចែក​ពូ​លវើ​លខាប់ ៧ លើក​ចុងក្រោយ​របស់​ពួកគេ​។​

​គ្រាប់​បាល់​ក្រោម ២,៥ គឺជា​ជម្រើស​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃ​ប្រកួត​បើកឆាក​ពូ​ល H របស់​កា​មេ​រូ​ន​និង​សែ​ប៊ី ហើយ​ខណៈ​ការប្រកួត​នៅ​ថ្ងៃ​ចន្ទ​នេះ​នឹង​ក្លាយជា​ការប្រកួត​ស្លាប់​រស់ នោះ​គ្រាប់​បាល់​អាច​នឹង​ខ្សត់​នៅ​កីឡដ្ឋាន Al Janoub​។ ការប្រកួត​អន្តរជាតិ ១០ លើក​ចុងក្រោយ​របស់​កា​មេ​រូ​ន​គឺ​មាន​គ្រាប់​បាល់​ក្រោម ២,៥ គ្រាប់ ហើយ​ពួកគេ​បាន​បង្ក​ការគំរាមកំហែង​តិចតួច​ដល់​ស្វីសនៅក្នុង​ការប្រកួត​ដំបូង​របស់​ពួកគេ​។​

​សែ​ប៊ី​ស៊ុត​ប្រេ​ស៊ី​ល​បានតែ​៤​ជើង ហើយ​មិន​ចំ​គោលដៅ​សូម្បី​មួយ​ជើង​។ ពួកគេ​ថ្ងៃនេះ​ប្រឈម​មុខ​នឹង​កា​មេ​រូ​ន​ដែល​មាន​កម្រិត​លេង​ទាប​ជាង​ពួកគេ ហើយ​ដូច្នេះ​សែ​ប៊ី​គួរតែអាច​ឆ្លៀតឱកាស​ឈ្នះ ព្រោះ​ពួកគេ​មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់ Fulham គឺ Aleksandar Mitrovic ដែល​ស៊ុត​ចូល​៦​គ្រាប់​នៅ​៦​ប្រកួត​។​

​លទ្ធផល​ព្យាករណ៍ សែ​ប៊ី​ឈ្នះ ២-០​។​

– កូរ៉េខាងត្បូង vs ហ្គា​ណា (​ពូ​ល H)

* ហ្គា​ណា​មិន​ដែល​ឈ្នះ​មួយ​ប្រកួត​សោះ​ឡើយ​ក្នុង​វគ្គ​ចែក​ពូ​ល​ក្នុ​ងវើល​ខា​ប់ ៤ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* កូរ៉េខាងត្បូង​ចាញ់​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ១៧ លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Heung-Min Son បាន​ស៊ុត​បញ្ចូល​ទី ៤ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥ លើក​ចុងក្រោយ​របស់​គេ​សម្រាប់​កូរ៉េខាងត្បូង​។​

​កូរ៉េ​ខាងត្បូង​និង​ហ្គា​ណា​មាន​សន្ទុះ​ចិត្ត​ព្រោះតែ​ការលេង​ដ៏​ល្អ​របស់​ពួកគេ​ក្នុង​ការប្រកួត​បើកឆាក​ពូ​ល H រៀងៗ​ខ្លួន​។ កូរ៉េខាងត្បូង​ទទួលបាន​១​ពិន្ទុ​ដ៏​លំបាក​ជា​មួយ​អ៊ុយ​រូ​ហ្គាយ ខណៈ​ហ្គា​ណា​បានចាញ់​ព័រទុយហ្គាល់ ៣-២ ទាំង​មិន​អស់ចិត្ត​ត្បិត​លេង​ល្អ​ជាង​។ ការប្រកួត​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​កីឡដ្ឋាន Education City ក្នុង​ទីក្រុង Al Rayyan មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​ក្រុម​ទាំង​ពីរ​រំពឹង​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង​ប្រទេស​កាតា​។​

