ដោយៈ សរិទ្ធ / ភ្នំពេញៈ តាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ មានសំណាក ៣.៣៣២ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។ គិតត្រឹមម៉ោង ០១និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី៣០ វិច្ឆិកា ២០២០ នេះ បានធ្វើការវិភាគ ២ .២៤៨ សំណាក ជាលទ្ធផល ១៤ នាក់ វិជ្ជមាន និង ២.២៣៤ នាក់ទៀត អវិជ្ជមាន។ ដោយឡែក សំណាក នៅសល់ ១.០៨៤ ទៀត លទ្ធផល អាចដឹងនៅថ្ងៃនេះ។
ក្នុងវិធានការបន្ទាន់ ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋ និងអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ថ្ងៃ ២៨ វិច្ឆិកា សូមមកធ្វើតេស្ត នៅទីតាំង ដែលបានរៀបចំ ដើម្បីសុវត្ថិភាពខ្លួនឯង គ្រួសារ សហគមន៍ មិនឲ្យមានការចម្លងគ្នា ទ្រង់ទ្រាយធំ។
ក្រសួង បានរៀបំកន្លែងធ្វើតេស្ត មានៈ បរិវេណផ្សារអ៊ីអន ១ បរិវេណក្រសួងមហាផ្ទៃ បរិវេណមន្ទីរពេទ្យខ្មែរ សូវៀត និងនៅពន្ធនាគារព្រៃស ៕/V
ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៖ សំណាក ១.០៨៤ នាក់ ទៀត ចេញលទ្ធផល នៅថ្ងៃនេះ