Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup វគ្គ ៨ ក្រុម​ចុងក្រោយ ៖ ប្រេ​ស៊ីល​និង​ហូឡង់​មាន​ប្រវត្តិល្អ​លើ​គូប្រជែង​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ប្រេ​ស៊ីល​នឹង​បញ្ចេញ​គីឡូ​ធ្ងន់​វាយ​សម្រុក​លើ​ក្រូ​អាស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​វើល​ខាប់ ខណៈ​អា​ហ្សង់​ទីនធ្លា​ប់​ឈ្នះ​ហូឡង់​តែម្តងគត់​ក្នុង​ប្រវត្តិសាស្ត្រ ដូច្នេះ​អាច​នឹង​យ៉ាប់​របស់​ហូ​ឡង់​ហើយ​នៅ​ថ្ងៃនេះ​។

– ក្រូ​អាស៊ី vs ប្រេ​ស៊ីល​

* ប្រេ​ស៊ីល​រកបាន ៧ គ្រាប់​ក្នុង​ការប្រកួត​វើល​ខាប់ ៤ លើក​។​
* ប្រេ​ស៊ីល​បាន​របូត​គ្រាប់​បាល់​ក្នុង​២​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ក្រូ​អាស៊ី​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង ១០ ប្រកួត​នៃ ១៣ ប្រកួត​របស់​ពួកគេ​ក្នុង ២០២២​។​
* កីឡាករ Ivan Perisic ឥឡូវ​នេះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់​ក្រូ​អាស៊ី​ក្នុ​ងវើល​ខា​ប់ ហើយ​ជា​មធ្យម​ស៊ុត​បាន ២,៥ ជើង​ក្នុង​មួយ​ប្រកួត​។​

​ប្រេ​ស៊ីល​គឺជា​ក្រុម​រំពឹង​ឈ្នះ​ពាន​វើល​ខាប់​បន្ទាប់ពី​បាន​យក​ឈ្នះ​កូរ៉េខាងត្បូង ៤-១ ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​តឹង​បន្តិច​ពេល​ប៉ះ​ក្រូ​អាស៊ី​នៅ​វគ្គ ១/៤ នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៨​នេះ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការប្រកួត​វគ្គ ១៦ ក្រុម​ចុងក្រោយ ខណៈ​ពួកគេ​ត្រូវបាន​ជប៉ុន​អូស​ទៅ​លេង​រហូតដល់​១២០​នាទី មុន​ពេល​យក​ឈ្នះ​ដោយ​បាល់​ប៉េណាល់​ទី​។ នោះ​មិនមែន​ជា​ការបង្ហាញ​អស់​ពី​សមត្ថភាព​របស់​ក្រូ​អាស៊ី​ទេ ប៉ុន្តែ​ពួកគេ​មាន​ទំនោរ​លេង​អស់ក្បាច់​ជាមួយនឹង​ក្រុម​យក្សៗ ហើយ​យើង​គួរតែ​ឃើញ​ការលេង​ល្អប្រសើរ​ពី​កូន​ក្រុម​របស់​លោក Zlatko Dalic នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ដោយហេតុ​ថា​តម្លៃ​ហាងឆេង​មាន​ទាប​សម្រាប់ប្រេ​ស៊ីល​ឈ្នះ​ប្រកួតនេះ ហាងឆេង​ផ្សេងទៀត​ដូច​ជា​ការ​ស៊ុត​ចូល​ទី​គ្នា​ឬ​លើស​២,៥​គ្រាប់ គឺ​មាន​ហាងឆេង​តម្លៃ​ខ្ពស់ជាង​និង​ជា​ជម្រើស​ល្អ​ជាង​។​

​គីឡូ​ធ្ងន់​អាម៉េរិក​ខាងត្បូង​នេះ​បាន​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​២​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​ក្រូ​អាស៊ី​ជាទូទៅ​ពូកែ​ស៊ុត​បញ្ចូល​ទី​ណាស់​។ ជា​ការពិត ក្រុម​អឺរ៉ុប​មួយ​នេះ​ខកខាន​ស៊ុត​ចូល​ទី​២​ប្រកួត​ក្នុង​ប្រទេស​កាតា ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ចាញ់​នៅឡើយ​ទេ ហើយ​ពួកគេ​ដឹង​ច្បាស់​ថា​១​ពិន្ទុ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​ឡើងទៅ​វគ្គ​បន្ត​ក្នុងជំនួប ០-០ ជាមួយ​បែលហ្ស៊ិក ហើយ​ដូច្នេះ​ពួកគេ​មិន​លេង​បង្ខំ​នោះទេ​។

