logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

ពលករ​ត្រៀម​ទៅ​ជប៉ុន​ម្នាក់ ​បានដាក់​ពាក្យបណ្ដឹង​ឲ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​ ខណៈ​មេខ្យល់​នាំ​គូ​ដណ្តឹង​របស់​ខ្លួន ទៅ​ប្រទេស​ចិន​បាត់​

ភ្នំពេញ ៖ យុវជន​ម្នាក់​ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ហើយ​ហៅ​ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ជា​បងស្រី​របស់​មេខ្យល់​នោះ​ មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​ផងដែរ បន្ទាប់ពី​មាន​មេខ្យល់​ម្នាក់​នាំ​គូ​ដណ្តឹង​របស់ខ្លួន​ទៅ​ប្រទេស​ចិន​បាត់ ​ហើយ​ទាក់ទង​មិនបាន​ ដោយ​សង្ស័យថា​មាន​មេខ្យល់​បាន​នាំ​គូ​ដណ្តឹង​របស់ខ្លួន​ទៅ​លក់​នៅ​ប្រទេស​ចិន។​

ហេតុការណ៍​​ភ្ញាក់ផ្អើល​នេះ​ឡើង​ កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៤​ ខែសីហា ​ឆ្នាំ​២០១៩ ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។​

បុរស​ខាងលើ​មានឈ្មោះ អ៊ុក សុជាតិ​ អាយុ​៣៣​ឆ្នាំ ​រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ជា​អតីត​ពលករ​កូរ៉េ​ និង​កំពុង​រៀន​ភាសា​ជប៉ុន ​ត្រៀម​ទៅធ្វើ​ពលករ​ប្រទេស​ជប៉ុន​ នៅ​ខែ​១២ ​ឆ្នាំ​២០១៩​នេះ ចំណែក​មេខ្យល់​ដែល​រង​ការចោទប្រកាន់​នោះ​មានឈ្មោះ ថោង ស្រី​រ័​ត្ឋ​ ភេទ​ស្រី​ អាយុ​ជាង​២០​ឆ្នាំ ​ស្នាក់នៅ​មិន​ពិតប្រាកដ រីឯ​នារី​រងគ្រោះ​ដែល​មេខ្យល់​នាំទៅ​បាត់​នោះ​ឈ្មោះ ញ៉​ សុខ​ច​ន្ទ័​ ហៅ​តក់ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​អ្នក​លឿន ឃុំ​រ៉ា​ក់​ជ័យ ​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង។​

បើតាម​ការរៀបរាប់រ​បស់​បុរស​ជា​ពលករ​នោះ​ថា ​ខ្លួន​បាន​ស្គាល់​នាង ​សុខ ​ច័ន្ទ​ តាមរយៈ​ការលេង​ហ្វេ​ស​ប៊ុក ហើយ​ស្រលាញ់គ្នា​ជាមួយ ញ៉​ សុខ​ច័ន្ទ​ ប្រហែល​៣​ឆ្នាំ​មក​ហើយ ពេលនោះ​នាង​ជា​កម្មករ​រោង​ចក្រ ​ចំណែក​ខ្លួន​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ។

ប្រភព​បាន​រៀបរាប់​ទៀតថា ក្រោយពី​ស្រលាញ់គ្នា​ល្អូកល្អិន​បាត់​មុខ​មិនបាន ពេល​មកពី​កូរ៉េ​វិញ​ខ្លួន​ថា​នឹង​យក​នាង​ជា​គូ​អនាគត​ ហើយ​ចូល​ដណ្តឹង​នាង​ កាលពី​១​ឆ្នាំ​មុន។ ក្រោយមក​ យើង​ទាំង​២​នាក់​ក៏បាន​សម្រេចចិត្ត​ប្រឡង​ចូលរៀន​ភាសា​ជប៉ុន​ជាប់​ទាំង​២​នាក់ ដើម្បី​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន តែ​ខ្លួន ​គឺ​រៀន​ចប់​មុន ​ហើយ​ត្រៀម​ទៅធ្វើ​ពលករ​ជប៉ុន​នៅ​ខែ​១២​ឆ្នាំនេះ ចំណែក​នាង​សុខ ​ច័ន្ទ​ គឺ​ទៅ​ជប៉ុន​នៅ​វគ្គ​បន្ទាប់ ហើយ​បី​ឆ្នាំ​ក្រោយពេល​ត្រឡប់មក​ស្រុក​វិញ​ ពួកយើង​នឹង​ចូលរោងការ​តែម្តង។​

