Cambodia

ព្រះមហាក្សត្រ​ខ្មែរ​ផ្ញើ​ព្រះរាជសារ​ជូន​លោក Donald J. Trump ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក

ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(ភ្នំពេញ)​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះ អង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន​លោក Donald J. Trump ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក ក្នុងឱកាស​ដ៏​វិសេសវិសាល​នៃ​ទិវា​បុណ្យ​ឯករាជ្យ ជាតិ សហរដ្ឋអាមេរិក ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​ព្រះមហាក្សត្រ Royal du Cambodge ។​

​នៅក្នុង​ព្រះរាជសារ​ធ្វើឡើង​កាលពី​ថ្ងៃទី​០២​ខែកក្កដា​ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះរាជបន្ទូល​ថា​៖ «​នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​នៃ​សហរដ្ឋអាមេរិក​ខ្ញុំ​សូម​សំដែង នូវ​ការអបអរសាទរ​និង​ជូនពរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ប្រជាជន​នៅ​សហរដ្ឋអាមេរិក​ឱ្យ​ប្រកបទៅដោយ​សេចក្តីសុខ​និង​ភាពរុងរឿង​ក៏ដូចជា​សុខុមាលភាព​របស់​ឯក​ឧ​ត្ត​ម​ផ្ទាល់​»​។​

​ព្រះអង្គ​បាន​គូសបញ្ជាក់ថា​ព្រះរាជសារ​អបអរសាទរ​នេះ​គឺជា​ការបង្ហាញ​អំពី​ការពេញចិត្ត​ទៅលើ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ត្រូវបាន​បង្កើតឡើង​ប្រកបដោយ​ភាព​សុខដុម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហរដ្ឋអាមេរិក​ដែល​បាន​រីកចម្រើន​ទៅមុខ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​សូមបញ្ជាក់ថា​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០២០​នេះ​ជា​ខួប​លើក​ទី​២៤៤​នៃ​ការប្រកាស​ឯករាជ្យ​រប​ស់​សហរដ្ឋអាមេរិក​ពី​អាណានិគម​របស់​ចក្រភព​អង់គ្លេស​។ ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​១៧៧៦ ជា​ថ្ងៃ​ដែល​ក្រុម​អ្នក​តំណាងឱ្យ​តំបន់​អាណានិគម​អាមេរិក​ចំនួន ១៣ បាន​ជួបប្រជុំគ្នា​ប្រកាសប្រាប់​ពិភពលោក​ថា​ផ្តាច់ខ្លួន​ចេញពី​ចក្រភព​អង់គ្លេស​។ ហេតុការណ៍នោះ បាន​ជំរុញ​ឱ្យ​អាមេរិក​បានទទួល​ឯករាជ្យ​និង​ក្លាយជា​ប្រទេស​ថ្មី​មួយ ។ ជា​រៀងរាល់ឆ្នាំ​អាមេរិក​បាន​ប្រារព្វ​ខួប​ឯករាជ្យ​ជាតិ​របស់ខ្លួន​ត្រឹម​ជាការ​ដោត​ទង់ជាតិ​គ្រប់​ផ្ទះ ជា​ថ្ងៃ​សំរាក​ជួបជុំ​គ្រួសារ ផ្លុំត្រែ​រាំច្រៀង និង​បាញ់​កាំជ្រួច ដោយ​គ្មាន​អន្តរាគមន៍​និង​ខ្លឹមសារ​នយោបាយ​អ្វី​ទាំងអស់ ៕​

Football news:

Messi-Casillas: you are an incredible goalkeeper. It was a beautiful rivalry that made you overcome yourself
Ferran Torres: Ronaldo was the best. He is an example for everyone who wants to achieve the maximum in football
Barcelona cannot agree with Ter Stegen on a new contract. The goalkeeper wants to stay
We found out how the fascinating logo of Iceland appeared: Game of thrones has nothing to do with it, the source of audacity is the success of the national team
Ronaldo-Casillas: Proud that we shared great moments
Bayern want to sell Boateng in the summer. The club has no offers yet
Solskjaer on the Europa League: a Trophy would be a big step forward for Manchester United. We want to win something