​ក្រូ​អាស៊ី​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង ១០ ប្រកួត​នៃ ១៣ ប្រកួត​របស់​ពួកគេ​ក្នុង​ឆ្នាំ ២០២២ ហើយ​ពួកគេ​មាន​កីឡាករ​ទេពកោសល្យ​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​គ្រាប់​បាល់​ជាមួយ​ប្រេ​ស៊ីល បើទោះបីជា​ការ​យក​ឈ្នះ​ហាក់ជា​ភារកិច្ច​ធំ​ប៉ុន​ភ្នំ​ក៏​ដោយ​។​

​ប្រេ​ស៊ីល​បាន​ឈ្នះ​៣​ប្រកួត​ក្នុងចំណោម​៤​ប្រកួត​របស់​ពួកគេ​ក្នុង​ប្រទេស​កាតា ហើយ​ពួកគេ​អាច​ឆ្លាស់​វេន​កីឡាករ​សម្រាប់​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​របស់​ពួកគេ​ជាមួយនឹង​កា​មេ​រូ​ន ដោយ​បាន​ចាញ់​ក្នុង​ការប្រកួត​នោះ ១-០​។ ក្រុម​វ័យ​ចំណាស់​របស់​ក្រូ​អាស៊ី​បាន​លេង​រហូតដល់​១២០​នាទី បន្ទាប់ពី​ត្រូវ​បាន​ជប៉ុន​អូស​ចូល​ដល់​ម៉ោង​បន្ថែម ដូច្នេះ​វា​ពិតជា​មិន​អាច​ទៅរួច​ទេ​ដែល​ពួកគេ​អាច​មាន​កម្លាំង​ពេញ​ដើម្បី​ស៊ូទ្រាំ​ជាមួយ​ក្រុមប្រេ​ស៊ីល ដែល​លឿន រហ័ស ស្វាហាប់ និង​ពោរពេញ​ដោយ​កម្លាំង​។​

​លទ្ធផល​ព្យាករណ៍ ប្រេ​ស៊ីល​ឈ្នះ ៣-១​។​

– ហូ​ឡង់ vs អា​ហ្សង់​ទីន

* ហូឡង់​មិន​ដែល​ចាញ់​ក្នុង​ការប្រកួត ១៩ លើ​ក​របស់​ពួកគេ​ចាប់តាំងពី​លោក Louis van Gaal ត្រឡប់​មក​ធ្វើជា​អ្នក​ចាត់ការ​ទូទៅ​វិញ​។​
* អា​ហ្សង់​ទីន​បានឈ្នះ​ការប្រកួត​៣​លើក​ចុងក្រោយ​របស់​ពួកគេ ត្បិត​មាន​ចំណុច​អន់​ក្នុង​រាល់​ការប្រកួត​នី​មួយៗ​។​
* ក្រុម​អាម៉េរិក​ខាងត្បូង​មួយ​នេះ​ត្រូវបាន​ក្រុម​អឺរ៉ុប​ទម្លាក់​នៅ​វគ្គ​ជម្រុះ​បែបនេះ​៩​លើក​ចុង​ក្រោយ​ក្នុ​ងវើល​ខា​ប់​។​
* ហូឡង់​ចាញ់តែ​មួយ​លើកគ​ត់​ក្នុងចំណោម​ការ​ប៉ះគ្នា​៩​លើកចុងក្រោយ​ជាមួយនឹង​អា​ហ្សង់​ទីន ពោលគឺ​វគ្គ​ផ្តាច់ព្រ័ត្រ​វើល​ខាប់​ឆ្នាំ ១៩៧៨ ក្នុង​ទីក្រុង Buenos Aires​។​

