logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​ផ្តល់​អាហារូបករណ៍​១០០​ភាគរយ​៤៥០​កន្លែង​

​ដោយៈ មេសា​
​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ នេះ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ ភាគរយ រយៈពេល ៤ ឆ្នាំ ចំនួន ៤៥០ កន្លែង​ដោយ​ចាប់​ទទួល​ពាក្យសុំ​ប្រឡង​ចូលរៀន ចាប់ពី​ថ្ងៃនេះ​តទៅ ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ ។
​អាហារូបករណ៍ ដែល​គ្រោង​នឹង​ផ្តល់​នោះ​គឺ ទស្សនវិជ្ជា​ពុទ្ធសាសនា សង្គមវិជ្ជា នីតិសាស្ត្រ រដ្ឋបាល​អប់រំ បរិស្ថាន អក្សរសាស្ត្រ​ខ្មែរ អក្សរសាស្ត្រ​អង់គ្លេស និង​ភាសាបាលី​។ ពុទ្ធិក​សកលវិទ្យា​ល ដែលមាន​ទីតាំង​នៅក្នុង​ក្រសួង​ធម្មការ និង​សាសនា​ខាងកើត​ព្រះបរមរាជវាំង ឬ ទល់មុខ​សាល​មហោស្រព​ចតុមុខ ។​

ពុទ្ធិក​សិ​កល​វិទ្យាល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​ដ៏​មាន​វ័យ​ចំណាស់ និង​មាន​កិ​ត្ត​នាម​ជាងគេ​នៅ​កម្ពុជា ហើយ​បាន​ផ្លាស់​ពី​មហាវិទ្យាល័យ ទៅជា​សកល​វិទ្យាល័យ​នៅ​ឆ្នាំ​២០០៦ ។ ថ្វីដ្បិតតែ ពុទ្ធិក​សិ​កល​វិទ្យាល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សម្រាប់​ព្រះសង្ឃ ក៏ពិតមែន ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០០៦ មក និស្សិត​ដែល​សិក្សា​នៅ​ទីនោះ មិនមែន​មានតែ​ព្រះសង្ឃ​ទេ គឺមាន​ទាំង​គ្រហស្ថ​ប្រុស​ស្រី សិក្សា​ជាមួយ​ព្រះសង្ឃ​ជិត ៥០ ភាគរយ​ឯណោះ ។​

​គិត​ត្រឹម​ដើមឆ្នាំ​២០១៨ នេះ សមណ​និស្សិត និង​និស្សិត បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ពី​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ចំនួន ២.៥៨៥ អង្គ និង នាក់​ហើយ ក្នុងនោះ​ស្ត្រី ៤៣៥ នាក់ ថ្នាក់អនុបណ្ឌិត ២៦ រូប ។ អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ ជាពិសេស​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ភាសាបាលី និង ភាសាសំស្ក្រឹត ត្រូវបាន​ទទួលស្គាល់​ពី​សង្គម និង​ស្ថាប័ន​សំខាន់ៗ​ថា គឺជា​មនុស្ស​ដែលមាន​គុណភាព​ជាង​អ្នក​ដែល​ទទួលបាន​ការអប់រំ​ដូចគ្នានេះ ពី​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ផ្សេងៗ ។

ព្រះ​ភិក្ខុ ឃី សុវណ្ណ​រតនា សកលវិទ្យា​ធិ​ការរង នៃ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បាន​មាន​ព្រះ​ថេរ​ដីកា អំពី​គម្រោង​បន្ទាប់​ថា បន្ទាប់ពី​បាន​ជោគជ័យ​យ៉ាង​ត្រ​ច​ត្រចង់​ទាំងនេះ ហើយក៏​ស្រប​នឹង​ពេលនេះ សកលវិទ្យា​ល័យ មាន​ធនធាន​គ្រប់គ្រាន់​ផង​នោះ ព្រះសីហនុ​រាជ នឹង​បន្ត​បើ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​ថ្នាក់បណ្ឌិត​បន្ថែមទៀត មិនឱ្យ​ហួស​ពី​ឆ្នាំ ២០២០ ៕S/

​ចំណងជើង​រូបៈ ទោះជា​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សម្រាប់​ព្រះសង្ឃ​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​និស្សិត​ជា​គ្រហស្ថ​ប្រុស​ស្រី​សិក្សា​ជាមួយ​ព្រះសង្ឃ​ដែរ ( ព្រះសីហនុ​រាជ​)​រូបៈ ឯកសារ​

Themes
ICO