Cambodia

ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់

ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ក្នុង​ថ្ងៃ​ឆ្លង​បិណ្ឌ ឬ​ហៅថា​ភ្ជុំបិណ្ឌ​នា​ថ្ងៃទី​១៧ ខែកញ្ញា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយ​ក្រុមគ្រួសារ​សាច់ញាតិ និង​មន្ត្រី​អ្នកមុខអ្នកការ​នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ឃុំ​វាំង​ចាស់ ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​អញ្ជើញ​មក​ចូលរួម​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នៅ​ទី​អារាម​ក្នុង​វត្ត​វាំង​ចាស់​មិន ដែល​ខាន​ឡើយ សម្តេច​បាន​នាំយក​នូវ​គ្រឿង​សក្ការៈបូជា​មាន​ទៀនធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ​ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌​និង​ព្រះសង្ឃ និង បាន​នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន​គ្រឿង ឧបភោគបរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មហាកុសល​ផល បុណ្យ ជូន​ចំពោះ​បុព្វការី​ជន មាន​មាតា បិតា ជីដូន ជីតា ញាតិ​កា​ទាំង​៧​សន្តាន​ដែល​បានធ្វើ​មរណកាល​ទៅហើយ​ជា​ពិ សេស​ឧទ្ទិស​ចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង​, លោកយាយ​មហា​ឧបាសិកា ឌី ប៉ុក ដែលជា​មាតាបិតា​បង្កើត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន​,​ឧទ្ទិស​ចំពោះ​វិញ្ញាណ​ន​ក្ខ័​ន្ធ​លោក​មហា​ឧបាសក លីន គ្រី និង​អ្នក ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែលជា​បិតា​មាតា​បង្កើត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​។

​នៅ​ទីនោះ​ជា​រៀងរាលឆ្នាំ​បន្ទាប់ពី​បាន​អញ្ជើញ​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ​នូវ​បច្ច័យ ទេយ្យទាន សំភារៈ​គ្រឿង​ឧបភោគបរិភោគ​ជាច្រើន​មុខ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ទៅ​ថ្វាយ​ទៀនធូប ផ្កា​ភ្ញី​ចំពោះ​ព្រះ​ពុទ្ធបដិមា​ឧទ្ទិស​កុក​ល​ផល​បុណ្យ ចំពោះ​ព្រះ​រត​ត្រៃ​យ៍​ជាពិសេស​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះបាទ​អង្គឌួង លើ​ទួល​ព្រះវិហារ​ចាស់​និង បន្ត​អញ្ជើញ​ថ្វាយ​ទៀនធូប ផ្កា​ភ្ញើ​នៅលើ​ព្រះវិហារ​ថ្មី និង អញ្ជើញ​បន្តទៅ​គោរព​បដិបត្តិ​នៅ​រូបសំណាក​វីរបុរស​អ្នកស្នេហាជាតិ​ដែលមាន​គុណបំណាច់​ក្នុងការ​ការពារជាតិ​មាតុភូមិ​។

​វត្ត​វាំង​ចា​ស់មាននាម​ដើម​ថា​វត្ត​ហរិរក្ស​រាជិនី​។ ចំណេរ​ក្រោយមក​វត្ត​នេះ​ត្រូវបាន​ហៅ​ក្លាយ​ថាវ​ត្ត​ក្នុង​វាំង ឬ​វត្ត​វាំង​ចាស់​តរៀងមក​។ នា​សម័យ​ដើម​វត្ត​នេះ​មាន​ភាពរុងរឿង​ជា​វត្ដ​សំបូរ ទៅដោយ​គម្ពីរ​ដីកា​ភាសាបាលី​និង​សំរាយ​, ជា​វត្ដ​ដែល​បណ្ដុះ​ព្រះសង្ឃ​ជា​បណ្ឌិត​មាន​ចំនួន​ច្រើន​អង្គ​ក្រោម​ព្រះ​រាជូបត្ថម្ភ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ ប៉ុន្ដែ​វត្ថុ​បុរាណ​និង​សមិទ្ធផល​ទាំងឡាយ​នៅក្នុង​ទី​អា​រ៉ា​ម​នេះ​ត្រូវបាន​បាត់បង់​អន្ដរាយ​អស់​ដោយសារ​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​។

​ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​ទី​អារាម​នេះ​ក៏ដូចជា​ទី​អារាម​នានា​ដែរ​បាន​ដំណើរការ​ឡើងវិញ​ប៉ុន្តែ​ដំបូង​នោះ​មានតែ​សា​ឡុំ​មួយ​ដែល​សង់​លើ​ទីទួល​ព្រះវិហារ​ចាស់​ប៉ុណ្ណោះ ។ រហូតមកដល់​ឆ្នាំ​១៩៩៦ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​សកម្ម​បាន​ដឹកនាំ​កសាង​ទី​អារាម​ប្រវត្តិសាស្ត្រ​នេះ​ឡើង វិញ​បាន​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​។​សមិទ្ធផល​ដែល​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដឹកនាំ​កសាង​នៅក្នុង​ទី​អារាម​នេះ​មានដូចជា​ព្រះវិហារ​, ដងទង់​, របង​, ក្លោង​ទា្វរ​,​ឧបដ្ឋានសាលា​, កុដិ​,​សាលា រៀន​,​សាលា​ពុទ្ធិកសិក្សា ,​រូបសំណាក​វីរបុរស​អ្នកស្នេហាជាតិ​ព្រមទាំង​ផ្លូវ​បេតុង​និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ដែល​បម្រើ​ឲ្យ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Rivaldo: I'm not sure about Barcelona's chances of winning the Champions League
Toni Kroos: there was always a party at Bayern after away games in the Champions League. It was annoying
Solskjaer about the Champions League: We beat one of the best teams in Europe. So why not aim for the final?
Ronaldo posted a video of himself running around in a Juve uniform and showed the goal celebration: Go, guys!
Carlo Ancelotti: Maradona is the best I've played against. I beat him like no other, he was unstoppable
Josep Bartomeu: my family and I were insulted, we received threats. This goes beyond all bounds
Professor of medicine Burioni: I Welcome Ronaldo to the ranks of virologists. In a match with optometrists, he will be very useful