Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup ៖ ម្ចាស់ផ្ទះ​កាតា​គ្មាន​សង្ឃឹម​ឈ្នះ​សេណេ​ហ្គាល់​, ហូឡង់​អាច​ពិបាក​ជា​មួយអេ​ក្វាឌ័​រ ខណៈវែល​និង​អង់គ្លេស​រំពឹង​ឈ្នះ​

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​វើល​ខាប់​២០២២​នៅ​កាតា​ឈាន​ចូល​ជុំ​ទី​២​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ក្នុងនោះវែ​លនឹង​បើកឆាក​ប៉ះ​អ៊ីរ៉ង់ ហើយ​ក៏​សង្ឃឹម​ឈ្នះ​លើ​ក្រុម​អាស៊ី​មួយ​នេះ​ផងដែរ​។ ស្រប​ពេល​ដូចគ្នានេះដែរ ហូឡង់ក៏​ត្រូវ​ប៉ះ​អេក្វាឌ័រ​មក​ពី​អាម៉េរិក​ឡាទីន ដែល​ទំនងជា​មាន​លទ្ធភាព​ស្មើគ្នា​ច្រើន ខណៈ​សេ​ណេហ្គា​ល់​និង​អង់គ្លេស​ជា​ក្រុម​រំពឹង​ទទួលបាន​៣​ពិន្ទុ​ពេញ​។

– វែល vs អ៊ីរ៉ង់ (​ពូ​ល B)

* វែល​បង្ក​ការចាប់អារម្មណ៍​ក្នុង​តង់​ទី​ពីរ​ទល់​នឹង​សហរដ្ឋ​អាម៉េរិក​។​
* អ៊ីរ៉ង់​បាន​បើកឆាក​នៅ​កាតា​ដោយ​ចាញ់​អង់គ្លេស ៦-២​។​
* Kieffer Moore គួរតែ​ចាប់ផ្តើម​ជម្រើស​ដំបូង បន្ទាប់​ពី​បង្ហាញ​ឥទ្ធិពល​ក្នុងនាម​ជា​កីឡាករ​ជំនួស​ទល់​នឹង​សហរដ្ឋ​អាម៉េរិក​។​

​វែលបា​នវាយ​បក​ដើម្បី​រក​បាន​មួយ​ពិន្ទុ​ក្នុង​ការប្រកួត​បើកឆាក​វើល​ខាប់​របស់​ពួកគេ​ជា​មួយ​សហរដ្ឋ​អាម៉េរិក ហើយ​ការ​ឈ្នះ​លើ​អ៊ីរ៉ង់​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​ពិតប្រាកដ​ក្នុង​ការឈាន​ទៅ​វគ្គ​បន្ត​។​

​ដំបូង​ឡើយ ក្រុម​នាគ​ភ្លើង​វែលបា​ន​ជួប​ការលំបា​កទល់​នឹង​អាម៉េរិក ហើយ​ពួកគេ​បាន​តាម​ពីក្រោយ​១​គ្រាប់​ពី​ការ​ស៊ុត​ក្នុង​តង់​ទី​មួយ​ពី​កីឡាករ Timothy Weah ។ ទោះយ៉ាងណា វែលបា​នវាយ​បកយ៉ាង​អស្ចារ្យ​ក្នុង​តង់​ទី​ពីរ ហើយ​បាន​ដណ្តើម​១​ពិន្ទុ​ដែល​សម​នឹង​ទទួលបាន ដោយសារ​ការ​ស៊ុត​បាល់​ប៉េណាល់​ទីនៅ​តង់​ទី​ពីរ​របស់ Gareth Bale ហើយ​ពួកគេ​ពិតជា​អាចមាន​លទ្ធភាព​ឈ្នះ​លើ​អ៊ីរ៉ង់ ដែល​ទើប​ចាញ់​អង់គ្លេស​ទ​ក់សាច់ ៦-២​។​