​មិន​មាន​មនុស្ស​ច្រើន​ផ្តល់ឱកាស​ឱ្យ​កូរ៉េ​ខាងត្បូង​ឈ្នះ​លើ​អ៊ុយ​រូ​ហ្គាយ​ក្នុង​ការប្រ​កួតបើកឆាក​ក្នុង​ពូ​ល​របស់​ពួកគេ ហើយ​ខណៈ​ពួកគេ​ស៊ុត​មិន​ចំ​គោលដៅ កូរ៉េខាងត្បូង​បាន​ឱកាស​ល្អ​បំផុត​ជាច្រើន​នៃ​ការប្រកួត ដែល​ត្រូវ​ខ្សែ​ប្រយុទ្ធ Hwang Ui-Jo យក​ទៅ​ចាក់ចោល​អស់​។ កូរ៉េខាងត្បូង​ដឹង​ពី​ឱកាស​របស់​ពួកគេ​ក្នុងការ​ជាប់​លេខ​២​ក្នុង​ពូ​ល H បើ​ទទួលបាន​៣​ពិន្ទុ​ពី​ហ្គា​ណា ហើយ​ពួកគេ​នឹង​មាន​ការជំរុញ​ទឹកចិត្ត​ខ្ពស់​ពី​ការ​ស្មើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ដោយហេតុ​ថា​ក្រុម​ទាំង​ពីរ​ដឹង​ច្បាស់​ថា​ជ័យជម្នះ​នឹង​ផ្តល់​ឱកាស​ដល់​ពួកគេ​ឡើង​វគ្គ​បន្ទាប់ ដូច្នេះ​គ្រាប់​បាល់​ស៊ុត​ចូល​គ្នា​រំពឹង​កើតមាន​លើ​ក្រុម​ទាំង​ពីរ​។​

​ខ្សែ​ប្រយុទ្ធ Heung-Min Son របស់ Tottenham គឺ​ជា​តារា​រះ​នៃ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ហើយ​អាច​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ទល់​នឹង​ហ្គា​ណា​។ Son បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥ លើក​ចុងក្រោយ​របស់​គេ​សម្រាប់​កូរ៉េខាងត្បូង ហើយ​ទើបតែ​ធូរស្បើយ​ពី​របួស​មុខ​ទាន់​ពេល​ប្រកួត​ជាមួយ​អ៊ុយ​រូ​ហ្គាយ​។ កូរ៉េខាងត្បូង​រំពឹង​មាន​ប្រៀបខ្ពស់​ជាង​ហ្គា​ណា ហើយ​រំពឹង​ឈ្នះ​ក្នុង​លទ្ធផល ២-១​។​

– ប្រេ​ស៊ីល vs ស្វីស (​ពូ​ល G)

* ប្រេ​ស៊ីលស៊ុត​ចូល​លើសពី​២​គ្រាប់​នៅ​៨​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ស្វីស​របូត​៣​គ្រាប់​ក្នុង​ជំនួប​ជាមួយ​អ៊ីតាលី​និង​បារាំង​នៅ Euro ឆ្នាំមុន​។​
* Richarlison បាន​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​កីឡា​ករប្រេ​ស៊ីល​ណាៗ​ទាំងអស់ ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ ២០១៨​។​
* ស្វីស​បានចាញ់​៥​ដង​ក្នុង​ការ​ប៉ះ​គ្នា​ក្នុ​ងវើល​ខា​ប់ ៨ លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម​មក​ពី​អាម៉េរិក​ខាងត្បូង​។​

​ប្រេ​ស៊ីល​បាន​ចាប់ផ្ដើម​ស្ទើរតែ​ល្អឥតខ្ចោះ​សម្រាប់​ការប្រកួត​វើល​ខា​ប់​២០២២ ខណៈ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​សែ​ប៊ី ២-០ ថ្ងៃ​បើកឆាក​។ ទោះយ៉ាងណា ពួកគេ​ត្រូវ​បាត់បង់ Neymar សម្រាប់​ការប្រកួត​ជម្រុះ​សេសសល់​ក្នុង​ពូ​ល ដោយសារ​របួស​កជើង​។​

Neymar ត្រូវ​គេ​ឈូស​ជើង ៥៣ ដង​នៅ​វើល​ខា​ប់ ចាប់តាំងពី​ការ​បង្ហាញខ្លួន​ដំបូង​របស់​គេ​ក្នុង​ការប្រកួត​វើល​ខាប់​២០១៤​។ គ្មាន​កីឡាក​រណា​ម្នាក់​ត្រូវ​គេ​ឈូស​ជើង​ច្រើនជាង Neymar (៩ ដង​) នោះ​ឡើយ​ពេល​លេង​ទល់​នឹង​សែ​ប៊ី ដូច្នេះ​វា​ជា​ការល្អ​ដែល​ប្រេ​ស៊ីល​ទុក​រូបគេ​ឱ្យ​សម្រាក​ជា​ពី​របួស​សិន ខណៈ​ពួកគេ​សម្លឹក​រក​ជ័យជម្នះ​លើកទី​៦​ជាប់ៗ​គ្នា​។​

