Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup វគ្គ ១៦ ក្រុម​ចុងក្រោយ ៖ អេ​ស្ប៉ាញ​និង​ព័រទុយហ្គាល់​អាចនឹង​យ៉ាប់​ជាមួយ​ម៉ារ៉ុក​និង​ស្វីស​

Views: 15

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ម៉ារ៉ុក ដែល​បំបាក់​ក្រុម​បែលហ្ស៊ិក (​លេខ​១​អឺរ៉ុប​) ឡើង​មក​វគ្គ​១៦​ក្រុម​ចុងក្រោយ មិនមែន​ជា​ក្រុម​ដំឡូង​មូល ដែល​អាច​ឱ្យ​អេ​ស្ប៉ាញ​មក​បំបាក់ងាយៗ​នោះឡើយ ខណៈ​ស្វីស​តែង​មាន​ប្រវត្តិ​ល្អ​ជាមួ​យ​ព័រ​ទុយ​ហ្គាល់​ក្នុង​ការប្រកួ​តផ្លូវការ​ធំៗ​ដូច​ជាវើ​លខាប់​និង​យូរ៉ូ ដូច្នេះ​ស្វីស​អាច​នឹង​បង្ក​ការភ្ញាក់​ផ្អើល​នៅ​ថ្ងៃនេះ​ក៏​ថា​បាន​។

– ម៉ារ៉ុក vs អេ​ស្ប៉ាញ​

* ម៉ារ៉ុក​មិន​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​វើ​ល​ខា​ប់ ៤ លើក​ចុងក្រោយ​របស់​ពួកគេ​ទេ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ក្នុងចំណោម​ការប្រកួត​ទាំង​៣​។​
* បរាជ័យ​ចុងក្រោយ​របស់​ម៉ា​រ៉ុក​ក្នុងរយៈពេល ៩០ នាទី​បាន​កើតឡើង​នៅវើ​លខាប់​២០១៨​។​
* អេ​ស្ប៉ាញ​បានស្មើ​ជាមួយ​អាល្លឺម៉ង់​មុន​ពេល​ចាញ់​ជប៉ុន​ក្នុង​ការប្រកួត​ក្នុង​ពូ​ល​២​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ក្រុម​ទាំង​ពីរ​បាន​លេង​ស្មើគ្នា​ក្នុង​លទ្ធផល ២-២ ក្នុងប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំមុន ដែល​ក្នុងនោះ​កីឡាករ En-Nesyri បាន​ស៊ុត​បញ្ចូល​ទី​។​

​ម៉ារ៉ុក​អាច​ឈរ​នៅលើ​កំពូ​លតា​រាង​នៃ​ពូ​ល F បន្ទាប់​ពី​ការលេង​ដ៏​អស្ចារ្យ​ទាំង​បី​ប្រកួត​របស់​ពួកគេ ប៉ុន្តែ​សមិទ្ធិផល​ល្អ​បែបនេះ​បែរ​ជា​នាំ​ពួកគេ​ទៅ​ជួបអេ​ស្ប៉ាញ​នៅ​ជុំបន្ទាប់​ទៅវិញ​។ អេ​ស្ប៉ាញ​បានចាញ់​ការប្រ​កួតចុង​ក្រោយ​របស់​ពួកគេ​ជាមួយ​ជប៉ុន​ដោយ​ធ្លាក់​ទៅ​លេខ​២ ដោយ​អ្នកខ្លះ​អះអាងថា ពួកគេ​ធ្វើ​ជា​ចាញ់​ដើម្បី​គេចផុត​ពី​ការប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជាមួយ​ប្រេ​ស៊ីល​។​

​ទោះយ៉ាងណា អេ​ស្ប៉ាញ​នៅតែ​មាន​សាច់បាល់​គ្រប់គ្រង ៨២,៣% និង​ប៉ះ​សេ ៩៦៩ ដង នៅក្នុង​បរាជ័យ ២-១ របស់​ពួកគេ ដែល​ជា​កំណត់ត្រា​មួយ​ផងដែរ​សម្រាប់​ក្រុម​ចាញ់​នៅវើ​លខាប់​។ ពួកគេ​ទំនងជា​គ្រប់គ្រង​សាច់​បាល់​ច្រើន​ម្តងទៀត​នៅក្នុង​ការប្រកួត​នេះ ប៉ុន្តែ​តើ​ពួកគេ​អាច​ឈ្នះ​ម៉ារ៉ុក​បាន​ដែរឬទេ​?