​វែល​ត្រូវ​ប្រឈម​មុខ​នឹង​អង់គ្លេស​ក្នុង​ការប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល​របស់​ពួកគេ ដូច្នេះ​ពួកគេ​ត្រូវការ​លទ្ធផល​ជា​ខ្លាំង​ជាមួយ​អ៊ីរ៉ង់ ប្រសិនបើ​ពួក​គេ​ចង់​ឆ្លង​ទៅ​វគ្គ​បន្ត​។ កូនក្រុម​របស់លោក Rob Page មិន​អាច​មើលស្រាល​បានទេ ហើយ​ពួកគេ​ប្រហែលជា​អាច​ទទួលបាន​អ្វី​មួយ​ពី​ការប្រកួត​របស់​ពួកគេ​ជាមួយនឹង​ក្រុម​តោ​កំណាច​អង់គ្លេស ប៉ុន្តែ​ពួកគេ​មិន​ចង់​ពឹង​លើ​ការប្រកួត​ចុងក្រោយ​នោះទេ ហើយ​ពួកគេ​នឹង​ច្បាស់​ជា​ប្រឹង​យកឈ្នះ​លើ​អ៊ីរ៉ង់​ឱ្យខាងតែបាន​។​

​អ៊ីរ៉ង់​សឹងតែ​គ្មាន​ឱកាស​តដៃ​ជាមួយ​អង់គ្លេស ហើយ​បាន​របូត​មុន ៤-០ មុន​ពេល​ពួកគេ​អាច​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​។ កីឡាករ Mehdi Taremi របស់ Porto គឺជា​ខ្សែប្រយុទ្ធ​ដ៏​មាន​គុណភាព ហើយ​រូបគេ​ជា​អ្នក​ស៊ុត​ចូល​ទាំង​២​គ្រាប់​ឱ្យ​អ៊ីរ៉ង់ ប៉ុន្តែ​រូបគេ​ជា​កីឡាករ​សំខាន់​តែមួយគត់​របស់​អ៊ីរ៉ង់ ហើយ​ប្រសិនបើ​វែល​អាច​ធ្វើឱ្យ​រូបគេ​ស្ងៀមស្ងាត់ នោះ​ពួកគេ​គួរតែ​អាច​ទទួលបាន​៣​ពិន្ទុ​ពេញ​។​

​វែលបា​ន​ឆ្លងកាត់​ការប្រកួត​ចំនួន ៦ លើក​ដោយ​មិន​បាន​ទទួល​ជ័យជម្នះ​សោះ ហើយ​នោះ​គឺជា​គួរឱ្យ​ព្រួយបារម្ភ ប៉ុន្តែ​គួរ​កត់សម្គាល់​ដែរ​ថា ពួកគេ​បាន​លេង​ប៉ះ​បែលហ្ស៊ិក​និង​ហូឡង់​ពីរ​ដង​ក្នុង​អំឡុងពេល​នោះ​។ ដូចនេះ ភាគរយ​ឈ្នះ​របស់​វែល​ថ្ងៃនេះ​មាន​ខ្ពស់​ជាង​អ៊ីរ៉ង់​។​

​លទ្ធផល​ទស្សនទាយ វែល​ឈ្នះ ៣-១​។​

– កាតា vs សេណេ​ហ្គាល់ (​ពូ​ល A)

* សេណេ​ហ្គាល់​បានឈ្នះ​ការប្រកួត​ចំនួន​៣​លើក​ក្នុង​៤​លើ​ក​របស់​ពួកគេ​ដោយ​ស៊ុត​ចូល​២​គ្រាប់​ឡើងទៅ​នៅ AFCON កាលពីដើមឆ្នាំ​នេះ​។​
* កាតា​ចាញ់​អេក្វាឌ័រ ២-០ ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​។​
* សេណេ​ហ្គាល់​ទប់​ហូឡង់​បាន ៨៤ នាទី​។​
* Krepin Diatta បាន​ស៊ុត​ចំ​គោលដៅ ២ ជើង​ទល់នឹង​ហូ​ឡង់​។​

