Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យ៉ាងហោចណាស់​៥១​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​នៅ​ប៉ា​គី​ស្ថាន​

Views: 10

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​៥១​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ដាច់​ពី​គ្នា​នៅ​ប៉ា​គី​ស្ថាន​ខាងលិច​កាល​ពី​ថ្ងៃអាទិត្យ នៅ​ពេល​រថយន្ត​ក្រុង​មួយ​បើក​ធ្លាក់ចុះ​ពីលើ​ស្ពាន​រួច​ឆេះ និង​ទូក​ដឹក​សិស្ស​មួយ​ថ្នាក់​បាន​លិច​។​

​មនុស្ស​៤១​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​បន្ទាប់​ពី​រថយន្ត​ក្រុង​មួយ​ដឹក​ពួកគេ​បាន​ធ្លាក់​ចូល​បាត​ស្ពាន​មួយ​នៅក្នុង​ខេត្ត​បា​ឡូ​ជី​ស្ថាន​(Balochistan)​ភាគ​និរតី​ប្រទេស​នៅ​ពេល​សិស្ស​១០​នាក់​បាន​ស្លាប់​ដោយ​ការ​លិច​ទូក​នៅ​ខេត្ត​ខាយ​ប៊ឺ ប៉ាក់​ទុន​ក្វា​(Khyber Pakhtunkhwa)​ភាគ​ពាយព្យ​។​មនុស្ស​បី​នាក់​ទៀត​នៅ​បាត់​ខ្លួន​ក្នុង​ទឹក​នៅ​ឡើយ​។​

​ប្រធាន​ក្រុម​ជួយសង្គ្រោះ​បា​និយាយថា រថយន្តក្រុង​ផ្ទុក​ប្រេង​ជា​ច្រើន​ធុង ហើយ​ពេល​ធ្លាក់ចុះ​វា​បាន​ផ្ទុះ​ឆេះ​ភ្លាម​។​ប្រេង​បណ្តាលអោយ​ឆេះ​ដល់​ថ្នាក់​ពិបាក​គ្រប់គ្រង​បាន​»​។​

​រថយន្តក្រុង​នេះ​ដឹក​អ្នកដំណើរ​សរុប​៤៨​នាក់​ពេល​ធ្លាក់ចុះ​ពី​ស្ពាន​។​ដោយសារ​វា​ធ្វើដំណើរ​ទាំងយប់ អ្នកបើកបរ​ទំនងជា​ដេកលក់ ឬ​ក៏​បើក​លឿន​ដែល​បណ្តាល​អោយ​ជួប​គ្រោះថ្នាក់​។​

​សូមបញ្ជាក់​ថា រថយន្តក្រុង​ដាក់​មនុស្ស​ណែនៗ​និង​អ្នកដំណើរ​មិនសូវ​ពាក់​ខ្សែក្រវាត់​ជា​រូបភាព​ធម្មតា​នៅ​ប៉ា​គី​ស្ថាន​រីឯ​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ច្រើន​ៗ​ក៏​កើត​មាន​ញឹកញយ​ដែរ​។​កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន​មនុស្ស​២០​នាក់ ត្រូវបាន​សម្លាប់​នៅ​ពេល​រថយន្ត​ក្រុង​មួយ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​មួយ​នៅ​ប៉ា​គី​ស្ថាន​ខាងត្បូង​៕

​រថយន្តក្រុង​ឆេះ​ខ្ទេច​ក្រោយ​ធ្លាក់ចុះ​ពី​ស្ពាន​កាលពី​ថ្ងៃអាទិត្យ​

Post navigation