Cambodia

BREAKING: វ៉ាក់សាំងប្រឆាំងកូរ៉ូណាមួយទៀតហើយ ឈានដល់ការធ្វើតេស្តលើកចុងក្រោយ នៅចក្រភពអង់គ្លេស!

BREAKING: វ៉ាក់សាំងប្រឆាំងកូរ៉ូណាមួយទៀតហើយ ឈានដល់ការធ្វើតេស្តលើកចុងក្រោយ នៅចក្រភពអង់គ្លេស!

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យារបស់អាមេរិក ណូវ៉ាវ៉ាក់ (Novavax) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញសេចក្ដីថ្លែងការណ៍មួយថា ក្រុមហ៊ុនកំពុងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 ដ៏មានសក្តានុពលមួយ ទៅលើមនុស្សក្នុងដំណាក់កាលទីបី ដែលជាដំណាក់កាលចុងក្រោយហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Novavax ការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ៣ ឬចុងក្រោយនេះ នឹងត្រូវធ្វើឡើងនៅចក្រភពអង់គ្លេស ហើយមានគោលបំណងទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្តចំនួន ១ម៉ឺននាក់ដែលមានអាយុចាប់ពី ១៨-៨៤ឆ្នាំ។

ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Novavax លោក ហ្គ្រេហ្គ័ររី ក្លេន (Gregory Glenn) បានគូសបញ្ជាក់ថា «ទាក់ទងនឹងវីរុសកូរ៉ូណាថ្មី (SARS-CoV-2) គឺកំពុងស្ថិតក្នុងការតាមដាន ហើយវាត្រូវបានគេរំពឹងថា នឹងអាចបន្តឆ្លងរីករាលដាលដល់ចក្រភពអង់គ្លេស នាពេលខាងមុខនេះទៀត ជាពិសេសនៅរដូវរងា។ យើងក៏សង្ឃឹមដែរថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 ដែលមានឈ្មោះសម្គាល់ថា NVX-CoV2373 នឹងទទួលបានការចុះឈ្មោះបានយ៉ាងឆាប់រហ័ស ដើម្បីការសម្រេចបាននូវវ៉ាក់សាំង ដែលមានប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ។

គួរជម្រាបថា NVX-CoV2373 ជាបេក្ខភាពវ៉ាក់សាំង COVID-19 ទី ១១ ហើយដែលឈានដល់ដំណាក់កាលទី ៣ ឬចុងក្រោយនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Novavax បានទទួលថវិកាចំនួន ១.៦ពាន់លានដុល្លារពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍវ៉ាក់សាំងដែលមានប្រសិទ្ធភាពនេះ៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi