Cambodia

ចោ​រថ្លើមធំ លួច​ទូរសព្ទ​គេ​បាន​ហើយ មក​ជាប់​ជុច​នៅ​កន្លែង​មក​លួច​​វិញ

ភ្នំពេញ៖ ជន​រង​គ្រោះម្នាក់ បាត់បង់ទូរសព្ទជាទីស្រឡាញ់ បានស្វែងរកឃើញ​ចោរថ្លើមធំប្រគល់ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់។

តាមប្រភពពីជនរងគ្រោះឈ្មោះអ៊ុក ចាន់ដារ៉ា ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២៩ខែកក្កដា បានទៅផឹកស្រាបៀរនៅហាងSKម៉ាតតាមបណ្តោយផ្លូវ៣៦៩ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួចត្រូវចោរលួចទូរសព្ទមួយគ្រឿងម៉ាកអាហ្វូនXពណ័ខ្មៅ ដែលខ្លួនដាក់លើតុ។ ពេលដឹងថាបាត់ ក៏​បានសុំម្ចាស់ហាងឆែកមើលកាម៉េរា ក៏ស្គាល់ភិនភាគចោរ។

ជនរងគ្រោះបន្តថា ចាប់តាំងពីបាត់ទូរសព្ទមក ខ្លួនព្យាយាមដើររកមុខចោររហូតដល់រសៀលថ្ងៃទី៩ខែកក្កដានេះ ឃើញ​ជន​សង្ស័យ​ដើរនៅក្បែរកន្លែងដែលខ្លួនផឹកដែល​បាត់​ទូរសព្ទ័នោះ ក៏ចាប់យកមកប្រគល់ឲ្យនគរបាលខណ្ឌច្បារអំពៅចាត់ការតាមផ្លូវច្បាប់។

យោងតាមចំលើយជនសង្ស័យដែលជនរងគ្រោះតាមចាប់បាននេះឈ្មោះទេព ចាន់ពេជ្រ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤០៦ផ្លូវ៣៦៩ភូមិព្រះពន្លាសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅបានប្រាប់នគរបាលថា ខ្លួនពិតជាលួចទូរសព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។ ទូរសព្ទនោះខ្លួនបានយកទៅលក់បានតម្លៃ១៤០ដុល្លារនិងយកទៅចាយវាយអស់រលីង។

ជនសង្ស័យត្រូវបាននគរបាលឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការពាក់ពន្ធ័បទចោរកម្ម៕

អត្ថបទ៖ នរា

Football news:

Godin will terminate his contract with Inter and move to Cagliari (Fabrizio Romano)
Wolverhampton made red and green uniforms to make the 12 Portuguese players at the club feel good. New level of care 🔴 🟢
Jose Mourinho: I have too many players at Tottenham. I don't like it
FIFA allowed players to change the national team if they played one official match other than the world Cup
Tiago is still in Liverpool: he came for a new challenge, and Klopp won't even have to sell anyone
Tiago on moving to Liverpool: I Want to win as many trophies as possible. I will give my heart to the field
Ex-agent of Levandovsky sued the player's company and demands about 9 million euros