​នេះ​នឹង​ក្លាយ​ជា​ការជួប​គ្នា​លើក​ទី​២​នៅវើ​លខាប់​រវាង​ម៉ារ៉ុក​និង​អេ​ស្ប៉ា​ញ បន្ទាប់​ពី​ស្មើ ២-២ ក្នុង​វគ្គ​ចែក​ពូ​ល​ឆ្នាំ ២០១៨​។ ការ​ប៉ះគ្នា​នោះ​គឺ​ម៉ារ៉ុក​នាំមុខ​មុន​ពី​រដង មុន​នឹង​ស្មើ ២-២ ដោយ​អេ​ស្ប៉ាញ​ត្រូវការ​គ្រាប់បា​ល់​តាម​ស្មើ​ចុង​ម៉ោង​ពី​កីឡាករ Iago Aspas ដើម្បី​គេច​ពី​បរាជ័យ​។ នោះ​ច្បាស់​ជា​ផ្តល់ឱ្យ​ម៉ារ៉ុក​នូវ​ទំនុកចិត្ត​ខ្ពស់​មុន​នឹង​ឆ្ពោះទៅ​រក​ការប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ការ​ស្មើ​នោះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​មិន​ដែល​ចាញ់ ៤ ប្រកួត​សម្រាប់​ម៉ារ៉ុក​នៅវើ​លខាប់ ខណៈ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ក្នុង​ការប្រកួត​ចំនួន ៣ នៃ​ការប្រកួត​ទាំង ៤ នោះ​។ ពួកគេ​ក៏​មិន​ដែល​ស្គាល់​ចាញ់​ចំនួន ៨ ប្រកួត​ជាប់​គ្នា​ផងដែរ ជាមួយ​នឹង​បរាជ័យ​ចុងក្រោយ​របស់​ពួកគេ​ក្នុង​រយៈពេល ៩០ នាទី​បាន​កើតឡើង​នៅវើ​លខាប់​២០១៨ នៅពេលដែល​ពួកគេ​បាន​ចាញ់​ក្រុម​ព័រ​ទុយ​ហ្គាល់ ១-០​។​

​ម៉ារ៉ុក​ចាញ់​អេ​ហ្ស៊ី​ប​នៅ​ម៉ោង​បន្ថែម​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​កាលពីដើមឆ្នាំ​នេះ ខណៈ​ពួកគេ​ក៏​បាន​ឈាន​ដល់​វគ្គ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី​ក្នុង Africa Cup of Nations ឆ្នាំ ២០១៩ ផងដែរ​។ ក្រុម​ម៉ារ៉ុក​បាន​ទទួល​បទពិសោធ​ន៍​ល្អ​ច្រើន​ពី​ការប្រកួត​ទាំងនោះ ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​រីក​ចម្រើន​នៅវើ​លខាប់​នេះ​។​

​ខណៈ​ម៉ារ៉ុក​កាន់តែ​លេងល្អ​ក្នុងវើ​លខាប់​នេះ អេ​ស្ប៉ាញ​កាន់តែ​ជួប​ការលំបាក​ចាប់តាំងពី​ទទួល​បាន​ជ័យជម្នះ ៧-០ ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​។ ពួកគេ​អាច​បាន​ត្រឹម​ស្មើ​ជាមួយ​អាល្លឺម៉ង់​ដែល​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ខណៈ​ការ​ចាញ់​ជប៉ុន​ហាក់​មិន​សម​ទំនង​សោះ​។ ម៉ារ៉ុក​បាន​រៀបចំ​ប្រព័ន្ធ​ការ​ពា​របាន​យ៉ាង​ល្អ ដែល​នេះ​គួរតែ​អាច​បង្ក​បញ្ហា​សម្រាប់អេ​ស្ប៉ាញ​។​