​នេះ​គឺជា​លើក​ទី​៦​ហើយ​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍វើ​លខាប់ ដោយ​អាល្លឺម៉ង់​គឺជា​ក្រុម​តែមួយគត់​ដែល​អា​ហ្សង់​ទី​ន​បាន​ជួប​ញឹកញាប់​ជាង​គេ​ក្នុងវើ​លខាប់​។ ទោះយ៉ាងណា ហូឡង់​គឺជា​ខ្មោចលង​សម្រាប់លី​អូនែ​ល ម៉េស​ស៊ី​និងមិត្តរួម​ក្រុម ដោយសារ​តែ​ហូ​ឡង់​បាន​ចាញ់​តែ​មួយ​លើក​គត់​ក្នុងចំណោម​ការជួបគ្នា​៩​លើក​ជាមួយ​អា​ហ្សង់​ទីន​នៅគ្រប់​ការប្រកួ​តទាំង​អស់​។​

​បរាជ័យ​មួយ​លើ​ក​នោះ​បាន​កើតឡើង​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វើល​ខាប់​ឆ្នាំ ១៩៧៨ ដែល​ធ្វើឡើង​ក្នុងប្រទេស​អា​ហ្សង់​ទីន​។ ក្រៅពីនោះ ហូឡង់​តែង​ឈ្នះ​អា​ហ្ស​ង់​ទីន រួម​ទាំង​ការទទួល​ជ័យជម្នះ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​លើ​គូ​ប្រជែង​មកពី​អាម៉េរិក​ខាងត្បូង​មួយ​នេះ​នៅឯ​វើល​ខាប់​ប្រទេស​បារាំង​ឆ្នាំ​១៩៩៨​។ តើ​ពួកគេ​អាច​បន្ត​ឈ្នះ និង បញ្ចប់​ក្តីសង្ឃឹម​របស់​ម៉េស​ស៊ី​ក្នុង​ការ​ឈ្នះ​វើល​ខាប់​បានទេ​?

​ការប្រកួត​បើកឆាក ៤៥ នាទី​ទល់នឹង​អា​រ៉ាប៊ីសាអូឌីត គឺជា ៤៥ នាទី​ល្អ​បំផុត​របស់​អា​ហ្សង់​ទីន​ក្នុងវើ​លខាប់​នេះ​។ ពួកគេ​មាន​ប្រៀប​ខ្លាំង​ក្នុង​ការប្រកួត​នោះ​រហូត​ដល់​អា​រ៉ាប៊ីសាអូឌីត​បង្កការ​ភ្ញាក់ផ្អើល​ក្នុង​តង់​ទី​ពីរ​។ ចាប់តាំងពី​ពេលនោះ​មក អា​ហ្សង់​ទីន​បានឈ្នះ​៣​ក្នុងចំណោម​៣​ប្រកួត​ពេល​លេង​មិនល្អ​។ ពួកគេ​មាន​សំណាង​ពេល​ឈ្នះ​ម៉ិក​ស៊ិក រួច​ឈ្នះ​ប៉ូឡូញ ដែល​កំពុង​ធ្លាក់​ជើង ហើយ​បន្ទាប់មក​បាន​ឈ្នះ​អូស្ត្រាលី​នៅ​ជុំ​ចុងក្រោយ​ទាំង​លំបាក​។​

​អា​ហ្សង់​ទីន​លេង​មិន​ស៊ីចង្វាក់​គ្នា​ទេ​ក្នុង​ការប្រកួត​៣​លើក​ចុងក្រោយ​របស់​ពួកគេ នេះ​គឺ​ព្រោះតែ​ការបាត់​ទំនាក់ទំនង​រវាង​កីឡាករ​របួស Giovanni Lo Celso និង ម៉េស​ស៊ី​។ ដូច្នេះ​ថ្ងៃនេះ​អា​ហ្សង់​ទីន​ត្រូវ​ពឹង​លើ​ម៉េ​ស​ស៊ី​ទាំងស្រុង​ដើម្បី​នាំ​ភាពជោគជ័យ​មក​ក្រុម​ទាំងមូល តែ​ប៉ះចំ​ហូឡង់ដែ​ល​លេង​យ៉ាង​មាន​របៀប ពិតជា​មិន​ងាយស្រួល​ទេ​។​

​ជឿជាក់​ថា​ហូ​ឡង់​នឹង​រក្សា​ប្រវត្តិ​ល្អ​ជាមួយ​អា​ហ្សង់​ទីន និង​អាច​ឡើងទៅ​វគ្គ​១/៤​។​

​លទ្ធផល​ទស្សនទាយ ហូឡង់​ឈ្នះ ២-១៕

ប្រេ​ស៊ីល​រំពឹង​ធ្វើ​បាន​ល្អ​ទល់​នឹង​ក្រូ​អាស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ

Post navigation