បុរស​រូបនោះ​បាន​បន្ត​ថា ស្រាប់តែ​គូ​ដណ្តឹង​របស់ខ្លួន​បាន​ទូរស័ព្ទ​មក​តាមរយៈ​ហ្វេស​ប៊ុក ថា​គេ​កំពុង​នៅ​ប្រទេស​វៀតណាម​ ហើយ​អត់​ផ្ទះសំណាក់​ដេក​ទេ ដែល​គេ​អះអាងថា ​ទៅ​វៀតណាម​តាំងពី​ថ្ងៃ​២០​សីហា ហើយ​គោលបំណង​របស់​នាង ​គឺ​ទៅ​ប្រទេស​ចិន​ជាមួយ​ឈ្មោះ ថោង​ ស្រីរ​ត្ឋ័​ ដើម្បី​យក​ខោអាវ​មក​លក់​នៅ​ភ្នំពេញ ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​២៤​នេះ ​ខ្លួន​មិនអាច​ទាក់​គូ​ដណ្តឹង ​ឬ​មេខ្យល់​នោះ​បាន​ទេ ដោយ​គេ​ប្លុក​ហ្វេ​ស​ប៊ុក​ខ្លួន​ចោល​អស់ ហើយ​អ្វីដែល​ហួសចិត្ត​នោះ ​គូ​ដណ្តឹង​របស់ខ្លួន​មុន​ទៅ​ចិន​នោះ ​មិនបាន​ប្រាប់​ខ្លួន​ ឬ​ក្រុមគ្រួសារ​ឲ្យដឹង​នោះទេ ពេលទៅដល់​វៀតណាម ​ទើប​តេ​ប្រាប់ ​រួច​ក៏​បិទ​ទូរស័ព្ទ​រហូតមកដល់​ពេលនេះ។ ដូច្នេះ​ខ្លួន​យល់ថា​នាង​ពិតជា​ចាញ់បោក​គេ​មិនខានឡើយ ​ព្រោះ​នាង​ទៅ​នោះ​គ្មាន​លុយ​ទេ ហើយ​ហេតុ​អី​គេ​ល្អ​ម្ល៉េះ ហៅ​នាង​ទៅ​រកស៊ី​ជាមួយ ​ខ្លួន​មិន​ជឿ​ទេ។​

​ជាមួយនឹង​ការដាក់​ពាក្យបណ្ដឹង ​ខ្លួន​ក៏បាន​ស្គាល់​ផ្ទះជួល​បងស្រី​បង្កើត​របស់​ថោង ​ស្រីរ​ត្ឋ័​ ជា​មេខ្យល់ ហើយក៏​សំណូមពរ​ឲ្យ​ប៉ូលិស​ទៅ​ហៅ​បងស្រី​នោះមក​ប៉ុស្តិ៍​ ដើម្បី​សួរ​នាំ ​និង​ជួយ​ទាក់ទង​ឲ្យ​ប្អូនស្រី​គាត់​យក​គូ​ដណ្តឹង​របស់ខ្លួន​មក​ស្រុក​វិញ​ផងដែរ។​

តាម​ប្រភពព័ត៌មាន​ពី​អ្នក​ធ្លាប់​ស្គាល់​ស្ត្រី​ឈ្មោះ​ថោង ​ស្រីរ​ត្ឋ័ ថា ​នាង​គឺជា​អ្នក​ធ្លាប់​រកស៊ី​កួកជេ​ស្រី​ក្រមុំៗ​យកទៅឲ្យតា​តា​ដែលមាន​លុយ ដើម្បី​ឃុ​យ​ក្រមុំ ដូច្នេះ​ស្ត្រី​ឈ្មោះ​ថោង​ ស្ររ​ត្ឋ័​ គឺ​សមាសភាព​មិនល្អ​ទេ ទើប​គេ​ប្រញាប់​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។​

​សមត្ថកិច្ច​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ​បាន​ឲ្យ​ដឹងថា​ ពិតជា​មាន​គេ​ដាក់​ពាក្យបណ្ដឹង​រឿងនេះ​មែន តែ​រឿង​ហេតុ​ជាក់ស្តែង​យ៉ាងណា សមត្ថកិច្ច​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត៕

ដោយ ៖ ឌី​រៀ

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

All rights and copyright belongs to author:
Themes
ICO