​ម៉ារ៉ុក​បានស្មើ​ជាមួយ​ក្រុមជើង​ឯករង​ឆ្នាំ​២០១៨ ក្រូ​អាស៊ី មុន​ពេល​យក​ឈ្នះ​ក្រុម​លេខ​១​អឺរ៉ុប​បែលហ្ស៊ិក ២-០​។ អេ​ស្ប៉ាញ​គឺជា​ក្រុម​មាន​ប្រៀប​ជា​ង​ម៉ារ៉ុក ប៉ុន្តែ​ក្រុម​ម៉ារ៉ុក​មួយ​នេះ​មើល​ទៅ​មិន​ងាយ​ស៊ី​ផុយ​បាន​នោះទេ ជឿជាក់​ថា​ពួកគេ​នឹង​ស្មើ​ក្នុង​៩០​នាទី​ពេញ​។​

​លទ្ធផល​ទស្សនទាយ ២-២​។

– ព័រ​ទុយ​ហ្គាល់ vs ស្វីស​

* ស្វីស​បាន​ស៊ុត​ចូល​និង​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​ចំនួន​៤​នៃ​៥​ប្រកួត​របស់​ពួកគេ​នៅ Euro កាលពី​ឆ្នាំមុន​។​
* ស្វីស​បាន​របូត​គ្រាប់​បាល់​នៅ ១២ ប្រកួត​នៃ ១៤ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ព័រ​ទុយ​ហ្គាល់​បាន​ស៊ុត​បញ្ចូល​ទីក្នុង​រាល់​ការប្រកួត​វើ​ល​ខា​ប់​៩​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* ព័រ​ទុយ​ហ្គាល់​មិន​ដែល​ឈ្នះ​ការប្រកួតវ​គ្គ​ជម្រុះ​បែប​នេះ​តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ ខណៈ​រ៉ូ​ណាល់​ដូ​មិន​ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ជម្រុះ​វើល​ខាប់​នោះឡើយ​។​

​បន្ទាប់​ពី​ជំនួប Nations League ពីរលើក​កាលពីដើមឆ្នាំ​នេះ ការប្រកួត​វើល​ខាប់​វគ្គ ១៦ ក្រុម​ចុងក្រោយ​គឺជា​ការ​ប៉ះ​គ្នា​លើក​ទី​៣ រវាង​ក្រុម​ទាំង​ពីរ​ក្នុង​ឆ្នាំ ២០២២​។ ព័រ​ទុយ​ហ្គាល់​បានឈ្នះ ៤-០ នៅ​ទីក្រុង​លី​ស្ប​ន មុន​ពេល​ស្វីស​ឈ្នះ​វិញ ១-០ ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៅ​មួយ​សប្តាហ៍​ក្រោយ​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​គេ​មាន​ហេតុផល​ត្រូវ​ជឿថា ការជួប​គ្នា​លើក​នេះ​នឹង​មាន​ការបើកចំហ​ច្រើន​ជាង​ពីរ​ប្រកួត​លើក​មុន ជា​ពិសេស​ក្រោយ​ជ័យជម្នះ​ដ៏​គួរ​ឱ្យ​រំភើប​របស់​ស្វីស ដែល​នាំ​ពួក​គេ​ឡើង​មក​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គាល់ ដែល​ឡើង​វគ្គ​បន្ត​ត្រឹមតែ​២​ប្រកួត​ដំបូង ហើយ​អាច​ឈរ​លេខ​១​ក្នុង​ពូ​ល​បាន​ទៀត ប៉ុន្តែ​នោះ​មិន​មានន័យថា អ្វីៗ​ទាំងអស់​សុទ្ធតែ​ម្ចាស់​ពាន Euro 2016 មានប្រៀប​ជាង​នោះទេ​។​

