Cambodia

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​នាយសេនាធិការ​កងទ័ព​ជើងគោក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​មុខតំណែង​លោក​ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន អត្តលេខ ០០០១១៦ ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ជំនួស​នាយ​ឧត្ដមសេនីយ៍ ជា សារ៉ន ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។
​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង បាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក្រោម​អធិបតីភាព នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។​

​នៅក្នុង​របាយការណ៍​ស្វាគមន៍ លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​គូសបញ្ជាក់​ពី​ការរីកចម្រើន​លើ​គ្រប់ផ្នែក​របស់​បញ្ជាការ​ដ្ឋា​ន​កងទ័ពជើងគោក មានដូចជា ម្ចាស់ការ​បំពេញភារកិច្ច​ស្នូល ការងារ​ហ្វឹកហ្វឺន ការចូលរួម​ស្តារ អភិវឌ្ឍ​សង្គមជាតិ រួមទាំង​កិច្ចសហការ​ការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់ និង ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​។

​ក្នុង​មតិ​សំណេះសំណាល​នាឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កងយោធពល​ខេមរភូមិន្ទ​គ្រប់​បណ្ដា​ប្រភេទ​ទ័ព ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ជាពិសេស​បាន​ចូល​ជ្រៅ​ដល់​ដំណើរការ​កំណែទម្រង់​ក​ង​យោធពលខេមរភូមិន្ទ (​និយាយ​ជារួម​) និង​និយាយ​ដោយឡែក បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​បាន​ខិតខំ​ជម្នះ​គ្រប់​ឧបសគ្គ និង សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​អបអរសាទរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​ស្នាដៃ​របស់ ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន ដែល​បាន​ខិតខំ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​បំរើ​ជាតិ​មាតុភូមិ​នាពេល​កន្លងមក ព្រមទាំង​ផ្តាំផ្ញើ​ឲ្យ​ខិតខំ​បំពេញភារកិច្ច​ក្នុងនាម​ជា​នាយសេនាធិការ​កងទ័ព​ជើងគោក ការលើកកម្ពស់​សមត្ថ​ភាព សីលធម៌ គុណធម៌ ការចែករំលែក​ចំណេះដឹង បទពិសោធន៍​ដល់​នាយទាហាន​បន្តវេន និង​ការពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​។

​បន្ថែម​លើ​នេះ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ល​ក្ខ័​ន្តិ​កៈ បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ​, គោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បទបញ្ញត្តិ ១០ ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុងឱកាស​អបអរ​ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក​(២៤-​មករា​-២០១៩)​។ ទន្ទឹម​នោះ ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឲ្យ​បាន​ដាច់ខាត ទោះ​ក្នុងតម្លៃ​ណា​ក៍ដោយ និង​ត្រូវ​យកចិត្តទុកដាក់​កសាង​ធនធានមនុស្ស​សម្រាប់​ជា​ប្រភព​បន្តវេន​ទៅ​ថ្ងៃ​អនាគត រួមទាំង​ការពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវការ​តម្លើង​ឋានន្តរសក្ដិ សម​ស្របតាម​មុខតំណែង ច្បាប់​លក្ខន្តិកៈ​របស់​កងយោធពល​ខេមរភូមិន្ទ និង​ជម្រុញ​ការគ្រប់គ្រង​អចលនទ្រព្យ​របស់​រដ្ឋ​នៅតាម​បណ្ដា​កងឯកភាព​ឲ្យ​បានល្អ​៕

Football news:

Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal
Khabib: I am preparing for my debut in big football. I am a free agent