Cambodia

ពលរដ្ឋ​ក្រីក្រ​អំឡុងពេល​កូ​វីដ​១៩​ជិត​បី​ពាន់​គ្រួសារ​បានទទួល​ប្រាក់​ជំនួយ​ពី​រាជរដ្ឋាភិបាល​

ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ពលរដ្ឋ​ខេត្តកំពត​ប្រមាណ​ជិត​បី​ពាន់​គ្រួសារ​ដែល​ធ្លាក់​ក្នុងស្ថានភាព​ក្រីក្រ​នា​ដំណាក់កាល​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩​បានទទួល​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​មឿង​គង្គា​ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពត​បានបញ្ជាក់​ថា​តាមរយៈ​ការធ្វើជំរឿន​ស្តីពី​ប្រជាពលរដ្ឋ​ដែល​ធ្លាក់​ក្នុងស្ថានភាព​ក្រីក្រ​នា​ដំណាក់កាល​ជំងឺ​កូ​វីដ​១៩​ទូទាំង​៩៣​ឃុំ​សង្កាត់​មន្ទីរ​ផែនការ​បាន​បញ្ជូន​ប័ណ្ណ​បញ្ជាក់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ចំនួន​៣.០០៥​សន្លឹក​នៅ​ទូទាំង​ខេត្ត​។

​ក្នុងនោះ​ជនក្រីក្រ​២.៧២៥​គ្រួសារ​បានទទួល​ប្រាក់​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​រួចរាល់​ហើយ​ក្រោយ​ដំណើរការ​ជំហាន​ទីមួយ​ចាប់ពី​ថ្ងៃទី​២០​ខែឧសភា​ដល់​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ការកំណត់​អត្តសញ្ញាណ​និង​ផ្តល់​ប័ណ្ណ​ក្រីក្រ​កំពុង​ធ្វើ​បន្ត​យ៉ាង​យកចិត្តទុកដាក់​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​។​

ប្រសិនបើ​ចំនួន​ជនក្រីក្រ​កើន​លើសពី​សន្លឹក​ប័ណ្ណ​ដែល​បាន​បញ្ជូនទៅ​មូលដ្ឋាន​រួចរាល់​នោះ​មន្ទីរ​នឹងធ្វើ​របាយការណ៍​ទៅ​ក្រសួង​ដើម្បី​ទទួល​យកមក​ចែកជូន​បន្ថែម​ដោយ​មិនឱ្យ​ខ្វះចន្លោះ​ក្រុមគ្រួសារ​ណាមួយ​ឡើយ​៕S/​

Football news:

Zinedine Zidane: bale chose not to play, the rest is between us
Varane about the match with Manchester City: Real Madrid likes to fight with the best. We'll have to attack
Maurizio Sarri: Dybala is still in the hands of the medics. Ronaldo is training well
Nicolas Anelka: I didn't like the stardom of Real Madrid. I immediately realized that there would be a feud
Sergey Lapochkin: the polygraph Procedure is unpleasant. Not afraid, but puzzled: Why me?
Manchester City want 23 million euros for Eric Garcia, who is claimed by Barcelona
Real Madrid admitted that they made a mistake by not letting Bale go to China in 2019