​ការ​ឈ្នះ​របស់​ស្វីស​លើសែ​ប៊ី​គឺជា​ការប្រកួត​អស្ចារ្យ​ជាងគេ​នៅវើ​លខាប់​មកទល់ពេលនេះ ខណៈ​ពួកគេ​បាន​វាយបក​ពី​ចាញ់ ២-១ មក​ឈ្នះ​វិញ ៣-២ និង​កក់​កន្លែង​របស់​ពួកគេ​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ ការប្រកួត​ដ៏​រំភើប​នោះ​គឺ​គ្រាន់តែ​ជា​ការប្រកួត​ដែល​រក​គ្រាប់​បាល់​ខ្ពស់​ចុងក្រោយ​បំផុត​សម្រាប់​ស្វីស​ប៉ុណ្ណោះ បន្ទាប់​ពី​យុទ្ធនាការ Euro 2020 ដ៏​អស្ចារ្យ​។​

​ស្វីស​បាន​ស៊ុត​ចូល​និង​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​ចំនួន​៤​នៃ​៥​ប្រកួត​របស់​ពួកគេ​នៅ Euro កាលពី​ឆ្នាំមុន រួម​ទាំង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​បារាំង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ពួកគេ​មាន​ប្រយុទ្ធ​មុត​ស្រួច​ជាច្រើន​ដែល​នឹង​ធ្វើឱ្យ​ព័រ​ទុយ​ហ្គាល់​ព្រួយបារម្ភ រួម​ទាំង​ខ្សែប្រយុទ្ធ Breel Embolo ផងដែរ​។ រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុងចំណោម​៣​ប្រកួត​របស់​គេ​ក្នុងវើ​លខាប់​នេះ​។ Embolo ក៏​បាន​កត់ត្រា​ការ​ស៊ុត​៤​គ្រាប់​ក្នុង​ការប្រកួត​៦​លើក​សម្រាប់​ស្វីស​ផងដែរ ដូច្នេះ​រូបគេ​ច្បាស់​ជា​អាចមាន​លទ្ធភាព​ស៊ុត​ចូល​ម្ដងទៀត​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្រុម​ចុងក្រោយ​ដែល​រក្សា Clean Sheet ទល់​នឹង​ព័រ​ទុយ​ហ្គាល់​បាន​នៅវើ​លខាប់​គឺ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០១៤​។ ព័រ​ទុយ​ហ្គាល់​បាន​ស៊ុតបាល់​បញ្ចូលទី​យ៉ាងហោចណាស់​១​គ្រាប់​ក្នុង​ការប្រកួត ៩ លើក​ចុងក្រោយ​របស់​ពួកគេ​ចាប់តាំងពី​ពេលនោះ​មក ខណៈ​ស្វីស​បាន​របូត​គ្រាប់​បាល់​នៅ ១២ ប្រកួត​ក្នុងចំណោម ១៤ ប្រកួត​របស់​ពួកគេ​នៅ​ឆ្នាំ ២០២២​។ ថ្ងៃនេះ​លទ្ធភាព​ដែល​ពួកគេ​ស៊ុត​ចូលគ្នា​លើស​២,៥​គ្រាប់​គឺ​មាន​ខ្ពស់បំផុត​។​

​ស្វីស​បានឈ្នះ​បី​ដង​ក្នុងចំណោម​ការ​ប៉ះគ្នា ៦ លើកចុងក្រោយ​ជាមួយ​ព័រ​ទុយ​ហ្គាល់ រួម​ទាំង​ការ​ឈ្នះ ២-០ នៅ Euro 2008 ។ ពួក​គេ​មើល​ទៅ​អស្ចារ្យ​នៅ Euro ហើយ​នឹង​ជួប​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គាល់ ដែល​មិន​ដែល​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ​ចាប់តាំងពី​ឆ្នាំ​២០១៦ និង​រ៉ូ​ណាល់​ដូ​មិន​ដែល​ស៊ុត​ចូល​វគ្គ​ជម្រុះ​វើល​ខា​ប់​។ ដោយហេតុ​ថា​ស្វីស​សម្រុក​យ៉ាង​រលូនក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ ពួក​គេ​គួរតែ​អាច​ឈ្នះ​ព័រ​ទុយ​ហ្គាល់​ក្នុង​លទ្ធផល​ព្យាករណ៍ ២-១៕

​ព័រ​ទុយ​ហ្គាល់​អាច​នឹង​ទឹកភ្នែ​ករប​ស់​ស្វី​ស​យប់​នេះ

Post navigation