Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត

Views: 9

ដោយៈ សុផល ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេស ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ បើកបរបញ្ច្រាសទិសចរាចរណ៍ ឡើយ។

ក្រសួង បានបញ្ជាក់ផងដែរថាៈ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែក ទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រឡប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរ ត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង ៨ ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ។

ក្រសួង សង្ឃឹមយ៉ាងមុតមាំថាៈ អ្នកបើកបរគ្រប់រូប នឹងចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោក និងសេចក្ដីណែនាំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ក្នុងការធ្វើដំណើរ៕ V / N

Post navigation