​ប្រទេស​ម្ចាស់ផ្ទះ​កាតា​ត្រូវ​ប៉ះ​សេណេ​ហ្គាល់​ក្នុង​ការប្រកួត​វើល​ខាប់​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​ប្រទេស​ទាំង​ពីរ​នៅ​កំពុង​ស្វែងរក​ពិន្ទុ​ដំបូង​របស់​ពួកគេ​នៅឡើយ​។​

​កាតា​បាន​ចាញ់​អេក្វាឌ័រ​ក្នុង​លទ្ធផល ២-០ ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ ហើយ​ពួកគេ​មើល​ទៅ​ពិតជា​គ្មាន​សមត្ថភាព​ទទួល​បាន​អ្វី​ចេញពី​ការប្រកួត​នោះ​សោះ​ឡើយ​។ ម្ចាស់​ជើងឯក​អាហ្វ្រិក​សេណេ​ហ្គាល់​បានចាញ់​ដោយ​ពិន្ទុ​ដូច​គ្នា​ក្រោម​ថ្វី​ដៃ​ហូ​ឡង់ ហើយ​ប្រហែលជា​មិន​មាន​សំណាង​ដែល​មិន​អាច​ស៊ុត​ចូល​១​គ្រាប់​។​

​កាតា​ចាញ់​ប្រៀប​ទាំងស្រុង​លើ​ទីលាន​ទល់​នឹង​ក្រុម​អេក្វាឌ័រ​ដែល​មាន​ការរៀបចំ​យ៉ាង​ល្អ ហើយ​ពួកគេ​អាច​នឹង​លំបាក​ជាមួយ​ក្រុម​សេណេ​ហ្គាល់​ដែល​មាន​កាយសម្បទា​រឹ​ង​មាំជាង​។​

​ក្រុម​តោ​កំណាច​អាហ្វ្រិក​នេះ​លេង​ល្អ​ខ្លាំង​ណាស់​ទល់នឹង​ហូ​ឡង់ ហើយ​ពួកគេ​គួរតែ​ទទួល​៣​ពិន្ទុ​ពេញ​ទល់​នឹង​កាតា ដែល​មាន​ស្តង់ដារ​ទាប​ជាង​ពួកគេ​។​

​ត្បិត​សេណេ​ហ្គាល់​អវត្តមាន Sadio Mane ក៏​ប៉ុន្តែ​ពួកគេ​នៅ​មាន​កីឡាករ Krepin Diatta ដែល​ស៊ុត​ចំ​គោលដៅ​២​ជើង​លើ​ហូ​ឡង់ ហើយ​រូបគេ​មើល​ទៅ​មុត​ស្រួច​ខ្លាំងណាស់​។ ម្ចាស់​កាតា​ពេល​ប្រកួត​បើកឆាក​គឺ​គ្មាន​ឱកាស​ស៊ុត​ចូល​អេក្វាឌ័រ​សោះឡើយ ហើយ​ថ្ងៃនេះ​ទៀត​សោត​ក៏​មិន​ទំនង​មានឱកាស​ឈ្នះ​ឬ​សូម្បីតែ​ស្មើ​។​

​លទ្ធផល​ទស្សនទាយ សេណេ​ហ្គាល់​ឈ្នះ ៣-០ ។​

– ហូ​ឡង់ vs អេក្វាឌ័រ (​ពូ​ល A)

* បី​ប្រកួត​ចុងក្រោយ​របស់​ហូ​ឡង់​មិន​ដែល​មាន​គ្រាប់​បាល់​ស៊ុត​ចូល​៣​គ្រាប់​នោះ​ឡើយ​។​
* គ្រាប់​បាល់​តិចជាង ២,៥ បាន​កើតឡើង ១៣ លើក​នៃ​ការប្រកួត ១៤ លើក​ចុងក្រោយ​របស់​អេក្វាឌ័រ​។​
* ហូឡង់​រក្សា Clean Sheet ចំនួន​៣​លើ​ក​ជាប់ៗ​គ្នា​។​

