Cambodia

ADB ផ្តល់កម្ចី៧០លានដុល្លារដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតកសិកម្ម សន្តិសុខស្បៀងនៅ៦ខេត្ត

ជាតិ

សេដ្ឋកិច្ច

ADB ផ្តល់កម្ចី៧០លានដុល្លារដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតកសិកម្ម សន្តិសុខស្បៀងនៅ៦ខេត្ត

រូបភាពពីធនាគារអភិវឌ្ឍអាស៊ី (ADB)

រូបភាពពីធនាគារអភិវឌ្ឍអាស៊ី (ADB)

ភ្នំពេញ៖ ធនាគារអភិវឌ្ឃអាស៊ី(ADB) បានអនុម័តផ្តល់កម្ចីចំនួន៧០លានដុល្លារដល់កម្ពុជាសម្រាប់ពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម និងសន្តិសុខស្បៀង (Agricultural Value Chain, Food Safety សមត្ថភាព និងច្រវាក់កសិពាណិជ្ជកម្មចំនួន២៨០ ដែលកែច្នៃផលិតផលដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ក្នុងខេត្តចំនួន៦ ដូចជាខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងត្បូងឃ្មុំ។ នេះបើតាមព័ត៌មានផ្សាយដោយធនាគារអភិវឌ្ឍអាស៊ីនាថ្ងៃទី២៧ ខែវិច្ឆិកា។

ធនាគារអភិវឌ្ឃអាស៊ី (ADB)បានបញ្ជាក់ថា ការផ្តល់កម្ចីនេះគឺធ្វើឡើងស្របពេលដែល ADB សង្កេតឃើញថាខ្សែច្រវាក់ផលិតផលកែច្នៃនៅកម្ពុជាក្នុងបរិបទកូវីដ-១៩នេះមានចំនួនត្រឹមតែ៤ភាគរយនៃGDP និងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់កសិកម្ម រួមទាំងកាត់បន្ថយប្រាក់ចំណូល និងឱកាសទីផ្សារសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។ 

ADB បញ្ជាក់ថា តាមរយៈកម្ចីនេះនឹងជួយសម្រួលដល់ម្ចាស់សហគ្រាស ឬម្ចាស់កសិកម្ម ទទួលបានឥណទាន ប្រមាណ១០ភាគរយនៃហរិញ្ញប្បទាន។ បើតាម ADB កម្ចីនេះក៏នឹងពង្រឹងសុវត្ថិភាព និងគុណភាពស្បៀងអាហារ លើផលិតផលដំឡូងមី ស្វាយ ស្វាយចន្ទី បន្លែ និងសាច់មាន់ស្រែ។ 

លោក Takeshi Ueda សេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិនិងកសិកម្មបានលើកឡើងថា កសិកម្មអាចរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពរបស់សហគ្រាសកសិកម្មធុនតូច និងមធ្យមក្នុងការកែច្នៃផលិតផលកសិកម្មដែលមានគុណភាព និងតម្លៃខ្ពស់ ដែលអាចដាក់លក់នៅតាមទីផ្សារក្រៅប្រទេស។ 

លោក Takeshi Ueda បានថ្លែងដូច្នេះថា៖«ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជាបញ្ចេញសក្តានុពលរបស់ខ្លួន  បង្កើតការងារ  និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីជនបទ»។ 

បើតាម ADB កម្ចីនេះនឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចិញ្ចឹម សម្រាប់ជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជ ដែលផ្តល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះរាំងស្ងួត និងធន់នឹងជំងឺ។ ជាមួយគ្នានេះ កម្ចីនេះនឹងជួយកែលម្អផ្លូវជនបទប្រវែង១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅ។ 

កាលពីខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានផ្តល់កម្ចីចំនួន២៩,៣៥លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រ  និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ  ជាពិសេសនៅតាមតំបន់ជនបទផងដែរ៕  


© រក្សាសិទ្ធិដោយ thmeythmey.com

Football news:

Mourinho on the double Ntombela: He's very creative. One of those who knows how to sharpen the game
Atalanta and Sevilla have agreed on the transfer of Gomez. The midfielder will fly to Spain on Tuesday
Laporta on Messi at PSG: I read that they have losses. We need to discuss what deals they can afford
PSG offered Ramos a contract for 45 million euros for 3 years (Onda Cero)
Nacho tested positive for the coronavirus. He was in contact with the patient earlier
Bale scored in the FA Cup for the first time since 2013. He has 4 goals in 13 games at Tottenham
Frank Lampard: I didn't have enough time to take Chelsea to the next level