​ទោះបីជា​គ្មាន​តារា​ឆ្នើម​របស់​ពួកគេ​ក៏ដោយ ក៏​ប្រេ​ស៊ីល​នៅ​មាន​កីឡាករ​ទេព​កោសល្យ​ជា​ច្រើន​អាច​ស៊ុត​បញ្ចូល​ទី​របស់​ស្វីស​នៅ​ថ្ងៃ​ចន្ទនេះ​។​

​ចាប់តាំងពី​ឈ្នះ​វើល​ខា​ប់​២០០២​មក ប្រេ​ស៊ីល​បាន​ចាញ់​ប្រៀប​ក្រុម​ល្អៗ​នៅ​អឺរ៉ុប​។ ប្រេ​ស៊ីល​រមែង​ចាប់ផ្តើម​ធ្លាក់​ជើង នៅ​ពេល​ប៉ះ​ក្រុម​ខ្លាំងៗ​នៅ​អឺរ៉ុប ដោយ​ក្នុងនោះ​ពួកគេ​ចាញ់ ១៦ ដង​ក្នុង​ចំណោម ១៨ ប្រកួត​នៅ​វើល​ខា​ប់​។​

​ត្បិត​ស្វីស​មិន​រំពឹង​ឈ្នះ​ប្រេ​ស៊ី​ល តែ​ពួកគេ​ជា​ការ​ធ្វើតេស្តិ៍​ធំ​មួយ​សម្រាប់ប្រេ​ស៊ីល ថា​តើ​ពួកគេ​អាច​ដោះ​បណ្តាសា​របស់​ក្រុម​អឺរ៉ុប​នៅវើ​លខាប់​បានឬ​អត់​។

​ជាមួយ Richarlison ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ឱ្យ​ប្រេ​ស៊ីល និង​ខណៈ​ស្វីស​ចាញ់​៥​លើក​នៃ​វើល​ខា​ប់​៨​ប្រកួត​ចុងក្រោយ ប្រេ​ស៊ីល​នៅ​តែ​រំពឹង​ឈ្នះ​ខ្ពស់ជាង​។ លទ្ធផល​ទស្សនទាយ ប្រេ​ស៊ីល​ឈ្នះ ២-០​។​

– ព័រ​ទុយ​ហ្គាល់ vs អ៊ុយ​រូ​ហ្គាយ (​ពូ​ល H)

* អ៊ុយ​រូ​ហ្គាយ​ឈ្នះ​៤​ដង​ក្នុង​ចំណោម​ការប្រកួត​វើល​ខា​ប់ ៥ លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម​អឺរ៉ុប រួម​ទាំង​ការ​ឈ្នះ​លើ​ព័រ​ទុយ​ហ្គាល់​ក្នុង​ឆ្នាំ ២០១៨​។​
* ព័រ​ទុយ​ហ្គាល់​ប៊ិះ​របូត​ការនាំមុខ ៣-១ ទល់​នឹង​ហ្គា​ណា ដែលមាន​ចំណាត់​ថ្នាក់​ទាប​បំផុត​ក្នុងវើ​ល​ខាប់​នៅថ្ងៃប្រ​កួតបើកឆាក​របស់​ពួកគេ​។​
* ព័រ​ទុយ​ហ្គាល់​បានឈ្នះ​១​លើក​គត់​ក្នុង​៩​ប្រកួត​ចុងក្រោយ​ទល់​នឹង​ក្រុម​មក​ពី​អាម៉េរិក​ខាងត្បូង​។​
* Valverde បាន​ស៊ុត​បាល់​បញ្ចូល​ទី ៤ គ្រាប់​ក្នុង ៧ ប្រកួត​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម Real Madrid និង​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​សម្រាប់​អ៊ុយ​រូ​ហ្គាយ​រហូតមក​ដល់​បច្ចុប្បន្ន​។​

​ការបើក​យុទ្ធនា​ការវើលខាប់​របស់អ្នក​ជាមួយ​នឹង​ជ័យជម្នះ​និង​គ្រាប់​បាល់​ចំនួន ៣ គ្រាប់​គួរតែ​ជា​ហេតុផល​សម្រាប់​ការអបអរ ប៉ុន្តែ​ការទទួល​ជ័យជម្នះ ៣-២ របស់​ព័រ​ទុយ​ហ្គាល់​លើ​ហ្គា​ណា មិនមែន​ជា​សារ​ដែល​ពួក​គេ​ចង់​ផ្ញើ​ចេញ​នោះ​ទេ​។ Cristiano Ronaldo បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ការ​ស៊ុត​ចូល​គ្រប់​វើល​ខា​ប់ទាំង​៥​លើ​ក​របស់​ព័រ​ទុយ​ហ្គាល់ ក្រោយ​ស៊ុត​ចូល​បាល់​ប៉េណាល់​ទី ប៉ុន្តែ​ក្រុម​របស់​គាត់​ពិតជា​មិន​សម​ជា​អ្នក​ប្រជែង​ពាន​វើល​ខាប់​នោះទេ​។​