​ហូឡង់​និង​អេក្វាឌ័រ​បាន​ចាប់ផ្ដើមវើល​ខាប់​ជាមួយ​នឹង​ជ័យជម្នះ ២-០ ដូចគ្នា ហើយ​ការ​ឈ្នះ​ថ្ងៃនេះ​សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​គ្រប់គ្រាន់​ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ទាប់ ត្បិត​នៅសល់​១​ប្រកួត​ក្នុង​ដៃ​។​

​ហូឡង់​ហាក់​ស្រុតក​ម្លាំង​ពេល​ប្រកួត​ទល់​នឹង​សេណេ​ហ្គាល់ ប៉ុន្តែ​នៅតែ​អាច​រកបាន​២​គ្រាប់​នៅ​ចុង​ម៉ោង​។​

​អេក្វាឌ័រ​បាន​យក​ឈ្នះ​ប្រទេស​ម្ចាស់​ផ្ទះកា​តាយ៉ាង​ងាយស្រួល ហើយ​មិន​បាន​ទទួល​ការសាកល្បង​អ្វី​ធំដុំ​នោះ​ទេ ព្រោះ​ឈ្នះ​ស្រួល​ខ្លាំងពេក​។​

​ក្រុម​ទាំង​ពីរ​នេះ​មាន​កំណត់ត្រា​ការពារ​ដ៏​រឹងមាំ​ដូចគ្នា ខណៈ​ហូ​ឡង់​ចង់​ស្វែងរក Clean Sheet ៤​លើ​ក​ជាប់ៗ​គ្នា ខណៈ​អេក្វាឌ័រ​មិន​បាន​របូត​គ្រាប់បា​ល់​សោះ​ដែរ​ចាប់តាំងពី​ការប្រកួត​ស្មើ ១-១ ជាមួយ​អា​ហ្សង់​ទីនកា​លពី​ខែមីនា​។​

​នេះ​អាច​ជា​សមរភូមិ​យុទ្ធសាស្ត្រ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​វា​ក៏​អាច​ជា​ការប្រកួត​ដែល​សឹងតែ​គ្មាន​គ្រាប់​បាល់​នោះដែរ ដូច្នេះ​ជម្រើស​ស៊ុត​ចូល​ក្រោម ២,៥ គ្រាប់​គឺ​សម​ហេតុផល​បំផុត​។​

​ហូឡង់ទ​ម្រាំ​ឈ្នះ​សេណេ​ហ្គាល់​គឺ​លំបាក​ណាស់ ខណៈ​គ្រាប់​បាល់​ដំបូង​បាន​កើត​ឡើង​នៅ​នាទី​ទី ៨៤ ហើយ​ខ្សែការពារ​អេក្វាឌ័រ​មា​ន​សមត្ថភា​ពទប់​ហូឡង់​ហួស​ពី​៨៤​នាទី​ទៅ​ទៀត ឬ​អាច​ទប់​បាន​១២០​នាទី​ក៏​ថា​បាន​។​

​លទ្ធផល​ព្យាករណ៍ ០-០​។

– អង់គ្លេស vs សហរដ្ឋ​អាម៉េរិក (​ពូ​ល B)

* ពីរ​ប្រកួត​ចុងក្រោយ​របស់​អង់គ្លេស មាន​គ្រាប់​បាល់​ស៊ុត​ចូល​គ្នា​ដល់​ទៅ ១៤ គ្រាប់​។​
* សហរដ្ឋ​អាម៉េរិក​អាច​រក​គ្រាប់​បាល់​បាន​ទល់​នឹង​អង់គ្លេស ព្រោះ​ពួកគេ​រក្សា Clean Sheet បាន​តែ​ម្តង​គត់​ក្នុង ៧ ប្រកួត​ចុងក្រោយ​។​
* អង់គ្លេស​បាន​យក​ឈ្នះ​អ៊ីរ៉ង់ ៦-២ ក្នុង​ការបើកឆាក​របស់​ពួកគេ​។​
* Bukayo Saka ស៊ុត​បាន​២​គ្រាប់​ទល់​នឹង​អ៊ីរ៉ង់​។​

