Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​យុវវ័យ​ជា​ក្រុមមនុស្ស ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរ នាពេល​បច្ចុប្បន្ន​

Views: 11

ដោយៈ បូកគោ / កំ​ពតៈ លោកស្រី មីន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ថាៈ សិស្សានុសិស្ស និង​យុវជន​វ័យ អាយុ​ចន្លោះ​ពី ១៥ ទៅ ២៩ ឆ្នាំ ជា​ក្រុមមនុស្ស​ងាយ ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរ ដោយសារ​ពួកគេ មិនទាន់​យល់​ពី​ច្បាប់​ចរាចរណ៍ និង​គ្មាន​បទពិសោធន៍ ក្នុងការ​បើកបរ​។ អង្គភាព​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​អាណាព្យាបាល ព្រមទាំង​លោកគ្រូ​អ្នកគ្រូ ត្រូវ​ឧស្សាហ៍​បញ្ជ្រាប​អំពី​ច្បាប់​ចរាចរណ៍ ដល់​ពួកគេ​។​

​លោកស្រី មីន មាណវី បានបញ្ជាក់​ដូច្នេះ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​បរិវេណ វិទ្យាល័យ​ហ៊ុន សែន ត្រ​សេក​កោង ស្ថិតក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត មាន​ប្រារព្ធ​ទិវា សុវត្ថិភាព​ចរាចរណ៍ និង​ការប្រកាស ចាប់ផ្តើម​អនុវត្ត​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍ ដោយមាន​ការចូលរួម​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ និង​សិស្សានុសិស្ស ជាច្រើន​រយ​នាក់​។​

​លោកស្រី មីន មាណវី បានបញ្ជាក់​ទៀតថាៈ ជា​រៀងរាល់ឆ្នាំ អ្នកស្លាប់​ដោយសារ គ្រោះថ្នាក់​ចរាចរ នៅ​កម្ពុជា មាន​ប្រមាណ ១២ ភាគរយ ជា​សិស្ស និស្សិត ពោលគឺ ពាក់កណ្តាល​នៃ​ពួកគេ ជា​សិស្សានុសិស្ស នៅ​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​។
​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​រគ​បាល​ជាតិ គឺ​រយៈ​៨​ខែ​នៃ​ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ ចំនួន ២.០៥០ ករណី បណ្តាលឱ្យ​មនុស្ស​ស្លាប់ ១.០៨២ នាក់​។
​លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់​ថាៈ ក្នុងនោះ ជា​យុវជន វ័យក្មេង អាយុ​ចាប់ពី ១៥ ឆ្នាំ ដល់ ២៩ ឆ្នាំ ដែល​ភាគច្រើន ជា​សិស្សសាលា​។ ដូច្នេះ លោកគ្រូ​អ្នកគ្រូ នៅតាម​សាលារៀន ទាំងអស់ ត្រូវ​បញ្ជ្រាប​ច្បាប់​ចរាចរណ៍ ដល់​សិស្សានុសិស្ស ឱ្យបាន​យល់ដឹង ដើម្បី​កាត់បន្ថយ ករណី​គ្រោះថ្នាក់ មក​នៅ​កម្រិត​អប្បបរមា​។​

​លោក ខៀវ រិ​ទ្ធិ​ភ័​ណ្ឌ អភិបាលរង​ខេត្ត​កំ​ព បាន​មានប្រសាសន៍ថាៈ គ្រោះថ្នាក់​ចរាចរ​ក្នុង ខេត្តកំពត តែង​កើតមានឡើង ជា​ញឹកញយ ពិសេស​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ និង​ផ្លូវជាតិ​៤១​។
​លោក​អភិបាលរង​ខេត្ត បានបញ្ជាក់​ថាៈ ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២២ នេះ គ្រោះថ្នាក់​ចរាចរ បានកើត​ឡើង ចំនួន ៩៣ ករណី​។ ក្នុងនោះ មានការ​ថយចុះ ៣៥ លើក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០២១៕ V / N

Post navigation