​ព័រ​ទុយ​ហ្គាល់​លេង​ជ្រួលច្របល់​ជាង​មួយ​ម៉ោង​ជាមួយនឹង​ក្រុម​ហ្គា​ណា​ដែលមាន​ចំណាត់​ថ្នាក់​ទាប​បំផុត​នៅវើ​លខាប់​លើក​នេះ​។ បន្ទាប់មក ពួកគេ​ត្រូវ​ហ្គា​ណាតាម​ស្មើ ហើយក៏​បាន​វាយបក​នាំមុខ​វិញ ៣-១​។ ថាមពល​ពី​ហ្គា​ណា​គឺ​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​ប៊ិះ​តាម​បាន ៣-៣ នៅ​ចុង​ម៉ោង​។​

​អ៊ុយ​រូ​ហ្គាយ​ក៏​បើក​ឆាក​មិន​អស្ចារ្យ​អី​នោះ​ដែរ ដោយ​ស្មើ 0-0 ជាមួយ​កូរ៉េ​ខាងត្បូង ហើយ​មិន​អាច​បង្កើត​ឱកាស​ស៊ុត​បាន​នោះទេ​។ ទោះយ៉ាងណា ការបង្ហាញ​ទម្រង់​ការពារ​ដ៏​រឹងមាំ​គឺជា​អាវុធ​ដ៏​សំខាន់​សម្រាប់​ពួកគេ ហើយ​ពួកគេ​មាន​កីឡាករ​ទេពកោសល្យ​ខាង​វាយប្រហារ​គ្រប់គ្រាន់​ដើម្បី​បង្ក​ព្យុះ​ភ្លៀង​លើ​ព័រ​ទុយ​ហ្គាល់​។​

​អ៊ុយ​រូ​ហ្គាយ​មាន​ខ្សែបម្រើ​រឹងមាំ ដែល​ចុះ​ជួយ​ដល់​តំបន់​ការពារ​របស់​ពួកគេ​ផង​ដែរ​។ ទោះយ៉ាងណា កីឡាករ Rodrigo Bentancur, Matias Vecino និង Federico Valverde សុទ្ធតែ​អាច​ជា​ការគំរាមកំហែង​នៅ​ពេល​ពួកគេ​សម្រុក​ទៅមុខ​។ ខ្សែបម្រើ​របស់​ក្លិប Real Madrid គឺ Valverde បាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ដោយ​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ចំនួន​២​លើក​ក្នុង​៧​ប្រកួត​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​។​

​រូបគេ​ស៊ុត​ចំ​គោលដៅ​ជា​មធ្យម​១​ជើង​ក្នុង​មួយ​ប្រកួត​នៅ​ទូទាំង​លី​ក និង Champions League សម្រាប់​ក្លិប​របស់គេ ហើយ​បាន​ស៊ុត​បញ្ចូល​ទី ៤ គ្រាប់​រួច​ហើយ​នៅក្នុង​អាជីព​អន្តរជាតិ​របស់​គេ​រហូត​មកទល់​បច្ចុប្បន្ន​។ រូបគេ​ថ្ងៃនេះ​រំពឹង​មាន​ភាគរយ​ខ្ពស់​ក្នុងការ​បំប៉ោង​សំណាញ់​ទី​របស់​ព័រ​ទុយ​ហ្គាល់​។​

​ដោយហេតុ​ថា ព័រ​ទុយ​ហ្គាល់​អន់​ជាមួយ​ក្រុម​មក​ពី​អាម៉េរិក​ឡាទីន ហើយ​ការពារ​របស់​អ៊ុយ​រូ​ហ្គាយ​មាន​ភាពរឹងមាំ​ខ្លាំង យើង​រំពឹង​ពួកគេ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ដោយ​លទ្ធផល​ទស្សនទាយ ១-១៕

កូរ៉េខាងត្បូង​ថ្ងៃនេះ​រំពឹង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​លើ​ហ្គា​ណា

Post navigation