​អង់គ្លេស​បាន​ប្រកាស​ភាព​ខ្លាំងរបស់​ពួកគេ​ជាមួយ​នឹង​ជ័យជម្នះ ៦-២ លើ​អ៊ីរ៉ង់​ក្នុង​ការប្រកួត​បើកឆាក​វើល​ខា​ប់​២០២២​របស់​ពួកគេ ហើយ​ពួកគេ​នឹង​សម្លឹង​រក​ជ័យជម្នះ​បែបនេះ​ម្តង​ទៀត​លើ​សហរដ្ឋ​អាម៉េរិក​។​

​ជ័យជម្នះ​មួយទៀត​សម្រាប់​កូនក្រុម​របស់លោក Gareth Southgate នឹង​ឃើញ​ពួកគេ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ជុំ​បន្ទាប់ ប៉ុន្តែ​អាម៉េរិក​គួរតែ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ការសាកល្បង​ដ៏​ធំ​មួយ​នៅ​កីឡដ្ឋាន Al Bayt ក្នុង​ទីក្រុង Al Khor ។​

​សហរដ្ឋ​អាម៉េរិក​មើល​ទៅ​ល្អ​ណាស់​ក្នុង​តង់​ទី​១ នៃ​ការប្រកួត​បើកឆាក​ទល់​នឹង​វែល ហើយ​ប្រហែលជា​សំណាង​មិនល្អ​ដែល​នាំមុខ​ត្រឹមតែ ១-0 នៅ​តង់​ទី​១​។ ពួកគេ​បាន​ស្រុតចុះ​កម្លាំង​បន្ទាប់​ពី​ការចាប់ផ្តើម​តង់​ទី​២ ហើយ​ទីបំផុត​ពួកគេ​ត្រូវបានវែ​លតាម​ស្មើ ១-១​។​

​អង់គ្លេស​គួរតែ​ស្ថិត​ក្នុង​អារម្មណ៍​មាន​ទំនុកចិត្ត​ខ្ពស់ បន្ទាប់ពី​បាន​ស៊ុត ៦ គ្រាប់​ទល់​នឹង​អ៊ីរ៉ង់ ខណៈ​សហរដ្ឋ​អាម៉េរិក​អាច​បាក់​ទឹកចិត្ត​បន្តិច បន្ទាប់​ពី​របូត​ការ​នាំមុខ​លើ​វែល​។​

​ការ​ឈ្នះ​សម្រាប់​ក្រុម​តោ​កំណាច​ថ្ងៃនេះ​ពិតជា​មាន​ខ្ពស់ ប៉ុន្តែ​លទ្ធភាព​ស៊ុត​ចូលគ្នា​លើសពី ២,៥ គ្រាប់​ក៏​ជា​ជម្រើស​ល្អ​ដែរ​។​

​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ១៤ គ្រាប់​នៅ​២​ប្រកួត​ចុងក្រោយ​របស់​អង់គ្លេស ហើយ​ការ​ពិត​ដែលថា ពួកគេ​មាន​អ្នក​ស៊ុត​បញ្ចូល​ទី ៥ នាក់​ផ្សេង​គ្នា​មិនមែន Harry Kane ក្នុងពេល​ឈ្នះ​លើ​អ៊ីរ៉ង់​ក៏​បង្ហាញ​ដែរ​ថា សមាជិក​ក្រុម​សុទ្ធតែ​មាន​លទ្ធភាព​ស៊ុត​បញ្ចូល​ទី​។​

​សហរដ្ឋ​អាម៉េរិក​ក៏​អាច​មាន​លទ្ធភាព​ទម្លុះ​សំណាញ់​ទី​អង់គ្លេស​បាន​ផង​ដែរ ខណៈ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី ១៥ គ្រាប់​ក្នុង​ការប្រកួត ៩ លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​ក្រុម​អង់គ្លេស​រក្សា Clean Sheet បាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការប្រកួត ៧ លើក​ចុងក្រោយ​របស់​ពួកគេ​។​

​លទ្ធផល​ព្យាករណ៍ អង់គ្លេស​ឈ្នះ ៣-១៕

អង់គ្លេស​រំពឹង​ឈ្នះ​អាម៉េរិក​ដើម្បី​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ

Post navigation