Cambodia

ចិនប៉ះទង្គិចគ្នាជាមួយអាម៉េរិកជុំវិញច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង

ចែករម្លែក

ចិនបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដាថានឹងចាត់ “វិធានការខ្លាំងក្លា” ប្រសិនបើអាម៉េរិកជំរុញឱ្យមានការដាក់ទណ្ឌកម្មថ្មីផ្តោតទៅលើធនាគារ ជុំវិញការរំលោភលើស្វ័យភាពរបស់ហុងកុងបន្ទាប់ពីរបបក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខថ្មីលើមជ្ឈមណ្ឌលហិរញ្ញវត្ថុមមាញឹកឥតស្រាកស្រាន្តមួយនេះ។

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រឈមនឹងការរិះគន់ខ្លាំងក្លាពីបណ្តាប្រទេសលោកខាងលិចជុំវិញការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់ចេញនូវច្បាប់ថ្មីដើម្បីកម្ចាត់ការធ្វើវិទ្ធង្សនា ការបំបែករដ្ឋ អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសនៅហុងកុង។

នោះរាប់បញ្ចូលទាំងប្រទេសអង់គ្លេសដែលគ្រោងនឹងពន្យារពេលសិទ្ធិទទួលបានសញ្ជាតិដល់អ្នកហុងកុង និងសហរដ្ឋអាម៉េរិក កន្លែងដែលសភាកាលពីថ្ងៃព្រហស្បតិ៍បានបង្កើនសម្ពាធបន្ថែម ដោយប្រញាប់ប្រញាល់ចេញនូវទណ្ឌកម្មថ្មី។

ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំនៅចាំតែចុះហត្ថលេខាលើច្បាប់ស្តីពីស្វ័យភាពហុងកុងប៉ុណ្ណោះ ហើយមិនទាន់និយាយថាតើលោកនឹងចុះហត្ថលេខាឬយ៉ាងណានោះទេ។

ច្បាប់នោះផ្តោតលើមន្រ្តីចិននិងប៉ូលិសហុងកុង ដោយធ្វើទណ្ឌកម្មរបស់អាម៉េរិកប្រឆាំងនឹងពួកគេជាចាំបាច់ ប្រសិនបើពួកគេត្រូវបានរកឃើញថាកំពុងធ្វើការដើម្បីរារាំងសេរីភាពរបស់ហុងកុងនៅក្នុងរបាយការណ៍រដ្ឋាភិបាលចំនួនពីរបន្តបន្ទាប់គ្នា។

អ្វីដែលសំខាន់គឺថាច្បាប់នោះនឹងដាក់ទណ្ឌកម្មលើធនាគាររួមទាំងការបង្ខាំងប្រាក់កម្ចីពីស្ថាប័នអាម៉េរិក ប្រសិនបើពួកគេធ្វើប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលត្រូវបានកំណត់ថាបានរំលោភលើស្វ័យភាពរបស់ទីក្រុង។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលព្រឹទ្ធសភាបោះឆ្នោតលើវិធានការថ្មី របបក្រុងប៉េកាំងបាននិយាយថាខ្លួន “សម្តែងការសោកស្តាយនិងប្រឆាំងដាច់ខាតចំពោះច្បាប់របស់សហរដ្ឋអាម៉េរិក”។

អ្នកនាំពាក្យក្រសួងការបរទេសលោក ចាវ លីចៀន និយាយថា “យើងជំរុញឱ្យសហរដ្ឋអាម៉េរិកស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុងនិងការអនុវត្តច្បាប់អវិជ្ជមាន បើមិនដូច្នេះទេយើងនឹងចាត់វិធានការខ្លាំងក្លា”។

ប៉ុន្តែអនុប្រធានាធិបតីអាម៉េរិក ម៉ៃ ផេន បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ថាច្បាប់សន្តិសុខថ្មីនេះគឺជា “ការក្បត់” និង “មិនអាចទទួលយកបាន” ចំពោះមនុស្សដែលស្រឡាញ់សេរីភាពនៅជុំវិញពិភពលោក៕ ដោយ៖ កញ្ញាដាលីស

អ្នកឈរមើលកំពុងនាំគ្នាថតទិដ្ឋភាពបាតុកម្មប្រឆាំងច្បាប់សន្តិសុខថ្មីនៅក្រោមផ្លូវមុខផ្សារទំនើបមួយនៅហុងកុងកាលពីថ្ងៃទី១កក្កដា

Football news:

A video of homophobic slurs against Chelsea fans was removed by a bookmaker after criticism from the club's LGBT fans
Lazio will play in the 2020/21 Champions League thanks to Roma's relegation from the Europa League
Zidane about the game with Manchester City: real are at a disadvantage, this match is like a final
Maurizio Sarri: My future at Juve does not depend on the match against Lyon. Otherwise, the management will present themselves as Amateurs
Norwich refused to sell defender Lewis to Liverpool for 10 million pounds
Maurizio Sarri: Lyon has improved. Juve will have a difficult match
Zinedine Zidane: bale chose not to play, the rest is between us