Cambodia

ព្យុះ​ទី​១៨ ម៉ូ​ឡាវ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ពេលមកដល់​កៀក​ឆ្នេរ​ប្រទេស​វៀតណាម​

ចែករម្លែក


ដោយៈ​ប​.​ខុន​/ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៨​ខែតុលា​ដល់​ថ្ងៃទី ៣​ខែវិច្ឆិកា​ថា នៅ​ថ្ងៃទី​២៦​ខែ តុលា​ព្យុះ​ទី​១៨​ឈ្មោះ​ម៉ូ​ឡាវ​( MOLAVE ) បាន​បង្កើន​ឥទ្ធិពល ពេល​ដើរ​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ព្យុះ​នេះ​មាន​ទិសដៅ​ឆ្ពោះទៅ រក ប្រទេស​វៀតណាម​ត្រង់ចំណុច​ខេត្ត​ក្វាង​ងៃ (QUANG NGAI) ហើយ​វា​មាន​ឥទ្ធិ ពល​មកលើ ប្រ​ទេ ស​កម្ពុជា​នៅ​ថ្ងៃទី​២៨​និង​២៩​ខែតុលា​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប កណ្តាល សីតុណ្ហភាព​អប្បបរមា​មាន​ពី​២១​ទៅ​២៤​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​៣០​អង្សា​សា​។ បណ្តា​រាជធានី ខេត្ត​នៅ​ភាគ ខាងក្រោម​និង​ជាប់ ព្រំដែន​វៀតណាម​ភ្លៀង​នៅ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​រហូតដល់​ថ្ងៃទី​២​ខែវិច្ឆិកា ។ តែ​សម្រាប់​ទី​២៨​និង​២៩​ខែតុលា​ពិសេស​នៅ​ភាគ ពាយព្យ​នឹងមាន ភ្លៀង ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​


​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ភាគ​ឦសាន​សីតុណ្ហភាព អប្បបរមា​មាន​ពី​២០​ទៅ​២២​អង្សា​សេ , សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​៣០ អង្សា​សា​។ ភ្លៀង​នៅ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​រហូតដល់​ថ្ងៃទី​២​ខែវិច្ឆិកា​តែ ច្រើន​លាយឡំ​នឹង​ខ្យល់​ខ្លាំង​នៅ​ថ្ងៃទី​២៨​និង​២៩​ខែតុលា​។​ចំពោះ​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២​ទៅ​២៤​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សា ។ អាចមាន​ភ្លៀង​ក្នុង​កម្រិត ពី តិច​ទៅ​បង្គួរ​។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០​ថា​ព្យុះ​ទី​១៨ ដែល​ក្រសួង​បាន​ជូនដំណឹង​តាមរយៈ​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​២៥​ខែតុលា នៅ​ព្រឹក​ថ្ងៃ​២៧​បាន​រំ​កឹ​ល​ខ្លួន​ដល់ កណ្តាល សមុទ្រ​ចិន​ខាងត្បូង​ហើយ​ជា​ព្យុះ​ទី​ហ្វុ​ង​(TY)​កម្រិត​២​និង​អាច​ឡើងដល់​កម្រិត​៣​នៅ ពេល​ដើរ​ដល់​ឆ្នេរ​របស់​ប្រទេស​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​។​

លោក ចាន់ យុ​ត្ថា បញ្ជាក់ថា​រហូតមកដល់​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​នេះ​ដំណើរ របស់​ព្យុះ​ទី​១៨ មិនទាន់មាន​ការប្រែប្រួល​ទេ គឺ​ដូច​ការ​ព្យាករ​របស់​ក្រសួង​ដែល​វា អាច​នឹង​នាំមក​នូវ​ទឹកភ្លៀង​និង​ខ្យល់​ដល់​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​និង​ខ្ពង់រាប ភាគ​ខាងជើង​។ តែ​សម្រាប់​នៅ​ប្រទេស​វៀតណាម​អាច​ប៉ះពាល់​ខ្លាំង​ដោយ​គិត ត្រឹម​យប់​ថ្ងៃទី​២៧ ខែតុលា គេ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​រហូតដល់​រាប់សែន​នាក់ រួចទៅហើយ​ចេញពី​តំបន​ផ្លូវ​របស់​ព្យុះ​ឆ្លងកាត់​។​


លោក ចាន់ យុ​ត្ថា បាន​បន្ថែម​ឱ្យដឹងទៀតថា​ពេលនេះ​ក្រសួង​បាន​នឹង​កំពុង​ធ្វើ ការតាម​ដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ស​កម្ម​ភាព​របស់​ព្យុះ​នេះ ដោយសារ​វា​នឹង​អាច ធ្វើឱ្យ​ទឹក​ទន្លេ​មេគង្គ​ងើប​ឡើងវិញ​ជាថ្មី​ម្តងទៀត​នៅ​ចុងរដូវ​វស្សា​។​

ក្នុង​សេចក្តីប្រកាស​ដដែល​បាន​បន្តទៀតថា​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖
​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន រួមមាន​ខេត្ត រតនគិរី ស្ទឹង​ត្រែង ព្រះវិហារ និង ឧ​ត្ត​រ​មានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយនឹង​ខ្យល់​ខ្លាំង ។​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន​និង​ខេត្តបាត់ដំបង អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​ប្រភព​ដដែល​បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណ​ជន​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​​​​​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Holand continues to insist that he is a monster. Fastest in the history of the Champions League scored 15 goals (and added 16)
Koeman on the victory over Dynamo Kyiv: We achieved our goal-we reached the playoffs
Solskjaer on 4:1 with Istanbul: Manchester United played intensely, enjoyed the match. We want to be 1st in the group
Forward Ferencvaros Troll Cristiano: celebrated a goal in his style. Ronaldo responded with a goal and a very angry look
Morata scored 5 goals in 4 games in the Champions League for Juve. His best result is 5 in 12 games in the 2014-15 season
Holand has scored 15 goals in the Champions League the fastest. 7 games better than the record
Ludicrous omission of the Champions League match: the Brugge forward did not want to transfer to the bus, and he was kicked out