Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យ៉ាងហោចណាស់ ១០០​នាក់​ស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​តួ​ក​គី​និង​ស៊ី​រី​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មន្ត្រី​សុខាភិបាល​ស៊ី​រី​ម្នាក់​និយាយថា ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​នៅ​ស៊ី​រី​បា​កើន​ដល់​៦២​នាក់ នៅពេល​សេចក្តីរាយការណ៍​បាន​និយាយថា​មនុស្ស​៣៨​នាក់​ស្លាប់​ដោយ​​រញ្ជួយ​ដី​ដដែល​នេះ​នៅ​តួ​ក​គី​។​

​អនុរដ្ឋមន្ត្រី​សុខាភិបាល​ស៊ី​រី​បាន​និយាយថា​មនុស្ស​៤២​នាក់​បាន​​ស្លាប់ពី​រញ្ជួយ​ដី​នៅ​តំបន់​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ​និង​យ៉ាងហោចណាស់​២០​នាក់​ទៀត​ស្លាប់​នៅក្នុង​តំបន់​​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម ដែលនាំអោយ​ជនរងគ្រោះដល់ជីវិត​នៅ​តំបន់​ទាំង​ពីរ​ក្នុងប្រទេស​ស៊ី​រី​ឡើងដល់​៦២​នាក់​។​

​លោក​អនុរដ្ឋមន្ត្រី អា​ម៉ា​ដ ឌូ​មេរ៉ា (Ahmad Dumeira)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ថា មនុស្ស​ជាង​២០០​នាក់​ទៀត​រងរបួស​នៅក្នុង​ខេត្ត អាឡេប​ប៉ូ​(Aleppo)​ហា​ម៉ា​(Hama)​និង​ឡា​តា​គៀ​(Latakia)​។​

​រដ្ឋាភិបាល​ក្នុង​ខេត្ត​ម៉ា​ឡា​តយ៉ា​(Malatya)​នៅ​តួ​ក​គី​ក្នុងពេល​ជាមួយគ្នា​បាន​រាយការណ៍​មនុស្ស​ស្លាប់​២៣​នាក់​ពី​រញ្ជួយ​ដី ​នាំ​អោយ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​នេះ​នៅ​តួ​ក​គី​ឡើងដល់​៣៨​នាក់​។​

​សូមបញ្ជាក់​ថា​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័រមួយ​បាន​វាយប្រហា​រ​តួក​គី​និង​ស៊ី​រី​កាលពីដើម​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ ដោយ​រំលំ​អាគារ​និង​បញ្ជូន​ពួក​អ្នកស្រុក​អោយ​រត់​ចេញពីផ្ទះ​និង​អាគារ​នានា​ក្នុងការភិ​ត​ភ័យ​តក្ក​មា​​ទាំងយប់​ត្រជាក់ស្រេង​។​

​អាគារ​រលំ​បាក់​នៅ​ក្រុង​ប៉ាហ្សាស៊ីក​( Pazarcik)​ក្នុងប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ​។​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពីដើម​ថ្ងៃ​ចន្ទ​បង្ក​ការខូចខាត​ជាច្រើន​កន្លែង​នៅ​តួ​ក​គី​និង​ស៊ី​រី​

​រញ្ជួយ​ដី​នេះ​អាច​អោយ​គេ​ដឹក​ដល់​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប​និង​មាន​ស្នូល​រញ្ជួយ​នៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ពី​ព្រំដែន​ស៊ី​រី​។​ក្រោយ​រញ្ជួយ​ធំ​៧,៨​រិ​ច្ឆ​ទ័​រ មាន​រញ្ជួយ​តូចៗ​ជាង​ចំនួន​ប្រាំមួយ​តាម​ពីក្រោយ​​ទៀត។​រញ្ជួយ​តូច​តាម​ក្រោយ​មួយ​មាន​កំលាំង​៦,៧​រិ​ច្ឆ​ទ័របាន​រញ្ជួយ​អស់ប្រ​មាណ​ដប់​នាទី​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រធានាធិបតី​តួ​ក​គី​បាន​និយាយថា ក្រុម​ស្វែងរក​និង​ជួយ​សង្គ្រោះ​ត្រូវបាន​បញ្ជូន​ភ្លាម​ទៅ​កាន់​តំបន់​រងគ្រោះ​ដោយ​រញ្ជួយ​ដី​។​

​ផ្នែក​អង្កេត​ភូមិសាស្ត្រ​អាម៉េរិក​បាន​និយាយថា រញ្ជួយ​ដី​នេះ​មាន​ស្នូល​នៅ​ចម្ងាយ​៣៣​គីឡូម៉ែត្រ​ពី​ទីក្រុង ហ្កា​ហ្សៀ​ន​តេ​ប​(Gaziantep)​និង​នៅក្នុង​ជំរៅ​ដី​១៨​គីឡូម៉ែត្រ​។​

​តួ​ក​គី​ស្ថិត​តាំង​លើ​ទម្រ​ទ្វីប​ពីរ​ជួប​គ្នា​ដែល​នាំអោយ​វា​ងាយ​រង​រញ្ជួយ​ដី​។​នៅ​ឆ្នាំ​១៩៩៩ រញ្ជួយ​ដី​ខ្លាំង​មួយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅជាង​១៨.០០០​នាក់​នៅ​ភាគ​ពាយព្យ​ប្រទេស​៕

Post navigation